Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថៃ​និង​អ៊ុយ​ក្រែ​ន​សហការ​ស្រាវជ្រាវ​ផលិត​រថពាសដែក​

spot_img

​តាម Defense Blog ថៃ​និង​អ៊ុយ​ក្រែ​ន​កំពុង​ពិនិត្យមើល​គ្រោងការណ៍​រួមគ្នា​ផល​តិ​រថពាសដែក​។​នេះ​គឺជា​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន​របស់​អនុរដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ថៃ​Chaichan Changmongkol ក្នុងអំឡុងពេល​ពីថ្ងៃ 3-16/6​។​តាម Defense Blog ខាងលើ ប្រតិភូ​ថែ​បានធ្វើការ​ពិភាក្សា​នៅ​ការិយាល័យ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន ចុះ​ទស្សនកិច្ច​សិក្សា​នៅតាម​រោងចក្រ​ចំណុះ​សម្ព័ន្ធ​ក្រុមហ៊ុន​អាវុធ Ukroboronprom​។ ក្នុង​អង្គប្រជុំ​ជាមួយ​អនុរដ្ឋលេខាធិការ Hladkovsky ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បាន​លើកឡើងថា ថៃ​គឺជា​ដៃគូ​យុទ្ធសាស្ដ្រ​មួយ​របស់​អ៊ុយ​ក្រែ​ន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​អ៊ុយ​ក្រែ​ន​នឹង​បន្ដ​នាំ​រថពាសដែក​ទៅកាន់​ថៃ ក៏ដូចជា​បណ្ដា​យុទ្ធភណ្ឌ​ដទៃទៀត​ដែល​កងទ័ព​ថៃ​ត្រូវការ​។​

​​រថពាសដែក​យោធា​របស់​អ៊ុយ​ក្រែ​ន​

​ព្រមជាមួយ​នោះ អ៊ុយ​ក្រែ​ន​ក៏បាន​ពិភាក្សា​ជុំវិញ​យុទ្ធសាស្ដ្រ​យោធា​ដែល​ថៃ​លើកឡើង​ទាក់ទង​ការអភិវឌ្ឍ​នៃ​វិស័យ​ឧស្សាហកម្ម​យោធា​របស់​ថៃ​។​ចុងក្រោយ​ភាគី​ទាំងសងខាង​មានលទ្ធភាព​នឹង​អនុវត្តន៍​តាម​វិធី​អ៊ុយ​ក្រែ​ន​ផ្ទេរ​បច្ចេកវិជ្ជា ហើយ​រួមគ្នា​ផលិត​រថពាសដែក​នៅ​ថៃ​តែម្ដង​៕
​សូ​យ​ន​

spot_img
×