Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​ស្ថាបនា ចុះ​កិច្ចព្រមព្រៀង​ង​ភាពជា​ដៃគូ​ជាមួយ Western Union

spot_img

​ភ្នំពេញ​៖ ធនាគារ​ស្ថាបនា សូម​ប្រកាស​ពី​ការចុះ​កិច្ចព្រមព្រៀង​ផ្តល់​សេវាកម្ម​ផ្ទេរប្រាក់​ទូទាំង​ពិភពលោក របស់​Western Union មកកាន់​បណ្តា​សាខា​របស់​ខ្លួន​ទូទាំង​ប្រទេស​។ តាមរយៈ​សេវាកម្ម​នេះ អតិថិជន​អាច​ធ្វើ​ការផ្ញើ និង​ទទួល ប្រាក់​បាន​យ៉ាង​ឆាប់រហ័ស​ទូទាំង​ប្រទេស​កម្ពុជា​។ ការចុះ​កិច្ចព្រមព្រៀង បាន​ធ្វើ​កាលពី​រសៀល​ថ្ងៃទី​២១​ខែមិថុនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារឡឺ​រ៉ូយ៉ាល់​។​

​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា លោក KATO Norihiko បាន​មានប្រសាសន៍ថា ” យើង​មាន​សេចក្តី​រីករាយ ដែល​បាន​សហការ​ជាមួយ​Western Union ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​យើង​អាច​ភ្ជាប់​ទំនាក់ទំនង​គ្នា​ទៅវិញ ទៅមក ស្ទើរ​គ្រប់​ប្រទេស​នៅ​លើ​ពិភពលោក រួម​ទាំង​ក្នុងស្រុក​ផងដែរៗ​។​

លោក KATO បាន​បន្ថែមថា ” ការ​ផ្តល់​ជូន​អតិថិជន​នូវ​ភាពងាយស្រួល និង​ភាពជឿជាក់ របស់​Western Union មាន​សារសំខាន់ ចំពោះ​យើង ហើយ​យើង​មាន​មោទនភាព​ក្នុង​ការពង្រឹង​វិសាលភាព​សេវាកម្ម​របស់​យើង​”​។ បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុជា ជាង​មួយ​លាន​នាក់​កំពុង​បម្រើ​ការងារ​នៅ​បរទេស ដែល​ភាគច្រើន​នៅក្នុង​ប្រទេស​ថៃ​។ ពលករ​កម្ពុជា ក៏​មាន​នៅក្នុង​ប្រទេស​ផ្សេងៗ​ទៀត ផងដែរ មានដូចជា ប្រទេស​កូរ៉េខាងត្បូង ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ជប៉ុន​។​

​បើ​យោង​តាម​សៀវភៅ​កំណត់ត្រា​នៃ​ការធ្វើ​ចំណាកស្រុក និង​ការផ្ទេរ​ប្រាក់​របស់​ធនា​គារ​ពិ​ភ​លោក ឆ្នាំ​២០១៦ ប្រទេស​កម្ពុជា គឺជា​ប្រទេស​ទទួល​ប្រាក់​ពី​បរទេស​ធំជាងគេ​លំដាប់​ទី​៨ នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដោយ​មាន​ចំនួន​០,៩​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​លោក Atish Shrestha នាយ​តំបន់ Western Union ប្រចាំំ​តំបន់​ឥណ្ឌូចិន បាន​មានប្រសាសន៍ថា “​ប្រាក់​ដែល​បាន​ផ្ញើ​ដោយ​ពលរដ្ឋ​កម្ពុជា​រស់នៅ​ឯ​ក្រៅប្រទេស ដើរតួនាទី យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ក្រុមគ្រួសារ ក៏​ដូចជា​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​។ ខណៈ​ដែល​មាន​ប្រជាជន​កម្ពុជា កាន់តែ​ច្រើន​ស្វែងរក​ការងារ​នៅ​ឯ​ក្រៅប្រទេស ដើម្បី​រក​ប្រាក់​មក​ចិញ្ចឹម​ក្រុមគ្រួសារ​របស់​ពួកគេ នៅ​ស្រុកកំណើត​វិញ​។ ការប្តេជ្ញាចិត្ត របស់​យើង​គឺ​ធ្វើ​យ៉ាងណា​បន្ត និង​ពង្រីក​វិសាលភាព​នៃ​ដំណើរការ​សេវាកម្ម​ផ្ញើ​ប្រាក់​ពី​ក្រៅប្រទេស ក៏ដូចជា​នៅ​ក្នុង​ប្រទេស​ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល​”​។​

លោក Atish Shrestha បាន​បន្ថែមថា “​យើង​សូម​ស្វាគមន៍ ធនាគារ​ស្ថាបនា មកកាន់​គ្រួសារ Western Union និង​ជឿជាក់​ថា វិសាលភាព​នៃ​បណ្តាញ​សាខា​របស់​ពួកគេ​នឹង ផ្តល់​ភាពងាយស្រួល​សម្រាប់​សេវា​ផ្ទេរប្រាក់​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក “​។​

​ភាព​ជា​ដៃគូ​ជាមួយនឹង​ធនាគារ ស្ថាបនា​នេះ មិន​ត្រឹមតែ​អាច​បំពេញ​តម្រូវការ ហិរញ្ញវត្ថុ​របស់​អតិថិជន​បាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​ផង​ដែរ​ ៕ ដោយ​៖​កូឡាប​

    

spot_img
×