Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​អាមេរិក​នឹង​ទៅកាន់​កូរ៉េខាងជើង​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ភិ​ភា​ក្សា​រ​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ​

spot_img

តាម​គេហទំព័រ Sputniknews នៅ​ថ្ងៃទី​២១​មិថុនា ដែល​ដកស្រង់​សម្ដី​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Heather Nauert ឱ្យដឹងថា ប្រមុខ​ការទូត​អាមេរិក​នឹង​ទៅកាន់​កូរ៉េខាងជើង​នាពេល​ឆាប់ៗ​នេះ ដើម្បី​ពិភាក្សា​ការចរចា​អំពី​ការរំសាយ​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង​។​

ប្រមុខ​ការទូត​អាមេរិក Mike Pompeo

​មុន​នោះ​តំណាងរាស្ដ្រ​បក្ស​ប្រចាំ​កូរ៉េខាងត្បូង Park Jie-won នៅ​ថ្ងៃទី​២១​មិថុនា ឱ្យដឹងថា លោក Mike Pompeo អាច​នឹង​ទៅ​កូរ៉េខាងជើង​ក្នុង​សប្ដាហ៍​នេះ ឬ​សប្ដាហ៍​ក្រោយ ក្នុង​គោលបំណង​ពិភាក្សា​ជុំវិញ​ការ​អនុវត្ដ​បណ្ដា​ខ្លឹមសារ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ក្នុងជំនួប​កំពូល​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១២​មិថុនា​កន្លងមក​៕
​សូយន

spot_img
×