Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​និង​ចាប់បាន​អ្នកបើក​កប៉ាល់​លិច នៅ​ឥណ្ឌូណេស៊ី​

spot_img

កាលពី​ថ្ងៃ​ចន្ទ ឥណ្ឌូណេស៊ី បាន​ជួប​គ្រោះ​លិច​កប៉ាល់ ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​នៅក្នុង​បឹង Toba ដែលជា​មណ្ឌល​ទេសចរណ៍​ដ៏​ពេញនិយម របស់​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី ប្រចាំ​កោះ​ស៊ូ​ម៉ា​ត្រា​។​មាន​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី តែ​១៨​នាក់​គត់​បាន​រួច​ជីវិត ក្នុងនោះ​មាន​ម្នាក់​ជា​អ្នកបើកបរ ដែល​អាជ្ញាធរ​ទើប​ចាប់ខ្លួនបាន​។​

​រូប​:​ក្រុម​សង្គ្រោះ​កំពុង​បន្ត​រុករក​ជន​បាត់​ខ្លួន ក្នុង​បឹង Toba

​ក្រុម​សង្គ្រោះ បានបញ្ជាក់​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា រាប់​ឃើញ​មាន​ស្លាប់​ដោយ​ជាក់ស្តែង​ចំនួន​៤​នាក់ និង ប៉ាន់​ស្មានថា ចំនួន​ជន​បាត់​ខ្លួន​អាចមាន​ដល់​ទៅ​ជាង​១៩០​នាក់​។ នេះ​បើ​ផ្អែកលើ​សេចក្តីប្រកាស​របស់​សាច់ញាតិ​។​កប៉ាល់​នេះ​ជា​មធ្យោបាយ​ដឹកជញ្ជូន ដែល​រកស៊ី​ចម្លង​មនុស្ស​បែប​បូរាណ ដោយ​ខុសច្បាប់ គ្មាន​លក់​សំបុត្រ គ្មាន​បញ្ជី​ឈ្មោះ​អ្នកដំណើរ​ទេ​។

​កប៉ាល់​បាន​ក្រឡាប់​លិច​នៅ​កណ្តាល​បឹង តូ​បា ក្រោយពី​មាន​ខ្យល់​និង​រលក​ធំៗ​បោកបក់​ខ្លាំងពេក​។ ម្យ៉ាងទៀត អាជ្ញាធរ​សង្ស័យថា កប៉ាល់​នេះ​ទំនងជា​បាន​ផ្ទុក​អ្នកដំណើរ ព្រមទាំង​ទោចក្រយានយន្ត​ជាច្រើន​គ្រឿង ហួស​ចំណុះ ដល់​ទៅ​ប្រមាណ​បួន ឬ​៥​ដង​លើស​កំរិត​អនុញ្ញាត​។​

​ពេលនេះ​ប៉ូលិស​ចាប់បាន​អ្នកបើកបរ ដែល​បាន​រួច​ពី​ស្លាប់ ដូច​អ្នកដំណើរ​ចំនួន​១៨​នាក់​ផ្សេងទៀត​។ ប៉ុន្តែ សមត្ថកិច្ច​ពុំទាន់​អាច​សួរចម្លើយ​បាន​នៅឡើយ​ទេ ព្រោះ ទួ​អា សា​ហ្កា​ឡា កំពុងស្ថិត​ក្នុង​សភាព​តក់ស្លុត​ខ្លាំង​នៅឡើយ​៕

សូយន

spot_img
×