Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលជាតិ​និង​ស៊ីម៉ាក់ រួម​គ្នា​ការកាត់បន្ថយ​គ្រោះថ្នាក់ ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

spot_img

​ភ្នំពេញ ៖ កម្ពុជា​បាន​ពង្រឹង​និង​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ ការងារ​អប់រំ យល់ដឹង ពី​មីន​/​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​នេះ​ជាង​១៥​ឆ្នាំ​ហើយ ដោយ​ជំរុញ​យន្តការ​ពង្រឹង ភាពជា​ម្ចាស់​និង​ម្ចាស់​ការអប់រំ និង​ទទួលខុសត្រូវ​នៅ​មូលដ្ឋាន​ផ្ទាល់ និង​បញ្ចូល​កម្មវិធីសិក្សា​តែម្តង​។ វិធានការ​នេះ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ជា​ធាតុ​ចូល​ប្រកបដោយ​និរន្តរភាព​សម្រាប់​អនាគត នៃ​ការដោះស្រាយ​វិបតិ្ត​នេះ​។ ជាក់ស្តែង​កម្លាំង​នគរបាលជាតិ​និង​កម្លាំង​ស៊ីម៉ាក់ បាន​សហការ​គ្នា​ឈាន​ដល់​កម្ទេច​ចោល​គ្រាប់​គ្រប់​ប្រភេទ​ជាង កន្លះ​លាន​គ្រាប់​មក​ហើយ​។ ហើយ​ស៊ីម៉ាក់​មាន​កម្លាំង​ស្ម័គ្រចិត្ត​ជាង​២.៥០០​នាក់ ពង្រាយ​នៅ​ជាង​៧០០​ភូមិ​។ ខាង​វិស័យ​អប់រំ ក៏​បាន​ចូលរួម​ផងដែរ ដោយ​រួម​គ្នា​រៀបចំ​ក្នុង​កម្មវិធីសិក្សា​តែម្តង​។ នេះ​ជា​យុទ្ធសាស្ត្រ​ដោះស្រាយ​វិបត្តិ​យូរអង្វែង​របស់​យើង​។​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​។​

​នៅ​ល្ងាច​ថ្ងៃ​ព្រហ្បត៍ ទី​២១ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) និង​លោកនាយ​ឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការ​រង​នគរបាលជាតិ ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​អាវុធជាតិផ្ទុះ ដោយ​បាន​ទទួល​ការឯកភាព​ពី​សម្តេច​ក្រ​ឡា​ហោម និង​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាលជាតិ បាន​ចុះហត្ថលេខា លើ​កិច្ច​សហការ​គ្នា ពង្រឹង​លើ​ការងារ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​លោក ហេង រតនា បាន​ថ្លែងថា កងកម្លាំង​នគរបាលជាតិ កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​បាន​រួមចំណែក យ៉ាងសកម្ម​ក្នុង​ការកាត់បន្ថយ អត្រា​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ហើយ ជា​ដៃគូ​យ៉ាងសំខាន់ ដែល​មិន​អាច​ខ្វះ បាន​ក្នុង​ការសហកា​រលើ​ការងារ​ផ្សព្វផ្សាយ​អប់រំ ការផ្ដល់​ព័ត៌មាន​ឈានទៅដល់​ការរកឃើញ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ធ្វើ​ការកម្ទេច​ចោល ។ វិធានការ​នេះ​ជា​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ​។​

​លោក នាយ​ឧត្តមសេនីយ៍ សួស អង្គារ៍ បានបញ្ជាក់​ថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចង់​ទទួលបាន​បទពិសោធន៍ ចំណេះដឹង​ថែមទៀត លើ​ការងារ​ផ្សព្វផ្សាយ​អប់រំ យល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជាពិសេស​ត្រូវការ​ចាំបាច់​ក្នុង​ការហ្វឹកហ្វឺន បណ្ដុះបណ្ដាល ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​ន​គរ​បាល​ជំនាញ អំពី​បច្ចេកទេស​វាយ​តម្លៃភាព​គ្រោះថ្នាក់ ការ​បន្សាប និង​ការកម្ទេច​ចោល​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រោះ ។​

​លោកនាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ​រង កម្លាំង​នគរបាល​ក៏​ត្រូវការ​កិច្ចសហកា​រលើ​ការបំផ្លាញ​ចោល​នូវ​អាវុធ គ្រាប់​ដែល​ខូច​គុណភាព ឬ​លើស​តម្រូវការ​ប្រើប្រាស់ ដើម្បី​បង្ការ រាំង​ស្កាត់​កុំឲ្យ​អាវុធ គ្រាប់​ទាំងនោះ​ធ្លាក់​ដល់ដៃ​ជនល្មើស ឬ​ភេ​វករ ។​

​លោក​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ក៏​បាន​បញ្ជាក់ថា ការសម្រេច​ចុះ MoU នេះ ដោយ​យល់ឃើញថា កងកម្លាំង​នគរបាល​ជាតិ​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការកាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ហើយ​ជា​ដៃគូ​យ៉ាងសំខាន់ ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការសហកា​រលើ​ការងារ​ផ្សព្វផ្សាយ​អប់រំ ការផ្ដល់​ព័ត៌មាន​ឈានទៅដល់​ការរកឃើញ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ធ្វើ​ការកម្ទេច​ចោល ។ ដូច្នេះ CMAC មានបំណង​ផ្ដល់​ការបណ្ដុះបណ្ដាល​ទាំង​ការងារ​ផ្សព្វផ្សាយ​អប់រំ ក៏ដូចជា​ការងារ​វាយតម្លៃ និង​កម្ទេច​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​កសាង​សមត្ថភាព​នគរបាល​ឲ្យមាន​ជំនាញ ដូច​ប្រតិបត្តិ​ករ​កំចាត់​មីន​អាជីព ។​

​លោក ហេង រតនា កងកម្លាំង​នគរបាល និង CMAC បាន​សហការ​គ្នា​ជា​យូរ​មក​ហើយ ក្នុងនោះ​បាន​កសាង​កម្លាំង​បណ្តាញ​ស្ម័គ្រចិត្ត​ភូមិ​រហូត​ដល់ ២៥០០​នាក់ រហូតដល់​បច្ចុប្បន្ន​នេះ​ដែល​យើង​មាន លើ​ជិត ៧០០​ភូមិ ដែល​យើង​កំពុងតែ​ប្រតិបត្តិការ​ជា​តំនប់​ដែល​មាន​អាទិភាព​ខ្ពស់​ដែល​មាន​បញ្ហា​ច្រើន ហើយ​ការចុះ MOU នៅថ្ងៃនេះ ដើម្បី​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​រួម​គ្នា​រក្សា​បាន​នូវ​សុខ​សន្តិភាព​ឲ្យ​កាន់តែ​ប្រសើរ ជាពិសេស​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ដែល​ធ្វើ​ឲ្យ​កិច្ចការ​នេះ​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការកាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅក្នុង​ប្រទេស​កម្ពុជា ។​

​បើ​តាម​ខ្លឹមសារ​អនុស្សរណៈ នៃ​ការយោគយល់​នេះ គឺ​ធ្វើឡើង​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​មាន​ប្រសិទ្ធភាព​អនុវត្ត​សម្រាប់​រយៈពេល​៥​ឆ្នាំ​ដំបូង ឬ​អាច​បន្ដ​បាន​រយៈពេល​៥​ឆ្នាំ​បន្ទាប់​ទៀត ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×