Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Donald Trump ប្តូរ​ចិត្ត​ឈប់​បំបែក​ក្មេង​អន្តោប្រវេសន៍​ពី​ឪពុកម្តាយ​

spot_img

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ ឈប់​ពង្រាត់​ក្មេង​មិនទាន់​ពេញវ័យ​ពី​ឪពុកម្តាយ​អន្តោប្រវេសន៍ ដែល​រត់​ឆ្លង​ពី​ម៉ិចស៊ិក​មក​សហរដ្ឋអាមេរិក​។​

លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​ឈប់​បំបែក​ក្មេង​អន្តោប្រវេសន៍​ពី​ឪពុកម្តាយ​

នៅ​ចំពោះ​មុខការរិះគន់ ទាំង​នៅក្នុង​ប្រទេស លើ​ពិភពលោក និង​ក្នុង​ជួរ​បក្ស​សាធារណរដ្ឋ​ផ្ទាល់ លោក Donald Trump ក៏​សុខចិត្ត​ដកថយ និង​បាន​ចុះហត្ថលេខា​យ៉ាង​រួសរាន់លើ​ក្រិ​ត្យ បញ្ជា​ឱ្យឈប់​បំបែក​ក្មេង​ពី​ឪពុកម្តាយ តែ​ត្រូវឱ្យ​ចាប់​ឃុំឃាំង​ជុំគ្នាទាំង​គ្រួសារ តែម្តង នូវ​រាល់​អន្តោប្រវេសន៍​ណា​ដែល​បាន​រត់​ឆ្លង​ព្រំដែន​ដោយ​ខុសច្បាប់ និង​ក្នុងពេល​រង់ចាំ​បំពេញ​ដំណើរការ​បែបបទ​តាមច្បាប់​។​

សេចក្តីសម្រេចចិត្ត​ដ៏​ភ្ញាក់ផ្អើល​នេះ​តម្រូវឱ្យ​ក្រុម​អ្នកតំណាង​នៅ​សភា​ត្រូវ​ប្រញាប់​អនុម័ត​ច្បាប់​អន្តោប្រវេសន៍ ប៉ុន្តែ សម្រាប់​សមាជិកសភា​ប​ក្ស​ប្រជាធិបតេយ្យ ទង្វើ​របស់លោក Trump នឹងមិន​ធ្វើឱ្យ​ពួកគេ​ប្តូរ​ចិត្តទៅ​បោះឆ្នោត​គាំទ្រ​ច្បាប់ ស្នើឡើង​ដោយ​លោក​ប្រធានាធិបតី​ឡើយ​។​

សូមបញ្ជាក់ថា ដើម្បី​អាច​ចាប់​ឃុំឃាំងអន្តោប្រវេសន៍​ខុស​ច្បាស់​ដែល​រត់​ឆ្លង​ចូល​អាមេរិក​តាម​ព្រំដែន​ម៉ិចស៊ិក ទាំងអស់ ១០០% ៕

សួយន

 

spot_img
×