Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ​ឃុំខ្លួន​ជនជាតិ​ចិន​១០​នាក់​ពី​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​

spot_img

​ព្រះសីហនុ​៖ លោក​ឡូត ផា​រី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២១ ​ខែមិថុនា បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនជាតិ​ចិន​១០​នាក់ ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស លើ​ជនជាតិ​ចិន​ដូចគ្នា ប្រព្រឹត្ត​នៅ​ចំណុច​ជាន់​ទី​មួយ នៃ​កាស៊ីណូ ញូ​វ​ហ្គោល​ឌិន​វែល ក្រុមទី​១៦ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​/​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មានចែង​ឱ្យ​ផ្តន្ទាទោស​មាន​មាត្រា​២១៨ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោង​តាម​ដីកា​លេខៈ​១៣៦០, ១៣៥៦, ១៣៥៨, ១៣៧២, ១៣៦៦, ១៣៦៨, ១៣៦៤, ១៣៧០, ១៣៦២,១៣៧៤ តព​/១៨ ចុះ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់​៖ កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​៣០​នាទី កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ជនជាតិ​១០​នាក់ ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​បក្ខពួក​គ្នាច្រើន និង​ចាប់​ជនរងគ្រោះ​វាយ ដំ​ទាត់​ធាក់ និង​ចាប់​ដាក់​ក្នុង​រថយន្ត​ដើម្បី​ប្រព្រឹត្តិ​អំពើ​ល្មើស​បន្តទៀត នៅ​ចំណុច​ជាន់​ទី​មួយ​នៃ​កាស៊ីណូ ញូ​វ​ហ្គោល​ឌិន​វែល ស្ថិតនៅ​ក្រុម​ទី​១៦ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បានឲ្យដឹងថា ករណី​ខាងលើ​បង្កឡើង​ដោយ​ជនជាតិ​ចិន​មួយក្រុម បាន​ជិះ​រថយន្ត​មួយគ្រឿង ម៉ាក HYUNDAI ពណ៌​ស ស្លាក​លេខ ព្រះសីហនុ 2A-7268 ពី​កន្លែង​ដែល​ពួកគេ​ធ្វើការ (​កាស៊ីណូ​ឌី​ហាវ​)​ទៅ​កាស៊ីណូ ញូ​វ​ហ្គោល​ឌិន​វែល ពេលទៅដល់​ជាន់​ទី​មួយ នៃ​កាស៊ីណូ ហើយ​ពួកគេ​បានធ្វើ​សកម្មភាព វាយ​ទៅលើ​ជនជាតិ​ចិន​ចំនួន ០២​នាក់ បណ្តាល​ឲ្យ​សន្លប់​បាត់ស្មារតី បន្ទាប់មក​ពួកគេ​បាន​យក​ជនរងគ្រោះ​ហើយ បាន​បោះ​ចូល​រថយន្ត​ដែល​ពួកគេ​ជិះ​មក រួច​បើក​ចេញ​ក្រៅ ភ្លាមនោះៗ​ក្រោយ​ទទួល​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​-​ស្រាល បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង​និង​កម្លាំង​អន្តរាគមន៍​ពិសេស​របស់​ស្ន​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដេញ​ប្រផាប់ ចាប់​ប្រភីង តាមផ្លូវ អិល វី​(LV) ដល់​ផ្លូវ​អូរ​៥ រថយន្ត​នោះ​ក៏​បក​ត្រឡប់​មក​ផ្លូវ​អូរ​១ វិញ រហូត​ដល់​ចំណុច​មុខ​ផ្សារ​ចិន ទើប​កម្លាំង​សមត្ថកិច្ច​យើង​ស្ទាក់​ជាប់ បាន​រំដោះ​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ និង​រំដោះ​ជន​រង​រងគ្រោះ​បាន​ចំនួន​០២​នាក់​។​

​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បន្តថា​ជនរងគ្រោះ​ទី​១-​ឈ្មោះ HUANG CHENG ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ ញូ​វ​ហ្គោល​ឌិន​វែល ជាន់​ទី​១ ផ្នែក​អន​ឡា​ញ ស្នាក់នៅ ក្រុមទី​១៦ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ រងរបួស ( ធ្ងន់​។ ទី​២-​ឈ្មោះ HE JUN ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ ញូ​វ​ហ្គោល​ឌិន​វែល ជាន់​ទី​១ ផ្នែក​អន​ឡា​ញ ស្នាក់នៅ ក្រុមទី​១៦ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ រងរបួស​(​ធ្ងន់​)​។ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ សេតេ​។​

​ជនសង្ស័យ​ចំនួន ១០​នាក់​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​រួមមាន​ទី​១-​ឈ្មោះ WU YANG HE ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ ឌី​ហាវ ផ្នែក​អន​ឡា​ញ ស្នាក់នៅ​ក្នុង​កាស៊ីណូ ឌី​ហាវ ក្រុមទី​១៩ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​ទី​២-​ឈ្មោះ DIAO XINGUANG ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ ឌី​ហាវ ផ្នែក​អន​ឡា​ញ ស្នាក់នៅ​ក្នុង​កាស៊ីណូ ឌី​ហាវ ក្រុមទី​១៩ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​ទី​៣-​ឈ្មោះ WANG HONG FEI ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ ឌី​ហាវ ផ្នែក​អន​ឡា​ញ ស្នាក់នៅ​ក្នុង​កាស៊ីណូ ឌី​ហាវ ក្រុមទី​១៩ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​ទី​៤-​ឈ្មោះ ZHANG YI ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ ឌី​ហាវ ផ្នែក​អន​ឡា​ញ ស្នាក់នៅ​ក្នុង​កាស៊ីណូ ឌី​ហាវ ក្រុមទី​១៩ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​ទី​៥-​ឈ្មោះ JIANG BING LING ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ ឌី​ហាវ ផ្នែក​អន​ឡា​ញ ស្នាក់នៅ​ក្នុង​កាស៊ីណូ ឌី​ហាវ ក្រុមទី​១៩ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​ទី​៦-​ឈ្មោះ SONG JING XIAO ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ​ឌី​ហាវ ផ្នែក​អន​ឡា​ញ ស្នាក់​នៅ​ក្នុង​កាស៊ីណូ ឌី​ហាវ ក្រុមទី​១៩ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​ទី​៧-​ឈ្មោះ ZHANG WEN XUAN ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ ឌី​ហាវ ផ្នែក​អន​ឡា​ញ ស្នាក់នៅ​ក្នុង​កាស៊ីណូ ឌី​ហាវ ក្រុមទី​១៩ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
​ទី​៨-​ឈ្មោះ HOU YI ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ ឌី​ហាវ ផ្នែក​អន​ឡា​ញ ស្នាក់នៅ​ក្នុង​កាស៊ីណូ ឌី​ហាវ ក្រុមទី​១៩ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​ទី​៩-​ឈ្មោះ ZOU SONG SONG ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ ឌី​ហាវ ផ្នែក​អន​ឡា​ញ ស្នាក់នៅ​ក្នុង​កាស៊ីណូ ឌី​ហាវ ក្រុមទី​១៩ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
១០-​ឈ្មោះ GENG HONG QIANG ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ ឌី​ហាវ ផ្នែក​អន​ឡា​ញ ស្នាក់នៅ​ក្នុង​កាស៊ីណូ ឌី​ហាវ ក្រុមទី​១៩ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ វត្ថុតាង​ចាប់​យក​បាន​៖ រថយន្ត​មួយ​គ្រឿង ម៉ាក HYUNDAI ពណ៌​ស ស្លាក​លេខ ព្រះសីហនុ 2A-7268 ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×