Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា ត្រូវការ​ធនធាន​មនុស្ស លើ​ផ្នែក ជំនាញ​ផ្កាយរណប​

spot_img

​លោក ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ លើកឡើងថា បច្ចុប្បន្ន​និស្សិត​យើង​មិន​ទាន់​មាន ជំនាញ​ផ្កាយរណប​នេះ​នៅលើ​ទេ ប៉ុន្តែ​យើង​នឹង​រៀបចំ​មុខវិជ្ជា​នេះ ។ យើង​នឹង ត្រៀម​បណ្តុះបណ្តាល​លើ​ជំនាញ​នេះ នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​កម្ពុជា​(NPIC) ក្រោម​ការជួយ​ជ្រោមជ្រែង​ពី​សកល​វិទ្យាល័យ Tsinghua របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានអនុញ្ញាត​ឲ្យ​លោកស្រី Chen Xu ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សកល​វិទ្យាល័យ Tsinghua របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ស្តីពី កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​ការងារ ។​

​បន្ទាប់​ពី​ជំនួប​នេះ លោក ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ បានឲ្យដឹងថា សកល​វិទ្យាល័យ​Tsinghua ជា​សកល​វិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ នៅ​ប្រទេស​ចិន ដែល​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​មកហើយ និង​មាន​បទពិសោធន៍​ច្រើន​ពាក់ព័ន្ធ ទៅនឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជា​ពិសេស​ថ្នាក់ដឹកនាំ​កំពូលៗ នៅ​ប្រទេស​ចិន ភាគច្រើន​ចេញពី​សកល​វិទ្យាល័យ​នេះ​។​

​លោក ឡៅ ហ៊ីម បាន​លើកឡើង​ថា ក្នុង​ជំនួប​នេះ បានលើកឡើង​នូវ​សារសំខាន់​ចំនួន​៣ ទី​១. ពាក់ព័ន្ធ​ទៅ​លើ​កិច្ចសហប្រតិបត្តិការ រវាង​សកល​វិទ្យាល័យ Tsinghua និង​វិទ្យាស្ថាន​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ​របស់​ក្រសួង​ការងារ​នាពេល​អនាគត​។​
​ទី​២.​ខាង​សកល​វិទ្យាល័យ នឹង​ផ្តល់​វគ្គ​ខ្លីៗ​បណ្តុះបណ្តាល​ទៅលើ​គ្រូ​។ ទី​៣. ពាក់ព័ន្ធ​លើ​ការបណ្តុះបណ្តាល​មន្ត្រីរាជកា​រយៈពេល​វែង ដែល​ខាង​ភាគី​ចិន នឹង​ផ្តល់​អាហារូបករណ៍ និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ម្យ៉ាងវិញទៀត សកល​វិទ្យាល័យ​នេះ មាន​តួនាទី​យ៉ាងសំខាន់ សម្រាប់ ផ្តល់​យោបល់​ទៅ​រដ្ឋាភិបាល​ចិន ធ្វើ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ធំៗ អញ្ចឹង​ខាង​សកល​វិទ្យាល័យ​Tsinghua ក៏​ចង់​បាន​ព័ត៌មាន​ពី​ខាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថា​តើ​មាន​យុទ្ធសាស្ត្រ និង​គោលនយោបាយ​បែបណា ដើម្បី​សកល​វិទ្យាល័យ​ទទួល​យក​ព័ត៌មាន​ទាំងនេះ រៀបចំ​គោលនយោបាយ ឬ​យុទ្ធសាស្ត្រ ផ្តល់​ជូន​ទៅ​រដ្ឋាភិបាល​ចិន​សម្រាប់​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​។​

​លោក ឡៅ ហ៊ីម បញ្ជាក់ថា កន្លងមក មន្ត្រីរាជការ​របស់​ក្រសួង​ការងារ​ក៏ ធា្ល​ប់ទ​ទួលបាន​អាហារ​រូបករណ៍ ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​នេះដែរ ។ ក្រសួង​បាន​ស្នើសុំ​ទៅ សកល​វិទ្យាល័យ​ផ្តល់​អាហារូបករណ៍ ជាច្រើន ទៅ​លើ​ការ បណ្តុះបណ្តាល​ធន​ធន​មនុស្ស ជាពិសេស​គ្រូ​របស់​យើង ដោយ​ខាង​សកល​វិទ្យាល័យ​នេះ មាន​ជំនាញ​ច្រើន ដូចជា​វិស័យ​កសិកម្ម សុខាភិបាល បច្ចេកវិទ្យា​ទំនើបៗ ជា​ពិសេស​ខាង​ផ្នែក​ផ្កាយរណប ដែល​ខាង​សកល​វិទ្យាល័យ មាន​ការបណ្តុះបណ្តាល​លើ​ផ្នែក​នេះ​ដែរ ដែល​ជា​ជំនាញ ចាំបាច់​ផងដែរ​សម្រាប់​កម្ពុជា​យើង​។​

​លោក ឡៅ ហ៊ីម លើកឡើង​បន្ត​ថា បច្ចុប្បន្ន​និស្សិត​យើង​មិន​ទាន់​មាន ជំនាញ​ផ្កាយរណប​នេះ​នៅលើ​ទេ ប៉ុន្តែ​យើង​នឹង​រៀបចំ​មុខវិជ្ជា​នេះ ។ យើង​នឹង ត្រៀម​បណ្តុះបណ្តាល​លើ​ជំនាញ​នេះ នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​កម្ពុជា​(NPIC) ។ នៅពេល​យើង​មាន​មាន​កិច្ចសហប្រតិបត្តិការ ជាមួយ​ភាគី​ចិន​ហើយ យើង​នឹង​រៀបចំ​កិច្ចការ​នេះ ឥឡូវនេះ​យើង​នៅ​ខ្វះ​ទាំង​ធនធានមនុស្ស និង​ទាំង​សម្ភារៈ​។ ជា​ផែនការ​ក្រសួង​នឹង​រៀបចំ នា​ពេល​ឆាប់ៗ​នេះ យើង​ត្រូវ​ត្រៀម​ជា​មុន​ជាមួយ​ដៃគូ​សហប្រតិបត្តិការ ហើយ​ផ្នែក​នេះ​វា​ជា​តម្រូវការ​របស់​ប្រទេស​កម្ពុជា​យើង​នាពេល​អនាគត​។​

​លោក មានប្រសាសន៍ថា បច្ចុប្បន្ន​កម្ពុជា​ប្រើប្រាស់​ទូរស័ព្ទដៃ​តាម​ប្រព័ន្ធ​ខ្សែ​អុប​ទិក នៅ​ប្រទេស​គេ​ជឿនលឿន គឺ​គេ​ប្រើ​តាមរយៈ​ផ្កាយរណប​នេះហើយ​។ សូម្បី​តែ ការហោះហើរ ក៏​យើង​ត្រូវ​ប្រើ​ផ្កាយរណប​ដែរ អញ្ចឹង​សព្វថ្ងៃនេះ​នៅ​ព្រលានយន្តហោះ របស់​យើង​ក៏​មមាញឹក​ខ្លាំង​ណាស់​ដែរ ដូច្នេះ​យើង​ត្រូវការ​ធនធាន​មនុស្ស​ទៅលើ​ផ្នែក​នេះ ។ យើង​នឹង​ជជែក​គ្នា​ជាមួយ​ខាង​ភាគី​ចិន​សិន ថា​តើ​យើង​ត្រូវ​រៀបចំ​ធ្វើ​អី​ខ្លះ ដែល​ជា​តម្រូវកា​រធន​ធាន​មនុស្ស​របស់​កម្ពុ​ជា​នាពេល​អនាគត និង​យើង​ត្រូវ ផ្សព្វផ្សាយ ថា​ផ្នែក​នេះ​ជា​តម្រូវការ​ខ្ពស់​របស់​កម្ពុជា​យ៉ាងម៉េច ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×