Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​រក​សម្លាប់​ស្រី​ស្នេហ៍​រួចហើយរ​ត់ទៅ​ចងក​សម្លាប់ខ្លួន​តាម​ក្រោយ​សង្ស័យ​ជាការ​ប្រច័ណ្ឌ​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​យក​កាំបិត​អា​រក​សម្លាប់​ស្រី​ស្នេហ៍​របស់ខ្លួន​រួចរ​ត់ទៅ​ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​បណ្ដាល​ឱ្យស្លាប់​នៅក្នុង​បន្ទប់​ជួល​មួយកន្លែង នៅ​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កើតចេញពី​ភ្លើង​ប្រច័ណ្ឌ​បានក្លាយ​ទៅជា​អំពើ​ឃាតកម្ម កាលពី​ព្រឹក ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​៖ បុរស​ដៃដល់​ឈ្មោះ សោម កាន ហៅ តា​ខ្លី អាយុ​ប្រហែល​៤៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្ដុ​ម​ពី ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង​ទីលំនៅ​អចិន្ត្រៃយ​ផ្ទះ​លេខ​៩៣ ក្រុម​៧​ភូមិ​លំផាត់ ស្រុក​កំរៀង​ខេត្តបាត់ដំបង​។​ចំណែក​ស្រី​ស្នេហ៍​ឈ្មោះ​ស្រី ស អាយុ​ប្រហែល​៤០​ឆ្នាំ​។​

អ្នក​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​៖​អំពើ​ឃាត​កម្មនេះ​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា​បុរស​ដៃដល់​នោះ​ទំនងជា​ប្រច័ណ្ឌ​ជាមួយ​ស្រី​ស្នេហ៍​របស់ខ្លួន​ដែលមាន​ប្រុស​ច្រើន​បានជា​បុរស​នោះ​អា​រក​សម្លាប់​ស្រី​ស្នេហ៍ រួចហើយ​បាន​ទៅ​ចងក​សម្លាប់ខ្លួន​តាម​ក្រោយ​ដោយ​ស្រី​ស្នេហ៍​ដេកស្លាប់​នៅក្នុង​មុង​ទាំង​ស្លៀក​សា​រ៉ុង​ចងពុង​ហើយ​ប្រុស​ស្នេហ៍​វិញ​ស្លាប់​ទាំង​អាក្រាតកាយ​នៅជាប់​នឹង​ចំរឹង​បង្អួច​ប្រហែល​ពួកគេ​អាច​រួមរក្ស​គ្នា​រួចហើយ​មុនពេល​បុរស​ខាងលើ​អា​រក​សម្លាប់​ស្រី​ស្នេហ៍​របស់គេ​។​

​ជុំវិញ​ករណី​ឃាត​កម្មនេះ​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ដោយ​នៅពេលនេះ​កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ដ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×