Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការលើកកម្ពស់​ការយល់ដឹង និង​ការអប់រំ ស្តីពី បរិស្ថាន​ដល់​ស្ត្រី និង​កុមារ​

spot_img

​កោះកុង​៖ “​ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​សង្គម ហើយ​ស្ត្រី​ក៏​ជា​តួអង្គ​សំខាន់ ក្នុង​ការអប់រំ​បន្ត​និង​បណ្តុះ មនសិការ​កុមារ​តូចៗ​​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន និង​ការពារ​បរិស្ថាន តាំងពី​កុមារភាព​”​។ ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​កោះកុង​​ក្រសួង​បរិស្ថាន​បាន​រៀបចំ សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី “​ការលើកកម្ពស់​ការយល់ដឹង និង​ការអប់រំ​បរិស្ថាន ដល់​ស្ត្រី​និង​កុមារ​”​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០-២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​បុប្ផា​កោះកុង ខេត្ត​កោះកុង ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ស្ត្រី​​ឱ្យ​មាន​តួនាទី​កាន់តែ​ប្រសើរ ក្នុង​សកម្មភាព​សំខាន់ៗ ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​បរិស្ថាន កិច្ច​ការពារ​ធនធាន​ធម្មជាតិ និង​ជីវៈចម្រុះ​​ការអភិវឌ្ឍ​ដោយ​ចីរភាព និង​មាន​ទំនាក់ទំនង​ទៅ​នឹង​សេដ្ឋកិច្ច និង​នយោបាយ​។​

​វគ្គណ្តុះ​បណ្តាល​ដែល​មាន​ការអញ្ជើញ ចូលរួម​ពី​ស្ត្រី​ជា​ជន​បង្គោល តំណាង​ក្រសួង​កិច្ចការនារី មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​​មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​កិច្ចការនារី​ខេត្ត និង​សិស្សានុសិស្ស​ថ្នាក់​ទី​១២ មក​ពី​គ្រឹះស្ថាន​សិក្សា​សាធារណ​ជុំវិញ​ខេត្ត​​ចំនួន​សរុប​ប្រមាណ​១២០​នាក់ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​លោក​អន​ ភារៈ អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​កោះកុង ក្រោម​កិច្ចសម្របសម្រួល រៀបចំ​ដោយ​នាយកដ្ឋាន អប់រំ​បរិស្ថាន​ ​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បានចាត់ទុក​វគ្គ​បណ្តុះ​បណ្តាល និង​ការដាំ​កូនឈើ​នាថ្ងៃ​នេះ​​គឺជា “​មេរៀន​ផ្តើមចេញពី​ការអនុវត្ត​” ដើម្បី​ផ្តល់​ឱកាស​ដល់​ស្ត្រី​អាច​ក្លាយ​ជា​មន្ត្រី​អប់រំ​បរិស្ថាន​បន្ត និង​ចូលរួម​កាន់តែ​សកម្ម​ជាមួយ​​រាជរដ្ឋាភិបាល​ទាំង​ផ្នែក​បរិស្ថាន​នៃ​ការរស់នៅ និង​គោលនយោបាយ​។ លោក​បាន​បន្តថា ដើម្បី​ឈាន​ឆ្ពោះទៅ​រក​សង្គម​​ដែល​មាន​បរិស្ថាន​ស្រស់បំព្រង យើង​មិន​អាច​កាត់ផ្តាច់ ពី​ការចូលរួម​របស់​ស្ត្រី​បាន​ឡើយ ហើយ​កុមារ​​និង​យុវជន​ក៏​ត្រូវ​ចូលរួម​ទាំងអស់គ្នា ជាមួយ​យើង​ដែរ​៕ ​ដោយ​៖​កូឡាប​

 

spot_img
×