Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ ចាប់​ឈើ​អារ​ជ្រុង​លេខ​១​ជា​ង១០០​កំណាត់ ដែល​ឈ្មួញ​លាក់​នៅ​ឃុំ​អូរ​គ្រៀង​

spot_img

​ខេត្ត​ក្រចេះ​ ៖ ទី​តាំ​ស្តុក​ឈើ​ជាច្រើន​ប្រភេទ មាន​ឈើ​លេខ​១​លាំង​ឃ្លុំ ជា​ច្រើន​រាប់សឹប​ដុំ នៅ​កណ្តាល​ព្រៃ ស្ថិត​នៅ​ចំណុច​ភូមិ អូរ​ព្រះ ឃុំ អូរ​គ្រៀង ស្រុក​សំបូរ ខេត្ដ​ក្រចេះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ចាប់​ឈើ​ជា​ច្រើន​ដុំ​កាល​ល្ងាច​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨​។​

​ឈើ​បង្ក្រាបបាន ជា​ឈើ​ប្រភេទ​លេខ​១​ចំនួន​១០០​ដុំ ដែល​មាន​មុខកាត់​ចាប់ពី​30​គុណ​35 ប្រវែង​ចាប់ពី​2,5​ម៉ែត្រ​រហូតដល​4​ម៉ែត្រ និង​បង្ក្រាប​បាន​រថយន្ដ​សាំ​យ៉ុង​មួយគ្រឿង ដឹកឈេ​ី ពេញ​រថយន្ដ បើក​យក​ទៅ​ប្រគល់ជូន ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅ​ជិត​នោះ​ផងដែរ ។ ចំណែក​គំនរ​ឈើ​ចំនួន​១០០​ដុំ​នោះ នៅ​ព្រឹក​ថ្ងៃទី​២២​មិថុនា ទេីប​សមត្ថកិច្ច​យក​ឡានស្ទូ​ច មក​ស្ទូច​ដឹកឈើ​ប្រគល់ជូន​ជំនាញ​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×