Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្លៀក​រ៉ូប​អាពាហ៍ពិពាហ៍​ឈរ​នៅ​តាម​ដង​វិថី ព្រោះតែ​ងឿងឆ្ងល់​ពេល​សួរ​នាំ​ទៅ​ទើប​ដឹងថា​…

spot_img

​បុរស​សញ្ជាតិ​ចិន​រូបនេះ​និយាយថា ៖ គុណ​តម្លៃ​របស់​ខ្ញុំ​ឥឡូវ​វា​ពុំ​មែន​ជា​របស់​សំខាន់​ទៀតឡើយ ឲ្យតែ​មាន​អ្នក​សុខចិត្ត​ជួយ​កូនស្រី​ខ្ញុំ​នោះ​ខ្ញុំ​នឹង​ទទួល​ធ្វើ​នូវ​អ្វីៗ​ទាំងអស់ ។ តាមពិត​ទៅ​បុរស​នេះ​គឺជា​ជាងឈើ​អាយុ ៤៥​ឆ្នាំ ឈ្មោះ​កុក​អាន​តាន​, រស់​នៅក្នុង​ទីប្រជុំជន តឺកុង , ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ។ រៀង​រាល់ថ្ងៃ​គាត់​តែង​ស្លៀកពាក់​រ៉ូប​កូន​ក្រមុំលាបក្រែ​មផាត់​ម្សៅ រួច​ឈរ​នៅ​ទី​សាធារណៈ ដើម្បី​សុំទាន​យកលុយ​ទៅ​ព្យាបាល​ឲ្យ​កូនស្រី​តូច​របស់​ខ្លួន ។​

​លោក កុក​អាន​តាន ឈរ​នៅ​តាម​ផ្លូវ​ស្លៀកពាក់​រ៉ូប​កូនក្រមុំ ។​

​អ្នកកាសែត​ធ្វើការ​ស៊ើបសួរ​ទើប​ដឹងថា លោក​កុក​អាន​តាន កាលពី ៥​ឆ្នាំមុន កូនស្រី​គាត់​ដែល​មាន​អាយុ​ទើប ៤​ឆ្នាំ ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា នាង​កើត​ជំងឺមហារីក​ឈាម ។ លោក​បាន​ចំណាយ​លុយកាក់ ព្រមទាំង​លក់​ទ្រព្យសម្បត្តិ ហើយ​ខ្ចី​ប្រាក់​គេ​ដើម្បី​ព្យាបាល​កូនស្រី ។ ក្រោយ​ការព្យាបាល​ដោយ​គីមី ៨​លើក ជំងឺ​របស់​នាង​តូច​បាន​ថយចុះ​ច្រើន ប៉ុន្តែ​នៅ​ដើមឆ្នាំ​នេះ វា​បាន​រើ​ឡើងវិញ​យ៉ាងខ្លាំង ។​

​ក្មេងស្រី​ដែល​ជា​កូន​របស់​លោក កុក​អាន​តាន ។​

​មុន​នោះ​នាង​ជា​ក្មេងស្រី​ស្រស់ស្អាត​គួរ​ឲ្យ​ស្រឡាញ់​។

​បន្ទាប់​ពី​ជំងឺ​រើ​ឡើង​ធ្វើ​ឲ្យ​លុយ​បំណុល​ចាស់​នៅ​ពុំ​ទាន់​ទូទាត់​អស់​នៅ​ចំណាយ​ព្យាបាល​បន្ថែមទៀត ហេតុនេះ​លោក​ពុំ​មាន​ជម្រើស​អ្វី​ក្រៅពី​ចិត្ត​សប្បុរសធម៌​របស់​អ្នក​ផងទាំងពួង ។ ដើម្បី​ជា​ការទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកផង លោក​បង្ខំចិត្ត​ស្លៀក​ឈុត​កូនក្រមុំ លាប​ក្រែម​ម្សៅ ហើយ​ព្យួរ​នៅ​ក​ស្លាក​មួយ​សរសេរថា សូម​ជួយ​កូនស្រី​ខ្ញុំ​ផង ជីវិត​ខ្ញុំ​ទាំងមូល​នឹង​ទុក​សងបំណុល​ដល់​អ្នក ។

​វិធី​ថ្វី​ត្បិត​ចម្លែក​តែ​វា​មាន​ប្រសិទ្ធភាព ។ លោក​ឲ្យដឹងថា ដោយ​ធ្វើ​បែប​នេះ​ទើប​អាច​រកបាន ១៦.០០០​យាន់ ពី​សប្បុរសជន ។​

​ចំពោះ​លោក​អ្វី​ដែល​សំខាន់​នោះ​គឺ​សង្គ្រោះ​បាន​ជីវិត​កូនស្រី​ជា​ទីស្រឡាញ់​ប៉ុណ្ណោះ ។​

​តំណក់ទឹកភ្នែក​ដែល​ហូរ​ពុំ​ឈប់​ព្រោះតែ​ឈឺចាប់​ដោយ​ជំងឺ​មហារីក ៕ សូ​យ​ន​

spot_img
×