Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទង្វើ​មួយ​របស់ Ronaldo ធ្វើឲ្យ​ទស្សនិកជន​កាន់តែ​ស្ងើចសរសើរ​គាត់​ឡើង (មានវីដេអូ)

spot_img

​​ទស្សនិកជន​ដែល​មាន​វត្តមាន​នៅ​ទីនោះ​សរសើរ​ថា Ronaldo មានប្រតិកម្ម​ដោះស្រាយ​បញ្ហា​រហ័ស​ណាស់ ។​

​ក្នុង​ការប្រកួត​មួយ​កន្លងមក​ពេល​ទាត់​បាល់​មួយ​ជើង​នោះ គ្រាប់​បាល់​បាន​ហើរ​ទៅ​ប៉ះចំ​មុខ​អ្នកគាំទ្រ​ម្នាក់ ក្រោយ​ពេល​បញ្ចប់​តង់​ទី​១ ភ្លាម កីឡាករ​រូបនេះ​បាន​ដើរ​ឆ្ពោះ​សំដៅទៅ​កន្លែង “​អ្នករងគ្រោះ​” ដោយ​ដោះ​អាវ​បណ្តើរ ។​

​ទោះបី​គេ​ពុំ​យល់​ពី​បំណង​របស់​គាត់​ក្តី តែ​ពួកគេ​នាំ​គ្នា​ក្រោកឈរ​ហ៊ោ​កញ្ច្រៀវ និង​ទះដៃ ។​

​តាមពិតទៅ Ronaldo ដើរ​សំដៅ​រក​ជនរងគ្រោះ​ដោយសារ​គ្រាប់​បាល់​របស់ខ្លួន ។​

​រូបភាព​ក្រោយពេល Ronaldo ទាត់​ចំ​បុរស​ចំណាស់ តែ​គាត់​ត្រូវ​រង់ចាំ​ដល់​ចប់​នាទី​ប្រកួត ។

​មួយ​បាល់​របស់ Ronaldo ពិតជា​ខ្លាំង​គួរសម ព្រោះ​អ្នកគាំទ្រ​រូប​នេះ​ត្រូវ​ការព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​នៅនឹងកន្លែង ។​

 ​គ្រាន់តែ​បញ្ចប់​ការប្រកួត​ភ្លាម Ronaldo ស្ទុះ​ទៅ​កន្លែង​ជនរងគ្រោះ​ដោយសារ​គ្រាប់​បាល់​របស់ខ្លួន ហើយ​ដោះ​អាវ​ចេញ​បណ្តើរ​។​

​អ្នកបម្រើ​ប្រចាំ​បាន​យក​អាវ​ថ្មី​មួយទៀត​មក​ឲ្យ​គាត់ ។​

​ហើយ​គាត់​បាន​យក​អាវ​ថ្មី​នោះ​ទៅ​កាដូ​ជូន​ជនរងគ្រោះ​ព្រមទាំង​ចាប់​ឱប​ថើប និង​សុំ​ទោស ។ ទង្វើ​ទាំងនេះ​ពិតជា​សក្តិសម​ជា​កំពូល​កីឡាករ​ប្រចាំ​សតវត្សរ៍​នេះ​មែន ៕ លី​សា​

spot_img
×