Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភរិយា​ប្រធានាធិបតី​អ៊ីស្រាអែល ត្រូវបាន​ចោទប្រកាន់​ទោស​ពីបទ​កេងប្រវ័ញ្ច​លុយ​រដ្ឋ​យកទៅ​ធ្វើ​ពិធីជប់លៀង​មួយ​អស់​ដល់​ទៅមួយ​សែន​ដុល្លារ​

spot_img

តាម Washington Post បណ្ដា​អយ្យការ​អ៊ីស្រាអែល​បាន​ចោទប្រកាន់​ទោសអ្នកស្រី​ Sara Netanyahu ​ភរិយា​ប្រធានាធិបតី​ជំទាវ​ទី​១​របស់​អ៊ីស្រាអែល នូវ​ទោសកំហុស​ជាច្រើន ក្នុងនោះ​រួមទាំង​ការកេងបន្លំ​និង​ក្បត់​ជំនឿ​ទុកចិត្ត​។

​ក្នុង​របាយការណ៍​ចោទប្រកាន់​មួយ​នៃ​តុលាការ​Jerusalem បណ្ដាអយ្យការ​បានសរសេរថា ៖ អ្នកស្រី​ Sara Netanyahuបាន​ប្រើប្រាស់​បេឡា​រដ្ឋ​យកទៅ​ទូទាត់​ពិធីជប់លៀង​របស់ខ្លួន​ជា​លក្ខណៈ​ឯកជន​នៅ​ភូមិគ្រឹះ​ផ្ទាល់​អស់​ដល់​ទៅ​១០០.០០០​ដុល្លារ​។

​មុន​នោះ ជំទាវ​ទី​១​អ៊ីស្រាអែល​នៅបាន​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​ប្រើប្រាស់​អំណាច​ហួសហេតុ មាន​ជីវភាព​រស់នៅ​ហ៊ឺហា ឃ្លាតឆ្ងាយ​ពី​ប្រជាជន​។​គ្រាន់តែ​ចំណាយ​សម្រាប់​ចុងភៅ​ផ្ទាល់របស់ខ្លួន ​គាត់​បាន​យកលុយ​រដ្ឋ​​ទៅឱ្យដល់ទៅ១០.០០០​ដុល្លារ​។​

​នាយករដ្ឋមន្ដ្រី​Netanyahu ពេលនេះ​ក៏​កំពុងប្រឈមមុខនឹងបើក​ការស៊ើបអង្កេត​របស់ប៉ូលិសទាក់ទង​នឹង​រឿងអំពើពុករលួយ ទោះបី​ជា​លោក​បា​នប​ដិ​សេធ​ហើយ​ក្ដី​៕

សូយន

spot_img
×