Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ថៃ​៖ បុរស​ម្នាក់​ពាក់​ព្រុយ​ត្រី​ឆ្លាម​ក្លែងក្លាយ​ដើម្បី​បន្លាច​មិត្តភក្តិ មានអី អ្នកនេសាទ​ស្មានតែ ត្រី​ឆ្លាម​មែនទែន នាំ​គ្នា​ចាក់​បិះ​ស្លាប់​

spot_img

​អ្នកទេសចរ​ជនជាតិ​អា​មេ​រិច​កាំ​ង​ម្នាក់ ត្រូវ​អ្នកនេសាទ​ចាក់​នឹង​ស្ន​បិះ​ស្លាប់ បន្ទាប់ពី​គាត់​ពាក់​ព្រុយ​​ត្រី​ឆ្លាម​ដើម្បី​បន្លាច​មិត្តភក្តិ​របស់​គាត់​លេង តែ​អ្នកនេសា​ស្មានថា ជា​ត្រី​ឆ្លាម​មែនទែន​។​

​អ្នកទេសចរ​ដែល​ត្រូវ អ្នកនេសាទ​ចាក់​បិះ​ស្លាប់​នោះ​មានឈ្មោះ​ថា David Smith អាយុ ២៧​ឆ្នាំ​។ គាត់ និង​មិត្តភក្តិ​ចំនួន ២​នាក់​បាន​មក លំហែរ​កា​យ​ថ្ងៃ​ទី​មួយ និង​បាន​ហែល​ទឹក​លេង​នៅ​ឆ្នេរសមុទ្រ ប៉ា​តា​យ៉ា (Pattaya)​។​

​ពេល​កំពុង​លេង​ទឹក​កំសាន្ត លោក David Smith បាន​ហែល​ទៅ​ឆ្ងាយ​ពី​មិត្តភក្តិ​របស់​គាត់ ដើម្បី​ពាក់​ព្រុយ​ត្រី​ឆ្លាម​ក្នុង​បំណង​បន្លាច​មិត្តភក្តិ​លេង ប៉ុន្តែ​នៅពេល​គាត់​ចាប់ផ្តើម​ហែល​មក​កាន់​ឆ្នេរ​ ​ដើម្បី​បន្លាច​មិត្តភក្តិ ធ្វើឲ្យ​មាន​ការ​ប្រតិកម្ម​ពី​អ្នកនេសាទ​យ៉ាង​លឿន ដោយសារ​ពួកគេ​ស្មានថា​​ជា​ត្រី​ឆ្លាម​មែនទែន​។​

​អ្នកនេសាទ​ជាច្រើន​ដែល​មាន​ស្ន​គ្រប់​ដៃ បាន​ឡោមព័ទ្ធ​បុរស​វ័យក្មេង​នោះ ដែល​មាន​ស្ថិតនៅ​ចំណាយ​​ប្រហែល ២០​ម៉ែត្រ​ពី​មិត្តភក្តិ​របស់​គាត់ ហើយ​ពួកគេ​បាន​បាញ់​ស្ន​ជាច្រើន និង​បាន​ចាក់​គាត់​ត្រូវ ៩​ដង មុន​ពេល​ពួកគេ​ដឹងថា គាត់​មិន​មែន​ជា​ត្រី​ឆ្លាម​នោះទេ​។​

​លោក Francis McKensie មិត្តភក្តិ​ម្នាក​របស់​ជនរងគ្រោះ ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​​បាន​និយាយថា អ្នកនេសាទ​មានប្រតិកម្ម​យ៉ាង​រហ័ស ហើយ​ពួកគេ​បាន​បាញ់​វត្ថុ​ស្រួចៗ ដោយ​មិន​​បានគិត​សោះ​។​

​លោក​បញ្ជាក់ទៀតថា មិត្តភក្តិ​របស់​គាត់​បា​ន​ផុសចេញ​ពី​ទឹក​មក​រួច​ស្រែកយំ ដោយសារ​ត្រូវ​របួស​​ធ្ងន់ធ្ងរ​។​

​លោក​បញ្ជាក់ថា “​មិត្តភក្តិ​ខ្ញុំ​បាន​ងើប​ក្បាល​ចេញពី​ទឹក និង​ស្រែកយំ​ថា ខ្ញុំ​មិនមែន​ជា​ត្រី​ឆ្លាម​នោះទេ ប៉ុន្តែ​គាត់​បាន​ត្រូវ​ស្ន​ជាច្រើន​រួច​មក​ហើយ​”​។​

​នៅពេល​ដឹងថា ជនរងគ្រោះ​មិន​មែន​ជា​ត្រី​ឆ្លាម អ្នកនេសាទ​ទាំងនោះ​បាន​គ្រា​ជនរងគ្រោះ​មក​កាន់​ឆ្នេរ និង​សុំ​ជំនួយ​បន្ទាន់​។​

​សូមបញ្ជាក់​ថា ការពាក់​ព្រុយ​ត្រី​ឆ្លាម​ដើម្បី​បន្លាច​លេង គឺ​មាន​ប្រជាប្រិយភាព​ណាស់​ចំពោះ​អ្នក​ដែល​​ចូលចិត្ត​បន្លាច​គ្នីគ្នា ប៉ុន្តែ​ការលេង​ខុស​ទំនង​បែប​នោះ ក៏​មាន​បញ្ហា​ជាច្រើន​ផងដែរ​៕​ សុភ័ក្ត្រ

spot_img
×