Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ប្តឹង​ឪពុកម្តាយ​ទារ​សំណង ២៥០.០០០​ដុល្លារ ដោយសារ​តែ​ដាក់​ឈ្មោះ​ឲ្យ​ខ្លួន​អាក្រក់​ពេក​

spot_img

យុវជន​ម្នាក់ អាយុ ១៧​ឆ្នាំ មក​ពី​រដ្ឋ Missouri សហរដ្ឋ​អា​មេ​រិច បាន​សម្រេចចិត្ត​ប្តឹង​ឪពុក​ម្តាយ​របស់​ខ្លួន​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២៥០.០០០​ដុល្លារ ដោយសារ​តែ​ដាក់​ឈ្មោះ​ឲ្យ​ខ្លួន​អាក្រក់​ខ្លាំងពេក​កាលពី​នៅ​តូច​។​

​យុវជន​ដែល​ប្តឹង​ឪពុកម្តាយ​នោះ​ឈ្មោះ​ថា Gaylord Williams ដែល​ពាក្យ Gaylord ជា​ពាក្យ​ប្រើ​សម្រាប់​បន្តុះបង្អាប់​មនុស្ស​ប្រុស​ខ្ទើយ ហើយ​ឈ្មោះ​នេះ បាន​ធ្វើឲ្យ​គាត់​រង​ការឈឺចាប់​យ៉ាងខ្លាំ​ង ដោយ​មានការ​ចំអក និង​ធ្វើបាប​ពី​អ្នក​ដទៃ​។​

​បើ​តាម​សេក្តីបញ្ជាក់​នៅ​ក្នុង​បណ្តឹង យុវ​ជ័ន​រូបនោះ​បាន​អះអាងថា គាត់​គឺជា​កូន​ក្មេង​ដែលឪពុក​ម្តាយ​របស់​គាត់​មិន​ចង់បាន​ដូច្នេះ​ហើយ​​ទើប​ឪពុក​ម្តាយ​របស់​ខ្លួន ដាក់​ឈ្មោះ​បែប​នោះ​ឲ្យ​គាត់​។​

​បុរស​វ័យក្មេង​ដដែល​បញ្ជាក់​ថា “​ពួកគាត់​ធ្លាប់បាន​ប្រាប់​ខ្ញុំ​ជាច្រើន​លើក​ថា ខ្ញុំ​គឺ​ជា​កូន​ដែល​មាន​​ដោយ​ចៃដន្យ ហើយ​ខ្ញុំ​បាន​បំផ្លាញ​ជីវិត​របស់​ពួកគេ​។ នៅ​ពេល​ស្រវឹង ឪពុក​របស់​ខ្ញុំ​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ពួកគេ​បាន​ដាក់ឈ្មោះ​ខ្ញុំ​បែប​នោះ​គឺ​ដើម្បី​បំផ្លាញ​ជីវិត​របស់​ខ្ញុំ ដូច​ដែល​ខ្ញុំ​បំផ្លាញ​ជីវិត​​របស់​ពួកគាត់​”​។​

Gaylord បញ្ជាក់ទៀតថា គំរោង​ដ៏​អាក្រក់​របស់​ឪពុក​ម្តាយ​គាត់​ទទួលបាន​ផល ហើយ​គាត់​ត្រូវ​ទ្រាំ​​នឹង​ការ​សើ​ចំអក និង​ការធ្វើ​បាប​យ៉ាងច្រើន ដោយសារតែ​ឈ្មោះ​របស់​គាត់​។​

​គាត់​បញ្ជាក់​ទៀត​ថា គាត់​ព្យាយាម​ដូរ​ឈ្មោះ​ពី​អតីតកាល​របស់​គាត់ និង​បាន​សុំ​ឪពុក​ម្តាយ​គាត់​ដូរ​​ជាច្រើន​ដង ប៉ុន្តែ​ពួកគេ​បដិសេធ​រហូត​។​

​គាត់​និយាយ​ថា “​ជីវិត​របស់​ខ្ញុំ​ជួប​រឿង​វេទនា​ខ្លាំងណាស់​។ ខ្ញុំ​មិន​អាច​ចាំ​រហូតដល់​ខ្ញុំ​អាយុ ១៨​ឆ្នាំ ដើម្បី​មាន​សិទ្ធិ​ស្រប​ច្បាប់ ក្នុង​ការដូរ​ឈ្មោះ​ដោយ​ខ្លួនឯង​នោះទេ​”​។​

​ទោះយ៉ាងណា ឪពុក​ម្តាយ​របស់​គាត់ ឈ្មោះ Dave និង Carol Williams បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​កូនប្រុស​របស់​ខ្លួន​ដោយ​ពួកគេ​បាន​អះអាងថា ពួក​គេ​ដាក់​ឈ្មោះ​កូន Gaylord ដោយ​​សារ​តែ​ពួក​គេ​ចូលចិត្ត​ឈ្មោះ​នោះ​ប៉ុណ្ណោះ​៕ ប្រភព​៖ World News Daily Report

spot_img
×