Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​នេះ​ព្រហើនមិនខ្លាច​គ្រោះថ្នាក់​មែន! ​ជិះ​ម៉ូតូ​ឆ្លៀត​ទូរស័ព្ទ​វាយ​សារ សំខាន់​ជាង​អាយុជីវិត​កូន​បែបនេះ (​វីដេអូ​)

spot_img

​វីដេអូ​ចែករំលែក​លើ​ហ្វេ​ស​ប៊ុ​កមួយ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់​បើក​ម៉ូតូ​បណ្តើរ និង​ឆ្លៀត​ប្រើ​ទូរស័ព្ទ​បណ្តើរ ខណៈ​កូនស្រី​តូច​របស់​នាង​អង្គុយ​នៅ​ពីមុខ​នាង ទាំង​ពួកគេ​ទាំងពីរ​សូម្បី​ពុំ​ពាក់​មូ​ក​សុវត្ថិភាព​ការពារ ។​

​វីដេអូ​ដ៏​រន្ធត់​នេះ ត្រូវបាន​គេ​ជឿថា បាន​កើតឡើង​នៅក្នុង​ខេត្ត Phuket ប្រទេស​ថៃ កាលពី​ថ្ងៃ​ពុធ ខណៈ​វា​ត្រូវបាន​បង្ហោះ​ចែករំលែក​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Phuketalive ។

​ឃ្លី​ប​ខ្លី​នេះ ដែល​ត្រូវបាន​ថត​ដោយ​អ្នកបើករថយន្ត​ដែលមាន​ការតក់ស្លុត​ជាខ្លាំង បានបង្ហាញ​ស្ត្រី​ជា​ម្តាយ​ដ៏​ព្រហើន​នេះ បើក​ម៉ូតូ​យ៉ាង​លឿន ដោយ​ពុំ​ត្រឹមតែ​មិន​ពាក់​មូ​ក​សុ​វត្តិភាព​ខ្លួនឯង សូម្បី​កូនស្រី​របស់​នាង​ក៏​ពុំ​ខ្វល់ខ្វាយ​នោះដែរ ។ នៅ​ចំណុច​មួយ​នៃ​វីដេអូ ស្ត្រី​រូបនេះ​បាន​ឆ្លៀត​មើល​ទូរស័ព្ទ និង​សូម្បី​វាយ​សារ ដោយ​ដៃ​ទាំងពីរ​របស់​នាង​ព្រលែង​ពី​ចង្កូត​ដៃ​ម៉ូតូ​ទៀតផង ។​

​ជាមួយគ្នានេះ​ផងដែរ អ្នកលេង​អ៊ិនធើរណេត​ជាច្រើន បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ទៅលើ​ស្ត្រី​ជា​ម្តាយ​រូបនេះ ដោយ​នាំគ្នា​ជេរប្រទេច​បែបៗ​នេះ​ថា​៖ «​មី​ឆ្កួត​នេះ ឆ្កួត​មែន​ហ្មង​! តើ​ខ្វះ​ពេល​ណាស់​មែនឬ បានជា​ពុំ​គិតពី​គ្រោះថ្នាក់​អាច​កើត​អីចឹង​! ងាប់​ខ្លួនឯង​វា​មិន​ថ្វី​ទេ តែ​នៅពេលនោះ ក្មេង​ម្នាក់​ដែល​ពុំ​ដឹងអី តើ​គ្នា​ភ័យខ្លាច​យ៉ាងណា​ទៅ ប្រសិន​មាន​គ្រោះថ្នាក់​កើតឡើង​» ៕ ចន្ទី​

spot_img
×