Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល​ចំណាយ​ថវិកា ជាង​៣០​លាន​ដុល្លារ ដើម្បី​បញ្ចុះ​ថ្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ បាន​ប្រកាស​ដាក់​ចេញ​នូវ​ការបញ្ចុះ​តម្លៃ​ប្រេង នៅក្នុង​ប្រទេស​កម្ពុជា ដែល​កន្លង​ទៅ រាជរដ្ឋាភិបាល បាន​ចំណាយ​ថវិកា ប្រមាណ​ជិត ៨៣​លាន​ដុល្លារ ដោយ​ស្ងាត់ស្ងៀម ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ប្រេង ឲ្យនៅ​ចុះ​ថ្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​កោះ​ពេជ្រ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា នៅពេលនេះ គឺ​រាជ​រដ្ឋា ភិបាល​ចំណាយ​ថវិកា ប្រមាណ​ជាង​៣០​លាន​ដុល្លារ ដើម្បី​បញ្ចុះ​ថ្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ គឺ​រដ្ឋ​ចូលរួម (២​សេន​) ហើយ​វិស័យ​ឯកជន នឹងចូលរួម ២​សេន​ទៀត ដែល​សរុប គឺ ៤​សេន (១៦០៛) ដែល​ការ​បញ្ចុះតម្លៃ​នេះ (៤​សេន​ក្នុង​១​លីត្រ​) នឹង​ចុះ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១ កក្កដា ២០១៨​។ ក្រសួង​ពាណិជ្ជកម្ម ពិនិត្យ​តាមដាន និង​អនុវត្ត​នូវ​ការ​បញ្ចុះតម្លៃ​នេះ ឲ្យបាន​ត្រឹមត្រូវ​ម៉ត់ច​ត់​ចាប់​ពី ទី​១ ខែកក្កដា ឆ្នាំ​២០១៨ តទៅ ។​

​សម្តេច​តេជោ ស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម តា​មដាន​ឲ្យ​ដិតដល់​លើ​តម្លៃ​ប្រេង​នេះ និង​ស្នើ​ដល់​ក្រុមហ៊ុន ចែកចាយ​ប្រេង​នានា គិតគូរ​ឲ្យបាន​ម៉ត់ច​ត់ លើ​ការលក់​ប្រេង​របស់​របស់ខ្លួន​។ ត្រង់​ចំណុច​នេះ សម្តេច​បញ្ជាក់ថា ប្រសិន​បើ​ក្រុមហ៊ុន​ប្រេង​នោះ បាន​ទិញ​ប្រេង មក​ស្តុក​ទុក​ពេល​តម្លៃ​ប្រេង នៅ​ទាប ហើយ​លក់​មិន​ទាន់​អស់ មិន​គួរ​ដំឡើង​ថ្លៃ​ភ្លាមៗ​នោះទេ នៅពេល​តម្លៃ​ប្រេង លើ​ពិភពលោក​ឡើងថ្លៃ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការរួម​គ្នា​រវាង​រដ្ឋ និង​ឯកជន លើ​តម្លៃ​ប្រេង​នាពេលនេះ គឺ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា និង​កង្វល់​របស់​ប្រជាពលរដ្ឋ លើ​បញ្ហា​តម្លៃ​ប្រេង​នេះ​។ សម្តេច​តេជោ ថ្លែងថា តម្លៃ​ប្រេង​នេះ មិនមែន​កម្ពុជា ជា​អ្នក​ដំឡើង​ទេ ប៉ុន្តែ​អង្គការ​ប្រទេស នាំចេញ​ប្រេង OPEC ជា​អ្នក​កំណត់​ថ្លៃ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×