Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កង​អាវុធហត្ថ​នឹង​អនុវត្ត​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​បទល្មើស ប្រើប្រាស់​​ដោយ​គ្មាន​សិទ្ធិ​នូវ​ឯកសណ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញា​សម្គាល់​

spot_img

​ភ្នំពេញ ​៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើ​ការប្រកាស​ព័ត៌មាន ជា​សាធារណៈ នឹង​អនុវត្ត​ច្បាប់​ចំពោះ ជន​ណា​ដែល​ប្រើប្រាស់​​ដោយ​គ្មាន​សិទ្ធិ​នូវ​ឯកសណ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញា​សម្គាល់ យានយន្ត​ប្រើប្រាស់​ដោយ​យោធា ឬ​កងរាជអាវុធហត្ថ​​និង​ការ​បង្កើត​កម្លាំងប្រដាប់អាវុធ​ដោយ​ខុសច្បាប់ ព្រមទាំង​ប្រកាស​ជូន​សាធារណជន ឱ្យ​ជ្រាប​អំពី​ការ​ពុំ​ទាន់ មាន​ការជ្រើសរើស​​បំពេញ​ក្របខ័ណ្ឌ​កងរាជអាវុធហត្ថ​ទេ​។​

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​២២​ខែ​មិថុនា​នេះ បានបញ្ជាក់​ថា ការចេញ​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ ​ដោយសារ​នា​ពេល​កន្លង​ទៅនេះ មាន​បុគ្គល​មួយចំនួន​បាន​ប្រើប្រាស់ ដោយ​គ្មាន​សិទ្ធិ​នូវ​ឯកសណ្ឋាន អត្តសញ្ញាណប័ណ្ណ​ ​សញ្ញា​សម្គាល់ យានយន្ត ប្រើប្រាស់​ដោយ​យោធា ឬ​កងរាជអាវុធហត្ថ តាម​ទីសាធារណៈ​ ​ក៏​ដូចជា​បាន​បង្ហោះ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​នានា និង​មាន​ការបង្កើត​កម្លាំងប្រដាប់អាវុធ​ដោយ​ខុសច្បាប់​។​ល​។ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់បន្ថែម​ថា “​សកម្មភាព​ទាំងនេះ គឺជា​អំពើ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដូច​មានចែង​ក្នុង​មាត្រា ៦១២ , ៦១៥, ៦១៦ និង​មាត្រា​៤៦៣ នៃ​ក្រម​ព្រហ្មទណ្ឌ​”​។​

​កង​អាវុធហត្ថ​នឹង​អនុវត្ត​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​បទល្មើស ៕  ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×