Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ប៊ែលហ្ស៊ិ​កម្នាក់ ដឹក​គ្រឿងញៀន​ជាង​១​គីឡូ​ពី​ប្រទេសប្រេ​ស៊ីល​ចូល​កម្ពុជា ត្រូវ​ជាប់ពន្ធនាគារ​មួយជីវិត​

spot_img

ភ្នំពេញ​ ៖ ​លោក ម៉េង តូ​នី ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ បុរស​ជនជាតិ​ប៊ែលហ្ស៊ិ​កម្នាក់ អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨០​លាន​រៀល ចូល​ជា​ថវិការដ្ឋ ពាក់ព័ន្ធ​សំណុំរឿង​ដឹក​គ្រឿងញៀន ចូលមក​កម្ពុជា​ជាង​១​គីឡូក្រាម​។​

​ជនជាប់ចោទ​ឈ្មោះ CATRY DAVID NOEL អាយុ​៣៤​ឆ្នាំ ជនជាតិ​ប៊ែលហ្ស៊ិក ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ដឹកជញ្ជូន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ជនជាប់ចោទ បាន​សារភាព​ថា រូបគេ​បាន​ស្គាល់​ជនជាតិ​ប្រេ​ស៊ីលម្នាក់​ឈ្មោះ តាំង ហ្គី បាន​ជិត​២​ឆ្នាំ​។ ក្រោយមក​ឈ្មោះ តាំង ហ្គី បាន​ឲ្យ​រូបគេ​ទៅ​យក​គ្រឿងញៀន ពី​ប្រទេសប្រេ​ស៊ីល មក​លក់​នៅ​កម្ពុជា ដោយ​ឲ្យ​តម្លៃ​ឈ្នួល​៣​ម៉ឺន​ដុល្លារ​។​

ក្រោយ​ពី​ជនជាប់ចោទ​ទៅ​យក​គ្រឿងញៀន​ពី​ប្រទេសប្រេ​ស៊ីល ឆ្លងកាត់​ទីក្រុង​បាងកក មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ ក៏​ត្រូវ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង​ឃាត់ខ្លួន​បាន​តែ​ម្តង​។​នៅពេល​ឃាត់ខ្លួន សមត្ថកិច្ច បាន​ដកហូត​គ្រឿងញៀន​ម្សៅ បរភេទ​កាកូអ៊ីន​ចំនួន​១០០៣,២៤ ក្រាម ៕ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×