Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​យក​ដីកាកោះ​ហៅ​ជនសង្ស័យ សម រង្ស៊ី ទៅ​បិទ​មុខផ្ទះ រឿង​ប្រមាថ​ព្រះមហាក្សត្រ​

spot_img

ភ្នំពេញ​៖ មន្ត្រី​នគរបាល​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ បាន​យក​ដីកា​កោះហៅ​ជនសង្ស័យ សម រង្ស៊ី ទៅ​បិទ​នៅផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដែល​ជា​ទីតាំង​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​។ ដីកា​នេះ ពាក់ព័ន្ធ​ការប្រមាថ ព្រះមហាក្សត្រ ។​

​កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​ជនសង្ស័យ សម រង្ស៊ី ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី​ប្រមាថ ព្រះមហាក្សត្រ តាម​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Sam Rainsy ជា​បន្តបន្ទាប់​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៨៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×