Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើបណាស់! លោក ថាក់ស៊ីន ផ្តល់ភាពកក់ក្តៅដល់ប្អូនស្រី «យីងឡាក់» ដែលធ្វើខួបកំណើតលើកដំបូង ក្នុងជីវិតនិរទេសខ្លួនជិត១ឆ្នាំ

spot_img

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានផ្ញើសារទៅអ្នកគាំទ្ររបស់លោកស្រី ក្នុងថ្ងៃប្រារព្ធខួបកំណើតលើកដំបូងរបស់លោកស្រី ដែលចាប់តាំងពីលោកស្រីបាននិរទេសខ្លួនពីប្រទេសថៃកាលពីចុងខែសីហា ឆ្នាំ២០១៧ ។

ឈានចូលវ័យ ៥១ ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន លោកស្រី​ យីងឡាក់ បាននិយាយថា នេះជាលើក​ដំបូងហើយ ដែលលោកស្រី​បានប្រារព្ធខួបកំណើត​​នៅឯក្រៅប្រទេស ។ លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់​បងប្អូនអ្នកស្រលាញ់គាំទ្រលោកស្រីទាំងអស់​ទាំងក្នុង និងក្រៅប្រទេស ដែល «នៅតែនឹកអាឡោះអាឡៃ និងពុំភ្លេច» លោកស្រី ។ លោកស្រីបាននិយាយនៅក្នុងសារថា៖ «មានមនុស្សអ្នកគាំទ្រជាច្រើន បាន​ផ្ញើសារជូនពរ​ល្អៗជូនចំពោះរូបខ្ញុំ ហើយក៏មានជនរួមជាតិថៃ​នៅឯនាយសមុទ្រជាច្រៀនទៀត បានបើករថយន្តមកពីផ្នែកជាច្រើន ដើម្បីយកកាដូជូនខ្ញុំផងដែរ ។

លោកស្រីបន្តថា៖ «ខ្ញុំតែងតែផ្តល់តម្លៃ ចំពោះ​ការរាប់អាន, ក្តីស្រាលាញ និង​ការជូនពរល្អៗ​របស់អ្នកទាំងអស់គ្នា! ខ្ញុំពុំដែលភ្លេចអ្នក​ទាំងអស់គ្នាទេ​» ។ លើសពីនេះ លោកស្រី យីងឡាក់ ក៏បានថ្លែងអំណរគុណដល់បងប្រុសរបស់លោកស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបាន​ជូនពរលោកស្រីនូវពាក្យពេចន៍ដ៏ល្អៗ លើកទឹកចិត្តលោកស្រីនៅក្នុងថ្ងៃខួបកំណើតនេះ ។

លោក ថាក់ស៊ីន បាន​បង្ហោះសារជូនពរប្អូនស្រីខ្លួន នៅលើគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ «រីករាយថ្ងៃខួបកំណើត! ប្អូនស្រីជាទីស្រលាញ់ បងពិតជារីករាយខ្លាំងណាស់ សម្រាប់ខួបកំណើតប្អូននៅឆ្នាំនេះ ខណៈប្អូនមករស់នៅជាមួយបងនៅក្នុងប្រទេសគេ ។ បង​នឹងមើលថែប្អូន​ ហើយនឹងធ្វើឲ្យជីវិតរបស់ពួកយើងនៅក្រៅប្រទេសឲ្យ​មាន​តម្លៃ និងមានប្រយោជន៍ ចំពោះ​ក្រុមគ្រួសារ​ និងប្រជាជនរបស់យើង ដែលបានស្រលាញ់ពួកយើង» ។

គួរបញ្ជាក់ថា តុលាការកំពូលថៃ បានប្រកាសសាលក្រម កាលពីថ្ងៃទី២៧ ខែកញ្ញា សម្រេចផ្ដន្ទាទោសអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដោយកំបាំងមុខឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទធ្វេសប្រហែល ក្នុងការប្រើប្រាស់ថវិការដ្ឋ នៅក្នុង​នយោបាយ​ឧបត្ថម្ភ​ស្រូវអង្ករ ៕ ឧត្តម

spot_img
×