Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន អ្នក​កត់​ល្បែង​បាល់​បីនាក់ ប្រចាំ​ហាង​កាហ្វេ Sport Cafe ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​

spot_img

​កណ្តាល ៖ លោក ហុក វ៉ាន់​ធី​ណា ចៅក្រម​ស៊ើបសួរ និង​ជា​ប្រធាន​សាលាដំបូង​ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន អ្នក​កត់​បាល់​បី​នាក់​ប្រចាំ​ហាង​កាហ្វេ Sport Cafe ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ​អ្នកកាន់កាប់​ល្បែងស៊ីសង អ្នកចាត់ចែង និង​ភ្នាក់ងារ​ស៊ីសង តាម​មាត្រា​៥ នៃ​ច្បាប់​ស្តីពី ការបង្ក្រាប​ល្បែងស៊ីសង ផ្តន្ទាទោស​ពី​មួយ​ឆ្នាំ ដល់​ប្រាំ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥.០០០.០០០​រៀល ដល់​២០.០០០.០០០​រៀល​។​

​ជន​ត្រូវ​ចោទ ទី​១ ឈ្មោះ ប្រាក់ បុង​ហ៊ុយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ទី​២ ឈ្មោះ ហ៊ែ​ល ឧស្សាហ៍ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ភូមិ​ផ្ទះជួល ឃុំ​ចាក់អង្រែ​ក្រោម សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទី​៣ ឈ្មោះ​គាំ អូន​រស្មី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​សូមបញ្ជាក់​ថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​ត្រូវ បាន​កម្លាំង​នគ​បាល នៃ​ស្នងការដ្ឋាន​ខេត្ត​កណ្តាល ធ្វើការ​ឃាត់ខ្លួន ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​បើក​ល្បែង​ហ្គេម ចាក់បាល់ និង​កេណូ កន្ទុយលេខ ស៊ីសង យ៉ាង​អាណា​អធិបតេយ្យ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅក្នុង​ផ្ទះ ស្ថិតនៅ​ភូមិ​តាខ្មៅ​១​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​។​

​លោក វរ​សេយ៍​ឯក ឡាក់ ម៉េង​ធី ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កណ្តាល បានឲ្យដឹងថា ដោយ​មាន​ការឯកភាព​ពី​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ក្រោម​ការបង្ហាញ អំពី​លោក​លោក ម៉ៅ ភិរុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគ​បាល​ខេត្ត​កណ្តាល ដឹកនាំ​កម្លាំង​ដោយ​លោក​ឡាក់ ម៉េង​ធី ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត សហការ​ជាមួយ​នគ​បាល​ក្រុង​តាខ្មៅ និង​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​តាខ្មៅ រួមជាមួយ​អាជ្ញាធរ ដោយ​មាន​ការសម្របសម្រួល ពី​លោក ឯក ស៊ុន​រស្មី ព្រះ​រាជ្ញា​រងអម​សាលា​ដំបូងខេ​ត្ត​កណ្តាល បាន​បើក​កិច្ចប្រតិបត្តិការ ចុះ​បង្គ្រាប​ទីតាំង​លេង​ល្បែងស៊ីសង ខុស​ច្បាប់​មាន​ភ្នាល់​បាល់ កេ​ណូ និង​កន្ទុយលេខ លេង​នៅ​ក្នុងផ្ទះ​លក់​កាហ្វេ ស្ថិតនៅ​ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​ចំនួន​៧​នាក់ មកកាន់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កណ្តាល ដើម្បី​សាកសួរ​បន្ត ដោយមាន ១.​ឈ្មោះ​ប្រាក់ បុង​ហ៊ុយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ល្បែង​ហ្គាម​ស្ពត​កាហ្វេ ។ ២.​ឈ្មោះ ហ៊ែ​ល ឧស្សាហ៍ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ភូមិ​ផ្ទះជួល ឃុំ​ចាក់អង្រែ​ក្រោម សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​។ ៣. ឈ្មោះ​គាំ អូន​រស្មី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល​ជា​បុគ្គលិក​។ ៤.​ឈ្មោះ ប៉​ម មេសា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល​អ្នកលេង​។ ៥.​ឈ្មោះ ហេង រ័ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ អ្នកលេង​។ ៦.​ឈ្មោះ កើ សាន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល​អ្នកលេង​។ កម្លាំង​នគ​បាល​បាន​រឹបអូស​សម្ភារៈ វត្ថុតាង​រួមមាន ១.​ម៉ាស៊ីន ម៉ូនីទ័​រ ៤​គ្រឿង ២. កុំព្យូទ័រ​៦​គ្រឿង ៣.​ម៉ូតូ ៦​គ្រឿង ៤.​លុយ ១.៧០០.០០០​រៀល និង​១៣៣​ដុល្លារ ៥.​ម៉ាស៊ីន​គិត​លេខ​៣​គ្រឿង​
៦.​ម៉ាស៊ីន​ព្រីន​បុ​ងបាល់​២​គ្រឿង ៧.​រ៉ូ​ល បាល់​០៤​ដុំ​ធំៗ ៨.​ធុង​ហិប​ឆ្នោត​១. ៩.​សន្លឹកឆ្នោត​ផ្សងសំណាង​៧​ដុំ​ធំៗ ១០.​ត្រា​ផេរ ២ និងបុង​ចាក់បាល់​រួម​មួយ​ចំនួន​ទៀត​។​

​លោក​វរសេនីយ៍ឯក ឡាក់​ម៉េង​ធី ប្រធានការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បានឲ្យដឹងថា នៅក្នុង​ហាង​កាហ្វេ​យីហោ ស្ពត​កាហ្វេ ដែល​បាន​បើក​ឲ្យមាន​ការ​ភ្នាល់បាល់ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត និង​ចាក់​កេណូ KENO មានន័យ​ថា ចាក់​ស៊ីសង​ភ្លាមៗ​រាល់​៣​នាទី​ម្តង ហើយ​មាន​កម្មវិធី​ស៊ីសង ពិសេស​ជា​ច្រើន ដូចជា ១.​ចាក់​ចាប់​៥-៧​គូរ ចាញ់​ដាច់​ទាំង​​អស់​សង​ដើម​គុណ​នឹង​២ ។ ២.​ចាក់​៨​គូរ ចាញ់​ដាច់​ទាំងអស់ ចាប់ពី​២​ដុល្លារ​ឡើង​ទៅ សង​១០០​ដុល្លារ ៣.​ចាក់​៩​គូរ ចាញ់​ដាច់​ទាំងអស់​ចាប់ពី​២​ដុល្លារ ឡើង​ទៅ​សង​២០០​ដុល្លារ​។ ៤.​ចាក់​១០​គូរ​ចាញ់​ដាច់​ទាំងអស់ ចាប់​២​ដុល្លារ ទៅ​៩​ដុល្លារ បាន​ទូរស័ព្ទ​iPhone ចំនួន​១​គ្រឿង ៥.​ចាក់​១០​គូរ​ចាញ់​ដាច់​ទាំងអស់​ចាប់​១០​ដុល្លារ​ឡើង និង​ទទួលបាន​ម៉ូតូ​ហុងដា​ឌី​ម​សេរី​ថ្មី​ចំនួន​១​គ្រឿង​៕​ កូឡាប

   

spot_img
×