Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​ម្តាយ​! ទោះ​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​យ៉ាង​ណា ក៏​នៅ​រក​វិធី​ជួយ​កូន​ទាល់តែ​បាន​

spot_img

​ស្ត្រី​វ័យក្មេង​ម្នាក់ ឈ្មោះ Shelby Carter អាយុ ២១​ឆ្នាំ មក​ពី​រដ្ឋ Illinois សហរដ្ឋ​អា​មេ​រិច បាន​ផ្តល់​កំណើត​ដល់​កូនស្រី​ដ៏ ស្រស់​ស្អាត​ម្នាក់​កាលពី​ខែ​មករា ឆ្នាំ ២០១៧​។ នាង​បាន​ដាក់ឈ្មោះ កូនស្រី​ថា Keana Davis​។​

​នៅ​ថ្ងៃ​ទី ២៩ ខែ​មករា នាង​បាន​ប្រារព្ធ​វិធី​ខួបកំណើត​អាយុ ២១​ឆ្នាំ ប៉ុន្តែ​ជា​អកុសល មួយ​ថ្ងៃ​ក្រោយ​ពេល​ធ្វើ​ខួបកំណើត​រួច ស្ត្រី​នោះ​បាន​កំពុង​នៅ​ផ្ទះ​ជាមួយនឹង​កូន​អាយុ ១២​ថ្ងៃ​របស់​​នាង ស្រាប់តែ​មាន​ផ្ទះ​របស់​នា​ង​ត្រូវ​ភ្លើង​ឆេះ​ដោយ​មិន​ដឹង​មូលហេតុ​។​

​នាង Shelby បាន​ព្យាយាម​តេ​ទៅ​កាន់​ភ្នាក់ងារ​សង្គ្រោះបន្ទាន់ ខណៈពេលដែល​ផ្ទះ​របស់​គាត់​កំពុង​​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​ខ្លាំង​។​

​ប៉ុន្តែ​នៅ​ពេល​អ្នក​ពន្លត់​អគ្គិភ័យ​មកដល់​ផ្ទះ ពួកគេ​ក៏​បាន​ឃើញ​នាង​ដេក​ស្លាប់​នៅ​ជាន់​ទី ២ ក្បែរ​បង្អួច​។ គាត់​ស្លាប់​ដោយសារ​តែ​ឈ្លក់​ផ្សែង​ខ្លាំង តែ​អ្វី​ដែល​ធ្វើឲ្យ​អ្នកព​ន្ល​ត់​អគ្គិភ័យ​មានការ​ភ្ញាក់​​ផ្អើល​នោះ​គឺថា ពួកគេ​បាន​ឃើញ​ទារក​ម្នាក់ ចង់​ជាប់​នឹង​ខែ ហើយ​សំ​យ៉ុង​ចុះ​ខាងក្រៅ​ផ្ទះ​។​

​បើ​តាម​ការសន្និដ្ឋាន ស្ត្រី​ជា​ម្តាយ បាន​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​ឲ្យ​កូន​របស់​គាត់​រួច​​ផុត​ពី​សេចក្តីស្លាប់ ទោះបី​គាត់​ដឹងថា ត្រូវស្លាប់​ដោយសារ​ភ្លើង​ក៏ដោយ​។​

​នាង​ប្រហែល​ជា​រកមើល​អ្វី​នៅ​សេសសល់​ក្នុង​ផ្ទះ ដើម្បី​ចង​កូន​របស់​នាង​ទម្លាក់​មក​ខាងក្រៅ មុនពេល​នាង​ត្រូវ​ស្លាប់​។ ទារក Keana Davis ត្រូវបាន​គេ​ជួយសង្គ្រោះ ដោយ​មាន​របួស​រលាក​តិច​​តួ​ច នឹង​ត្រូវ​បាន​យាយ​របស់​នាង​យក​ត្រឡប់ទៅផ្ទះ​៕ សុភ័ក្ត្រ

​ប្រភព​៖ World News Daily Report

spot_img
×