Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហួសចិត្ត​! សាច់ឈាម​ប៉ុន​ហ្នឹង​ដែរ ជិះ​សុទ្ធ​ហ្វី​ណូ មិនគួរណា​ទៅលេង​វត្ត ពេល​ទៅផ្ទះ​វិញ​«​ដោយ​»​ទាំង​ស្បែកជើង​គេ​បែបនេះ (​វីដេអូ​)

spot_img

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម កាលពី​ម្សិលមិញ បាននាំគ្នា​ហួសចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​បានឃើញ​វីដេអូ​បង្ហោះ​មួយ បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់​មាន​សាច់ឈាម​ប៉ុណ្ណឹង​ដែរ ហើយ​ជិះ​សុទ្ធតែ​ម៉ូតូ​ធំ តែ​មិនគួរណា​មាន «​ដៃជើង​» ជា​ចោរលួច​ស្បែកជើង​គេ​បែបនេះ​សោះ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ថៃ​ម្នាក់ និង​ប្តី​របស់​នាង បាន​នាំ​កូនតូច​ទៅកាន់​ប្រាសាទ Wat Doi Suthep នៅ Chiang Mai ។ ប៉ុន្តែ នៅពេល​រៀបចំ​វិល​ត្រលប់​ទៅផ្ទះ​វិញ ស្ត្រី​ជា​ប្រពន្ធ​ដាច់ដាប​រូបនេះ ត្រូវ​បានឃើញ​ដោះ​ស្រែ​កជើង​របស់ខ្លួន​ទុក​ឲ្យ​ប្តី និង​បាន​ទៅកាន់​កន្លែង​ទុកដាក់​ស្បែកជើង​របស់​ភ្ញៀវទេសចរ និង​បានជ្រើសរើស​ស្បែកជើង​ដ៏​ល្អ​១​គូ​របស់​ភ្ញៀវទេសចរ ដែល​ត្រូវ​បានដឹងថា​មានតម្លៃ ៣,៥០០ បាត ។

​ប្តី​ប្រពន្ធ​ផ្សំគំនិត​គ្នា​ជា​ចោរ​នេះ បន្ទាប់មក ក៏បាន​នាំគ្នា​ដឹក​ដៃ​កូនស្រី​តូច ឡើង​ជិះ​ម៉ូតូ​ធំ​ទៅផ្ទះ​ហ៊ឺហា​តែម្តង ។​

​អ្នក​នាំ​ភ្ញៀវទេសចរ​ម្នាក់​ឈ្មោះ Pensri Chokchaimongkhonkit បាន​និយាយថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ ។ ហើយ​ភ្ញៀវទេសចរ​របស់​នាង ត្រូវ​វិល​ត្រលប់​ទៅ​សណ្ឋាគារ​វិញ​ដោយ​ជើង​ទទេ ។​

​នាង​ក៏បាន​ប្រកាស​នៅលើ​បណ្តាញ​សង្គម​យ៉ាង​ចំហរ​នៅ​សៅ​រ៍ថា «​សូម​ឲ្យ​ប្តី​ប្រពន្ធ​នេះ ប្រញាប់​យក​ស្បែកជើង មក​ប្រគល់​ភ្ញៀវទេសចរ​ចិន​ដែល​បាន​បាត់បង់​វិញ​ឲ្យ​លឿន ពុំនោះសោត ពួកគេ​នឹងត្រូវ​ប្រឈម​នឹង​ប៉ូលីស ជាមួយ​ភស្តុតាង​ស្តែងៗ​ក្នុង​វីដេអូ​នេះ​» ៕ ចន្ទី​

spot_img
×