Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភរិយា​សហាយស្មន់​រួច​លែង​ប្តី​ចោល ក្រោយ​រៀបការ​បាន ៦​ថ្ងៃ មូលហេតុ​ព្រោះតែ​ម្នាក់​ក្រោយ​វា​ពូកែ​…​ជាង​

spot_img

ស្ត្រី​វ័យ ២១​ឆ្នាំ ម្នាក់ នៅ​ស្កុត​លែន បាន​សម្រេច​បោះបង់​ចោល​ស្វាមី​អាយុ ៤០​ឆ្នាំ ដោយ​គ្រាន់តែ​ជ្រុលខ្លួន​រួមមេត្រី​ជាមួយ​ស្នេហ៍​ថ្មី​ម្តង​គត់ ។​

Andy Michell នៅ​មណ្ឌល Fife ថ្មីៗ​នេះ​បាន​ប្រកាស​លើ​បណ្តាញ​សង្គម ដើម្បី​លក់​ចិញ្ចៀន​រៀបការ​របស់ខ្លួន ក្នុងតម្លៃ ៤០០​ផោន​អង់គ្លេស (​ប្រមាណ ៦០០​ដុល្លារ​) ។​

​តាម The Sun Michell ប្រាកដ​ជា​ចង់​លក់​ចិញ្ចៀន​នេះ​ភ្លាម​ដោយ​ប្រពន្ធ​របស់​គេ​បាន​ក្បត់ចិត្ត និង​ចាកចេញ​ទៅ​ពុំបាន​១​សប្តាហ៍​ក្រោយ​រៀបការ​ផង ។​

​មង្គលការ​ដ៏​រ៉ូមែ​នទិ​កនៅ​ឆ្នេរសមុទ្រ​របស់ Michell និង ភរិយា​កាលពីដើម​ខែ​មិថុនា ។​

​ដំណើររឿង​គឺ​នៅ​ថ្ងៃ​ទី ៣ ខែមិថុនា កន្លងមក Michell និង Meaghan (​អាយុ​២១​ឆ្នាំ​) បាន​រៀបចំ​មង្គលការ​នៅ​ឆ្នេរសមុទ្រ​មិច​ស៊ី​កូ ហើយ​ចំណាយ​អស់ ៣០​ពាន់​ផោន ។ ១​ថ្ងៃ​ក្រោយមក​ពួកគេ​បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់ Meaghan ហើយ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ស្រី​ស្រស់​រូបនេះ បាន​គេចខ្លួន​បាត់​ស្រមោល​ទៅ​នៅ​ជាមួយ​បុរស​ផ្សេង ។ ប្រភព​ព័ត៌មាន​ឲ្យដឹងថា Meaghan និង​បុរស​នោះ​បាន​ធ្លាប់​ស្គាល់គ្នា​បាន ១០​ឆ្នាំ​មកហើយ ប៉ុន្តែ Meaghan បដិសេធ​ថា​ពុំ​ដែល​រួម​រ័ក្ស​ជាមួយ​បុរស​នោះ​មុនពេល​រៀបការ​ទេ ។ ស្រី​ស្រស់​ចិត្តចើក​រូបនេះ​និយាយថា យើងខ្ញុំ​មិនដែល​ប៉ះពាល់​គ្នា​នៅ​មុនពេល​ខ្ញុំ​រៀបការ​ទេ យើង​ទើប​មាន​អ្វីៗ​ជាមួយ​គ្នា​ក្រោយ​ពេល​ខ្ញុំ​រៀបការ​ប៉ុណ្ណោះ ។ យើងខ្ញុំ​ដឹង​ថា ទោះ​យ៉ាងណា​រឿង​បែបនេះ​វា​ខុសឆ្គង តែ​ក៏​មិន​ខ្លាច​នឹង​ទទួលខុសត្រូវ​ឡើយ ។​

​ស្រី​ស្រស់​រូបនេះ​ថែម​ទាំង​ឆ្លើយ​យ៉ាងខ្លី និង​គឃ្លើន​ថា “​ខ្លួន​សម្រេច​ចិត្ត​យក​សង្សារ​ចាស់ ព្រោះ​តែ​បុរស​នោះ​ពូកែ​រឿង​លើ​គ្រែ​ជា​ង​ស្វាមី​ដែល​ទើប​រៀបការ​របស់​នាង “​។

​ចំណែក Michell បាន​ប្រាប់ TheSun ទាំង​ឈឺចាប់​ថា ៖ “​នាង​នោះ​បាន​ប្រវ័ញ្ច​ចិត្ត​បរិសុទ្ធ​របស់ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​តក់ស្លុត​និង​មាន​អារម្មណ៍​ខ្ពើមរអើម​យ៉ាងខ្លាំង ។ លើក​ចុង​ក្រោយ​ខ្ញុំ​បាន​ជជែក​រឿងនេះ​ជាមួយ Meaghan នាង​បាន​ព្រលយ​ពាក្យ​ថា បុរស​នោះ​ពូកែ​រឿង​លើ​គ្រែ​ជាង​ខ្ញុំ ហេតុ​នេះ​នាង​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ទៅ ។​

Michell និង Meaghan បាន​ស្គាល់​គ្នា​ប៉ុន្មាន​ឆ្នាំ​មុន​ពេល​សម្រេច​រៀបកា​រ ។ បុរស​ខូចចិត្ត​ម្នាក់នេះ នៅ​បាន​លាតត្រដាង​ថា ខ្លួន​និង​ភរិយា​មុន​មានកូន​ប្រុស​ម្នាក់ ហើយ​បន្ទាប់មក​ក៏​បាន​ចង​មេ​ជីវិត​អស់ ២.០០០​ផោន ហើយ​មុន​រៀបការ​នាង Meaghan បាន​ប្រាប់​ខ្ញុំ​ឲ្យទៅ​ស្រាយចំណង​នោះចេញ ចំណាយ​អស់ ២០០០​ផោន​ទៀត ។ អ្វីៗ​វា​ក៏​បាន​បាត់បង់​អស់​ទៅហើយ ៕ ចន្ទ្រា​

spot_img
×