Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រូចថ្លុង ក្រូចឆ្មារ ជាមួយ​តាំងអោ ផ្សំគ្នា​ក្លាយជា​ឱសថ​ដ៏​សក្តិ​សិទ្ធ​ព្យាបាល​ជំងឺ​បន្លារ​ឆ្អឹងខ្នង​ជា​ដាច់​មិន​លើស​ពី​១​ខែ

spot_img

​រូប​គ្រឿងផ្សំ​ឱសថ​ព្យាបាល​ជំងឺ​បន្លារ​ឆ្អឹងខ្នង Spondylosis វត្ថុធាតុដើម ៖

-​ក្រូចថ្លុង ២​ផ្លែ

-​ក្រូចឆ្មារ ១​គីឡូក្រាម​

-​តាំងអោ ២ខាំ

-​ស្រាស ២​លីត្រ​

-​ស្ករ​ក្រាម ២ ខាំ​

​ក្រូចឆ្មារ​ហាន់​ជា​ចំណិត​ស្តើងៗ​ចោល​គ្រាប់

​របៀប​អនុវត្ត ៖

-​ក្រូចឆ្មារ ក្រូចថ្លុង​ហាន់​ជា​ចំណិត​ស្តើងៗ​ចោល​គ្រាប់ តាំងអោ​ហាន់​កង់​ខ្លីៗ រួច​ហាល​ឲ្យ​ឆ្ងួត បន្ទាប់មក​យក​វា​មក​លីង រួច​ទុក​ឲ្យ​ត្រជាក់ ។ យក​វត្ថុ​ធាតុ​ទាំងនោះ​ដាក់​ក្នុង​កែវ​ចាក់​ស្រា និង​ស្ករក្រាម​ចូល​តាម​បរិមាណ​ខាងលើ ។ ទុក​វា​មួយ​សប្តាហ៍ អាច​ប្រើប្រាស់​បាន ។​

​ក្នុង​១​ថ្ងៃ​ផឹក ២​ពែ​ង ក្នុង​មួយ​ថ្ងៃ ព្រឹក​មួយ​ពែង ល្ងាច​មួយ​ពែង ផឹក​អស់​ធាតុ​ផ្សំ​ប៉ុណ្ណឹង​នឹង​ឃើញ​លទ្ធផល ។​

​ឱសថ​បុរាណ​មួយ​នេះ នៅ​ជួយ​ព្យាបាល​រោគ​ឈឺ​សន្លាក់ កាត់បន្ថយ​ការឈឺចាប់ បន្ថយ​សម្ពាធ​ឈាម ៕ លី​សា​

spot_img
×