Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆាយ វីរៈ​យុទ្ធ ធ្លាក់ខ្លួន​ជា​សន្តិសុខ​?

spot_img

​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ថ្វីបើ​លោក​រៀបការ​ប្រពន្ធ ធ្វើឱ្យ​មហាជន​ដឹងឮ​ទូទាំងប្រទេស​យ៉ាងណាក្ដី ក៏​ប្រជាប្រិយភាព​របស់លោក មិនបាន​ផ្លាស់ប្ដូរ​ដែរ ពោលគឺ​នៅតែ​រក្សាបាន​ភាពល្បីល្បាញ​ជានិច្ច ព្រមទាំង​រឹងមាំ​ថែម​ទៀតផង មិនតែប៉ុណ្ណោះ បន្ទាប់ពី​រៀបការ​រួច​លោក ក៏​ត្រូវបាន​ក្រុមហ៊ុន​រថយន្ត​ទំនើប Chevrolet តែងតាំង​ជា​អ្នកតំណាង​ស្លាក​យីហោ ប្រចាំ​ប្រទេស​កម្ពុជា​ថែម​ទៀតផង ។

​ជាមួយគ្នានេះ​ផងដែរ ថ្ងៃនេះ​ម្ចាស់​បទ «​ស្មោះ​បងអូន​ស្លាប់​អី​» ខាងលើ បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​សរសើរ​មិន​ដាច់​ពី​មាត់ ជាមួយ​រូបរាង​ដ៏​សង្ហា​របស់លោក ក្នុង​សម្លៀកបំពាក់​ជា​សន្តិសុខ ដែល​គេ​ដឹងថា ជា​ឈុត​មួយ​ក្នុង MV បទ​ចម្រៀង​ថ្មី ។

​ចង់ដឹងថា តើ​ក្នុង​សម្លៀកបំពាក់​ជា​សន្តិសុខ ធ្វើឱ្យ​លោក ឆាយ វីរៈ​យុទ្ធ សង្ហា​ប៉ុណ្ណា សូម​មើល​ការ​បង្ហាញជូន​ខាងក្រោម​នេះ ៕ សាវុធ​

spot_img
×