Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត​បាល់ទាត់ WORLD CUP ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ​២០១៨

spot_img

​​ក្រុម​Belgium ឈ្នះ​ក្រុម​ប៉ា​ណា​ម៉ា ៣-០ ក្នុងការ​ប្រកួត​បើកឆាក ។ ពួកគេ​មាន​ទម្លាប់​រកបាន​គ្រាប់​បាល់​នៅ​តង់​ទី​២ ដោយ​១១​គ្រាប់​ចុងក្រោយ​នៅ​World Cup​។​

(19:00) Belgium vs Tunisia
(22:00) Mexico vs South Korea
(01:00) Sweden vs Germany

Belgium vs Tunisia

​ពេល​ពួកគេ​បង្កើន​ការវាយលុក ពួកគេ​បង្កើត​កំហុស​ខ្លះ​ដែរ​ជាមួយ​ក្រុម​ប៉ា​ណា​ម៉ា ហើយ​ពួកគេ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ស្ទើរតែ​ពេញ​មួយ​ការប្រកួត​។ ក្រុម​បែលហ្ស៊ិក​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​២០​ប្រកួត​ចុងក្រោយ​និង​រកបាន​១០​គ្រាប់​ក្នុង​បី​ប្រកួត​ចុងក្រោយ​។​
​ ​
​ក្រុម​នេះ​នឹងដាក់​សម្ពាធ​ច្រើន​លើ​ក្រុម​Tunisia ដែល​ទំនង​ប្រើ​ទម្រង់​ការពារ​ដូច​ប្រកួត​ជាមួយ​អង់គ្លេស​ដែរ​។ ក្រុម​បែលហ្ស៊ិក​សម្បូរ​ដោយ​កីឡាករ​ល្បីៗ​និង​មាន​ទេព​កោ​ល​ស្យ​ជាង​គូប្រកួត​អាច​រកបាន​៣​ពិន្ទុ​បន្ថែម​។​
​ ​
​ក្រុម​Tunisia ស្ទើរតែ​រក្សា​លទ្ធផល​ស្មើ​ជាមួយ​ក្រុម​អង់គ្លេស​ទៅហើយ ប៉ុន្តែ​ខ្សែប្រយុទ្ធ Harry Kane បានផ្តល់​ជ័យជម្នះ​ដល់​ក្រុម​អង់គ្លេស​។ ពួកគេ​ប្រាកដជា​លំបាក​ក្នុងជំនួប​នេះ ហើយ​ដឹងថា ត្រូវធ្វើ​អ្វីមួយ​ក្នុងជំនួប​ជាមួយ​ក្រុម​បែលហ្ស៊ិក ប្រសិនបើ​ពួកគេ​ចង់​បន្ត​ក្តីសង្ឃឹម​ឡើងទៅ​វគ្គ​១៦​ក្រុម​។​
​ ​
​ក្រុម​អង់គ្លេស​អាច​គ្រប់គ្រង​បាល់​បាន​ច្រើនជាង​ក្រុម​Tunisia ហើយ​វា​អាច​កើតឡើង​ដូចគ្នា​នៅពេល​ក្រុម​ទុយ​នី​ស៊ី​ប្រឈមមុខ​ជាមួយ​ក្រុម​Belgium ដែល​រកបាន​គ្រាប់​បាល់​ច្រើន និង​មាន​ខ្សែប្រយុទ្ធ Romelu Lukaku ដែល​កំពុង​ឡើង​ជើង​។

​ទស្សន​: Belgium 3-1 Tunisia

Mexico vs South Korea

​ក្រុម​Mexico​ធ្លាប់​ឆ្លង​ចូល​វគ្គ​ចាញ់​ធ្លាក់​ក្នុងការ​បង្ហាញមុខ​៧​លើកចុងក្រោយ​នៅ World Cup ហើយ​ពួកគេ​មានឱកាស​ច្រើន​ក្នុងការ​ឆ្លងទៅ​វគ្គ​ចាញ់​ធ្លាក់​ជា​លើក​ទី​៨​ជាប់ៗ​គ្នា បន្ទាប់ពី​យកឈ្នះ​ការប្រកួត​ដំបូង​១-០​។​
​ ​
​ជ័យជម្នះ​លើ​ក្រុម​អាល្លឺម៉ង់​គឺ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ព្រឹត្តិការណ៍​World Cup រហូតមកទល់​ពេលនេះ ហើយ​ពួកគេ​គួរតែ​អាច​រកបាន​លើសពី​១-០ ។ ការប្រកួត​នៅ​៤៥​នាទី​ដំបូង​បានបង្ហាញ​ពី​សមត្ថភាព​ក្រុម​Mexico ហើយ​នៅ​តង់​ទី​២ ពួកគេ​បានបង្ហាញ​ទម្រង់​ការពារ​ដ៏​ល្អ ខណៈ​ពួកគេ​រក្សា​ឃ្លី​ន​ស៊ីត​ជា​លើក​ទី​៣​ក្នុង​បួន​ប្រកួត​ចុងក្រោយ​។​
​ ​
​នៅពេលនេះ ក្រុម​Mexico​ត្រូវតែ​ធ្វើ​ឲ្យ​បានល្អ ហើយ​ក្រុម​អ្នកគាំទ្រ​នឹង​រឹតតែ​រំភើប​រីករាយ ប្រសិន​ពួកគេ​ធ្វើបាន​ល្អ​ពេល​ជួប​ក្រុម​កូរ៉េ ដូច​ការប្រកួត​ជាមួយ​ក្រុម​អាល្លឺម៉ង់​។​
​ ​
​ក្រុម​ស៊ុយអែត​បាន​ប្រើពេល​៦៥​នាទី​ទើប​រកបាន​១​គ្រាប់​ឈ្នះ​ក្រុម​South Korea ដែល​គ្មាន​ឱកាស​ទាត់​សម្តៅ​ទីមួយ​គ្រាប់​សោះ​។ ពួកគេ​ត្រូវតែ​ធ្វើ​ការងារ​សកម្ម​ណាស់ ដើម្បី​បន្ត​ក្តីសង្ឃឹម​ក្នុង​ព្រឹត្តិការណ៍​នេះ​។​
​ ​
​កាលពី​ឆ្នាំ​២០១៤ ក្រុម​កូរ៉េខាងត្បូង​ខកខាន​មិនបាន​ឈ្នះ​១​ប្រកួត​សោះ​ក្នុងការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល ហើយ​៧​ប្រកួត​ចុងក្រោយ​នៅ​World Cup ពួកគេ​មាន​ស្ថិតិ​ស្មើ​២​និង​ចាញ់​៥​លើក​។​
​ ​
​ទ​ម្រេ​ង់​លេង​បច្ចុប្បន្ន ក៏​មិនល្អ​ដែរ ដោយ​លេងបួន​ប្រកួត​ចុងក្រោយ​មិនដែល​ឈ្នះ ហើយ​ចាញ់​បី​។ ក្រុម​South Korea​ក៏មាន​បញ្ហា​ក្នុង​ការរក​គ្រាប់​បាល់​ផងដែរ ហើយ​មើលទៅ​ក្រុម​Mexico​មានសង្ឃឹម​ឈ្នះ​ច្រើនជាង​៕
​ទស្សន​: South Korea 1-2 Mexico

Germany vs Sweden

​​ក្រុម​Germany​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក បន្ទាប់ពី​ចាញ់​ក្រុម​Mexico​ក្នុង​ប្រកួត​បើកឆាក​World Cup​។ ប្រសិនបើ​ពួកគេ​ឈរ​នៅ​ល​លេខ​រៀង​ទី​២​ក្នុង​ពូ​ល នោះ​ពួ​គេ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​លេខ​១​ក្នុង​ពូ​ល​E ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ហើយ​អាចជា​ក្រុម​ប្រេ​ស៊ី​ល​។
​ ​
​ក្រុម​Germany​មាន​បញ្ហា​ខ្លះ​ក្នុងជំនួប​កម្តៅ​សាច់ដុំ ដោយ​ចាញ់​ក្រុម​អូទ្រីស​២-១ ហើយ​ក្រុម​អូទ្រីស​នេះ​មិនដែល​បាន​ជាប់​មក​ចូល​លេង​នៅ​វើ​ល​ខាប់​ទេ​។ ៧​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​រកបាន​ជ័យជម្នះ​ត្រឹមតែ​១​លើក​ប៉ុណ្ណោះ ហើយ​ជ័យជម្នះ​នោះ​គឺ​ការយក​ឈ្នះ​២-១ លើ​ក្រុម​អា​រ៉ា​ប៊ី សា​អូ​ឌី ដែល​ក្រោយមក​ចាញ់​ក្រុម​រុស្ស៊ី​៥-០ ក្នុងជំនួប​បើកឆាក​។​
​ ​
​ពួកគេ​អាច​រកបាន​ត្រឹម​៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​៥​ប្រកួត​ចុងក្រោយ ហើយ​១​គ្រាប់​ក្នុងចំណោម​នោះ គឺ​គូប្រកួត​ធ្វើ​ចូល​ទី​ខ្លួនឯង​។ ការខកខាន​មិនបាន​ឈ្នះ​ការប្រកួត​នេះ នឹង​ក្លាយជា​ការបញ្ចប់​សម្រាប់​ក្រុម​អាល្លឺម៉ង់ ប៉ុន្តែ​ប្រសិនបើ​ម៉ិ​ក​ស៊ិ​ក​ឈ្នះ​ក្រុម​កូរ៉េ​នោះ វា​គ្មាន​អ្វីដែល​ត្រូវ​និយាយ​ទេ ប៉ុន្តែ​ការយក​ឈ្នះ​នៅពេលនេះ​នឹង​ជួយ​ឲ្យ​ពួកគេ​បន្ត​ក្តីសង្ឃឹម​ទៅមុខទៀត​។​
​ ​
​ក្រុម​ស៊ុយអែត​បាន​ប្រើពេល​៦៥​នាទី​ទើបបាន​យកឈ្នះ​ក្រុម​កូរ៉េខាងត្បូង ១-០ ក្នុងការ​ប្រកួត​បើកឆាក​។​
​ ​
​ជ័យជម្នះ​នេះ​បាន​ជួយ​ពួកគេ​នាំមុខ​ក្រុម​អាល្លឺម៉ង់​២​ពិន្ទុ​មុន​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ម៉ិ​ក​ស៊ិ​ក ដូច្នេះ​ពួកគេ​ត្រូវការ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឆ្លងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ជា​អ្វីមួយ​ដែល​គេ​មិន​ធ្លាប់​ធ្វើបាន​ចាប់តាំងពី​ឆ្នាំ​២០០៦​។​

​ជ័យជម្នះ​លើ​ក្រុម​កូរ៉េខាងត្បូង​តឹងតែង​មែនទែន ប៉ុន្តែ​ពួកគេ​បាន​បង្កើត​ឱកាសល្អ​និង​ស័ក្តិសម​នឹង​ឈ្នះ​៕ លី​សា​
​ទស្សន​: Germany 2-0 Sweden​ ​

spot_img
×