Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ចម្ងល់​ថា​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​មន្ត្រី​ខ្លះ​គ្រប់​អាយុ​ចូល​និវត្តន៍​ប៉ុន្តែ​អាច​បន្ត​ការងារ​ធម្មតា​តាម​ជំនាញ​រៀងៗ​ខ្លួន​..?

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​មួយចំនួន​កំពុង​បំរើ​ការងារ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បង្ហាញ​ចម្ងល់​ថា នៅក្នុង​ស្ថាប័ន​មួយ​នេះ មាន​មន្ត្រី​ថ្នាក់ដឹកនាំ​ខ្លះ​បាន​គ្រប់​អាយុ​ចូល​និវត្តន៍ ឬ​បាន​ចូលនិវត្តន៍​ទៅហើយ ប៉ុន្តែ​ហេតុ​អ្វី​បានជា ពួកគាត់​ទាំងនោះ​អាច​នៅ​បន្ត​ធ្វើ​កិច្ច​ការងារ​ទៅ​តាម​តួនាទី ឬ​តាម​ជំនាញ​រៀងៗ​ខ្លួន​បាន​ដោយ​រលូន​ទៅ​វិញ​..?​។

​មន្ត្រី​ស្វយ័ត​មួយចំនួន​ដែល​មើលទៅ​ទំនង​ជា​ច្រណែន ឬក៏​អាច​ចង់​មាន​តួនាទី​ខ្ពស់ ឬ​មុខតំណែង​ចំ​កន្លែង​រក​លុយ​បាន​ច្រើន​ហើយ​មើលទៅ បាន​ជា​កើត​ទុក​មិន​សុខចិត្ត​លើ​ករណី​ដែលថា នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​រាល់ថ្ងៃនេះ មាន​មន្ត្រី​គ្រប់​អាយុ​ចូលនិវត្តន៍ ឬ​មន្ត្រី​ចូលនិវត្តន៍​ខ្លះ អាច​បន្ត​ធ្វើការ​ជាធម្មតា វា​ខុស​ប្លែក​ពី មន្ត្រី​គ្រប់​អាយុ​ចូល​និវត្តន៍​បំរើ​ការងារ​នៅតាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​..​។

​ផ្តើម​ពី​បញ្ហា​នេះ​មន្ត្រី​មួយចំនួន​បាន​សំណូមពរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គ្រោង​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រីរាជការ​នៅ​ខេត្ត​ព្រះសីហនុ​សប្តាហ៍​ខាង​មុខ​នេះ​។ មន្ត្រី​ទាំងនោះ​បាន​សំណូមពរ​ឲ្យ​ស​ម្តេ​តេជោ ជួយ​ពិនិត្យ​អន្តរា​គន៍ និង​បកស្រាយ​ចម្ងល់​ដែល​ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ អាច​មាន​មន្ត្រី​គ្រប់​អាយុ​ចូលនិវត្តន៍ ឬ​បាន​ចូលនិវត្តន៍​រួចហើយ ប៉ុន្តែ​អាច​បន្ត​ធ្វើ​ការងារ​តាម​តួនាទី​រៀងៗ​ខ្លួន​ជា​ធម្មតា​។

​ទោះជា​បែប​នេះ​ក្តី អ្នកយក​ព័ត៌មាន​គេហទំព័រ cen.com.kh ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​ទាក់ទង ឯកឧត្ដម លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុបាន​ទេ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​។​

​យ៉ាងនេះ​ក្តី​នៅក្នុងផេក (Page) ឬ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក (Facebook) របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ បានបញ្ជាក់​ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (​កសស​) ទទួលបាន​លទ្ធផល​អាជីវកម្ម​គួរ​ជាទី​ពេញចិត្ត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ភាព​ជោគជ័យ​ទាំងនេះ ស្តែងឡើង​តាមរយៈ​ការអនុវត្ត​ទស្សនៈវិស័យ​ជា​មូលដ្ឋាន និង​ទិសដៅ​អភិវឌ្ឍន៍ របស់​ខ្លួន​ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

ឯកឧត្តម លូ គឹមឈន់ ឲ្យដឹង​ដូច្នេះ រួច​បង្ហាញថា សមិទ្ធិផល​ដែល​កំពង់ផែ​ស្វយត្ន​សម្រេចបាន គឺ​ដោយសារ​មាន​ការគាំទ្រ​ជា​និច្ចកាល និង​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​អាណាព្យាបាល​ទាំងពីរ និង​ក្រុមប្រឹក្សាភិបាល របស់ កសស​។ លោក​បន្តថា ដោយ​សេដ្ឋកិច្ចជាតិ មាន​ការរីកចម្រើន​ឥតឈប់ឈរ បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​កាន់តែ​មាន​កំណើន​ខ្ពស់ ដូច្នេះ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ដ៏​ខ្ពស់​នេះ កសស បាន​បំពាក់​បន្ថែម​គ្រប់គ្រាន់​នូវ​មធ្យោបាយ​លើកដាក់​ទំនិញ​ធុន​ធ្ងន់ ហើយ​ទន្ទឹមនឹងនេះ កសស នឹង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​មួយទៀត​..​។

​របាយការណ៍​ហិរញ្ញវត្ថុ​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បង្ហាញថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ចំណូល​សរុប​ចំនួន​៥៩.២៧០.៤៥៦.០០០​រៀល កើន​ជាង​ត្រីមាស​ទី​១​ឆ្នាំ​២០១៧ ចំនួន ៩.៤៨៩.៤៤៨.០០០​រៀល ឬ​ស្មើ​១៩,០៦% និង​ខាត​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន ១១.២៦១.៧៦១.០០០​រៀល ដែល​ប្រាក់​ខាត​បាន​កើនឡើង​ចំនួន​៨.៤៨១.៦៤៩.000​រៀល ឬ​ស្មើ ៣០៥,០៨% បើ​ធៀប​ត្រីមាស​ទី​១ ឆ្នាំ​២០១៧​។​

​កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨​កន្លងទៅ ទ្រព្យសកម្ម​សរុប របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ចំនួន ១.២៦៨.៤២១.៦៦០.០០០​រៀល ថយចុះ​ចំនួន ១២.០៨៨.៣៧៨.០០០​រៀល ឬ​ស្មើ​០,៩៤% និង​មូលធន​សរុប​មាន​ចំនួន ៦៣៥.៣៤៨.៧៩៣.០០០​រៀល ថយចុះ​ចំនួន ១១.២៦១.៧៦១.០០០​រៀល ឬ​ស្មើ​១,៧៤%​។​
​សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី​៣ ឆ្នាំ​២០១៧ មាន​ដូចខាងក្រោម​៖
១.
​អនុ​បាត​ចរន្ត​
៣,៧៦ ដង​
២.
​អនុ​បាត​ចរន្ត​លឿន​
៣,៥៨ ដង​
៣.
​អនុ​បាត​ចំណេញ​ធៀប​នឹង​ទ្រព្យសកម្ម​
-០,៨៩ %
៤.
​អនុ​បាត​ចំណេញ​ធៀប​នឹង​មូលធន​
-១,៧៧ %
៥.
​អនុ​បាត​គំលាត​ចំណេញ​ដុល​
២៦,៧៤ %
៦.
​អនុ​បាត​គំលាត​ចំណេញ​ភាព​
-១៩,០០ %
៧.
​ចំណេញ​ក្នុង​មួយ​ឯ​កតា​មូល​បត្រកម្មសិទ្ធិ​
១៣១,៣០ រៀល​
៨.
​ភាគលាភ​ក្នុង​មួយ​ឯ​កតា​មូល​បត្រកម្មសិទ្ធិ​
……………. រៀល​
សូម​អាន​របាយការណ៍​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ ទាំងស្រុង​ដោយ​ទាញយក (Download) ខាងក្រោម​នេះ​៖
១- របាយ​ការណ៏​ប្រចាំ​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ (​ភាសា​ខ្មែរ​)
២- របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ (​ភាសា​អង់គ្លេស​)
៣- ព័ត៌មាន​ទាន់​ពេល​ទម្រង់​ទី ៣៣-​ក ស្តីពី ការកើនឡើង​នៃ​ចំណូល ចំនួន ១៩.០៦%
៤- ព័ត៌មាន​ទាន់​ពេល​ទម្រង់​ទី ៣៣-​ខ ស្តីពី ការ​ខាត​សុទ្ធ ចំនួន ៣០៥.០៨%
​ទោះជា​បែប​នេះ​ក្តី ក៏​នៅ​មាន​មន្ត្រី​ឬ​បុគ្គលិក​មួយចំនួន​កំពុង​បំរើ​ការងារ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត ចំពោះ​ស្ថាប័ន​នេះ ដែល​មាន​មន្ត្រី​គ្រប់​អាយុ​ចូលនិវត្តន៍ ឬ​បាន​ចូលនិវត្តន៍​ហើយ ប៉ុន្តែ​ពួកគាត់​អាច​នៅ​បន្ត​ដឹកនាំ​ការងារ​នៅតាម​តួនាទី​រៀងៗ​ខ្លួន​ដដែល​ដោយ​មិន​បាន​ឈប់​សំរាក​ទេ​។ ពោល​គឺ​មន្ត្រី​ចូលនិវត្តន៍​មួយចំនួន​នោះ អាច​ពន្យា​កំណើត​បន្តការងារ​ជាធម្មតា ទៅ​តាម​តួនាទី ក្នុង​តំណែង​ធ្លាប់​កាន់កាប់​របស់​ខ្លួន​នា​ពេលកន្លងមក នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដោយ​រលូន​ទៅ​វិញ​៕ ដោយ ៖ ដែនសីមា

  

spot_img
×