Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភូមិ​ដ៏​ចម្លែក​បំផុត​ពិភពលោក ពុំ​ដែល​ស្គាល់​ពាក្យ​ថា​ “ចោរ​”

spot_img

ភូមិតូច​មួយ​ស្ថិតនៅ​ចន្លោះ​ជួរ​ភ្នំ​ភាគ​ខាងលិច​ប្រទេស​រ៉ូម៉ាន់ ជា​កន្លែង​ដ៏​សុខសាន្ត និង​សុវត្ថិភាព​បំផុត ។ ប្រជាជន​នៅ​ទី​នេះ​រស់នៅ​សាមញ្ញ និង​ពុំ​ដែល​បារម្ភ​ពី​ការបាត់បង់​ទ្រព្យសម្បត្តិ ។ នៅទីនេះ​គ្រោះ​លួច​ប្លន់​ពុំ​ដែល​កើតមាន​ឡើយ ។ ភូមិ Eibenthal ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ភូម​ដ៏​ចម្លែក ព្រោះ​វា​ខុស​ទាំង​ស្រុង ប្រៀប​នឹង​ទីកន្លែង​ជា​ច្រើន​លើ​ពិភពលោក ពុំ​ដែល​ស្គាល់​អ្វី​ហៅថា​ចោរ និង​ថែម​ទាំង​ពុំ​មាន​កងកម្លាំង​ការពារ​បញ្ហា​សណ្តាប់ធ្នាប់​សង្គម ។​

ទិដ្ឋភាព​ដ៏​សុខសាន្ត​របស់​ភូមិ សុវត្ថិភាព​បំផុត​

​ដោយសារ​គ្មាន​គ្រោះ​លួច​ប្លន់ ហេតុ​នេះ​ភូមិ Eibenthan ពុំ​ត្រូវការ​មាន​ប៉ុស្តិ៍​ប៉ូលិស ។ ប្រជាជន​នៅ​ទីនេះ​ល្បី​ឈ្មោះ​រស់​នៅ​ដោយ​សន្តិភាព គោរព​គ្នា​ទៅវិញទៅមក ។​

​ទី​នេះ​ប្រហែលជា​ទីកន្លែង​តែមួយគត់​លើ​ពិភពលោក ដែល​អាច​ដាក់​ប្រាក់​ដោយ​សេរី​ក្នុង​ថង់​រួច​ព្យួរ​ចោល​នៅ​តាម​បង្គោល​ភ្លើង ឬ​របង ។ ថង់​នេះ​មាន​ភារកិច្ច​រក្សាទុក​ប្រាក់ ។ បន្ទាប់​មក​អ្នក​ប្រគល់​នំប៉័ង​នឹង​មក​យកប្រាក់ និង​ទុក​ចំនួន​នំ​ទៅតាម​សំណូមពរ​លើ​បង្គោល​ភ្លើង​ឬ​របង ។ ជាង ២០​ឆ្នាំ​កន្លង​ទៅ​អ្នកភូមិ​ពុំដែល​ត្អូញត្អែរ​ពី​ប្រាក់ ឬ​នំប៉័ង​ត្រូវ​គេ​លួច​បាត់ ។​

​អ្នកភូមិ​ព្យួ​រថង់​ប្រាក់​ចោល​តាមផ្លូវ​ដោយ​មិន​ខ្លាច​បាត់ ។​

​ពុំ​ត្រឹមតែ​រឿង​នំប៉័ង ឬ​ចំនួន​ប្រាក់​តិចតួច តាំងពីដើម​មក​អ្នកភូមិ Eibenthal មាន​ទម្លាប់​គោរព​ទ្រព្យសម្បត្តិ​ឯកជន​របស់​គ្នា ។ ពួកគេ​មិន​ដែល​ឈាន​ឡើង​លើ​ផ្ទះ​អ្នកដទៃ ដោយ​ពុំ​ទាន់​បាន​ការអនុញ្ញាត​ពី​ផ្ទះ​ម្ចាស់ ។ ប្រសិន​ចង់​ចូល​ផ្ទះ​នរណា​នោះគេ​នឹង​ហៅ​ពី​មាត់របង ។ ពុំ​មាន​នរណា​ឆ្លើយតប គេ​ន​នឹង​ត្រឡប់​ទៅ​វិញ​ភ្លាម ។ សូម្បី​អ្នក​ភូមិ​ទុក​របស់​របរ​មានតម្លៃ​ក្នុងផ្ទះ ដោយ​បើក​ទ្វារ​ចោល​ពេញ​១​ថ្ងៃ​ក៏​ពុំ​ដែល​ត្រូវ​បាត់បង់​អ្វី​ឡើយ ។ អាច​និយាយថា Eibenthal ជា​ភូមិ​អារ្យធម៌​បំផុត​ពិភពលោក ៕ លី​សា​

spot_img
×