Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ ល្អប្រសើរ មានឱកាសបានចេញក្រៅរៀនសូត្រថែមអំពីជំនាញ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុក៏ល្អបំផុត តែក៏គួរ ធ្វើវិនិយោគតែក្នុងទ្រង់ទ្រាយតូច ។ មនោសញ្ចេតនា គួរលៃទុកពេលវេលាឲ្យបានច្រើនសម្រាប់គូជីវិតរបស់អ្នក ។

ឆ្នាំឆ្លូវ ៖ ការងារ អំណោយផលល្អ មានអ្នកជួយយកអាសាគ្រប់ទីកន្លែង ។ លុយកាក់ មិនល្អ មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោ សញ្ចេតនា ល្អប្រសើរ ថ្ងៃនេះសមស្របសម្រាប់ការណាត់ជួបមនុស្សដែលអ្នកស្រឡាញ់ ។

ឆ្នាំខាល៖ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំមានកើតរឿងអ្វីក្រៅបំណង ។ លុយកាក់ ថ្ងៃនេះមានការខាតបង់ប្រាក់កាស គួរចេះ ទប់ចិត្ត ពេលទិញរបស់ ។ មនោសញ្ចេតនា មិនបានល្អ ងាយកើតមានការឈ្លោះប្រកែកគ្នា ។

ឆ្នាំថោះ ៖ ការងារ ទោះបីជួបរឿងរំខាន់ចិត្តមួយចំនួនតែចុងក្រោយរាល់បញ្ហាសុទ្ធតែត្រូវបានដោះស្រាយស្រេចបាច់ ។ លុយកាក់ មានអ្នកជួយជ្រោមជ្រែងបញ្ហាលុយកាក់ ។ មនោសញ្ចេតនា គួរមានពេលឲ្យបានច្រើន​សម្រាប់​គូស្នេហ៍​ដើម្បី​បញ្ចៀស​កើត​មាន​រឿង​បែក​បាក់ ។

ឆ្នាំរោង ៖ ការងារ ធ្វើអ្វីមិនត្រូវប្រញាប់ប្រញាល់ លោភលន់ហួស ចូរពេញចិត្តនឹងអ្វីដែលកំពុងមាន ។ លុយកាក់ ត្រូវស្វែង​យល់ឲ្យ​ម៉ត់ចត់​មុនពេលសម្រេចចិត្តធ្វើវិនិយោគ ។ មនោសញ្ចេតនា គយរចេះអត់ឱនអធ្យាស្រ័យឲ្យគ្នាទើបស្នេហាមិនរង្គោះរង្គើ ។

ឆ្នាំម្សាញ់ ៖ ការងារ មានការខ្វែងគំនិតគ្នាជាមួយថ្នាក់លើ ។ លុយកាក់ ទទួលបានប្រាក់ចំណេញពីការវិនិយោគដ៏ត្រឹមត្រូវ ។ មនោសញ្ចេតនា កើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។

ឆ្នាំមមី ៖ ការងារ មានអ្នកច្រណែនឈ្នានីសពីក្រោយខ្នង គួរត្រៀមចិត្តទប់ទល់ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុល្អ មានឱកាស​រក​ចំណូល​ច្រើន ។ មនោសញ្ចេតបញ្ហាសុខភាពឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។

ឆ្នាំមមែ ៖ ការងារ រីកចម្រើន ពុំមានជួបបញ្ហាលំបាក ឬឧបសគ្គអ្វីឡើយ ។ លុយកាក់ មិនត្រូវ​មានចិត្ត​លោភលន់ហួស​ក្នុងរឿង​លុយ​កាក់ ។ មនោសញ្ចេត កក់ក្តៅ សុភមង្គល ។

ឆ្នាំវក ៖ ការងារ គួរពឹងមិត្តភក្តិជួយដោះស្រាយនូវការលំបាក ក្នុងការងារ ។ លុយកាក់ មិនត្រូវខ្ជះខ្ជាយ រក្សាប្រាក់កាសឲ្យគង់វង្ស ។ មនោសញ្ចេតនា កើតមានទំនាស់ក្នុងរឿងមនោសញ្ចេតនា​។

ឆ្នាំរកា ៖ ការងារ ត្រូវមានចិត្តដាច់ខាតក្នុងការងារ កុំធ្វើអ្វីដោយអល់អែក ស្ទាក់ស្ទើរ ។ លុយកាក់ ល្អប្រសើរ ត្រូវប្រឹង​ប្រែង​ជាង​នេះ​ទៀត​នោះប្រភពចំណូលនឹងហូរហៀរ ។ មនោសញ្ចេតនា កុំឲ្យបញ្ហាលុយកាក់ឥទ្ធិពលដល់មនោសញ្ចេតនាអ្នកទាំង ២ ។

ឆ្នាំចរ ៖ ការងារ ទទួលបានលទ្ធផលល្អច្រើន ជាថ្ងៃដ៏ជោគជ័យទោះសម្រេចអ្វីក៏ដោយ ។ លុយកាក់ ស្ថិរភាព មាន​ឱកាស​រក​ចំណូល​ច្រើន ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីកុំឲ្យគូស្នេហ៍អាក់អន់ចិត្ត ។

ឆ្នាំកុរ ៖ ការងារ កុំឲ្យរឿងផ្ទាល់ខ្លួនឥទ្ធិពលដល់ការងារ គួរសម្រួលផ្លូវចិត្តឡើងវិញ ។ លុយកាក់ មាន​អ្នកជួយជ្រោម​ជ្រែង​ក្នុងរឿង​លុយ​កាក់ ។ មនោសញ្ចេតនា កុំឲ្យអារម្មណ៍មិនល្អ​ឥទ្ធិពលដល់ទំនាក់ទំនងអ្នកនិងគូស្នេហ៍ ៕

spot_img
×