Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Donald Trump បញ្ជា​ឲ្យក្រសួងការពារជាតិ ចាប់ផ្តើម​នីតិវិធី​ចាំបាច់ “​ដើម្បី​បង្កើត​កងទ័ព​អវកាស ជា​កងទ័ព​ទី​៦ របស់​សរ​អា​»

spot_img

ថ្ងៃ​ចន្ទ ១៨ មិថុនា លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ទៅ​ក្រសួងការពារជាតិ ឲ្យ​ចាប់ផ្តើម​នីតិវិធី​ចាំបាច់ “​ដើម្បី​បង្កើត​កងទ័ព​អវកាស ក្នុងឋានៈ​ជា​កងទ័ព​ទី​៦ របស់​សរ​អា​។ តាម​សំដី លោក ត្រាំ ៖ ដើម្បី​ការពារ សរ​អា បើ​ពឹងផ្អែក​តែ​លើ​កង​អាកាស​ប៉ុណ្ណោះ គឺ​មិន​គ្រប់គ្រាន់​ទេ សម្រាប់​យើង​គឺ​ចាំបាច់ ត្រូវតែ​បង្កើត​កងទ័ព​អវកាស ។​លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា​: គាត់​នឹង​ឲ្យ​ភ្លើង​ខៀវ ដល់​ការបង្កើត​កងទ័ព​ទី​៦​នោះ នៅ​ទន្ទឹមនឹង​ទ័ពជើងគោក ទ័ពអាកាស ទ័ព​ម៉ា​រី​ន ទ័ព​នាវិក​ឡើងគោក និង ទ័ព​ឆ្មាំ​ឆ្នេរសមុទ្រ​។​
គម្រោង​បង្កើត​ទ័ព​អវកាស ត្រូវ​ទទួល​ការអនុម័ត​ពី​ខាង​រដ្ឋសភា គឺ ក្រោយពី ម៉ូស្គូ និង វ៉ាស៊ីនតោន បានចេញ​សេចក្តីថ្លែងការណ៍ សុទ្ធតែ​ខ្លា​ចរៀងៗ​ខ្លួន ក្រែង​មានការ​រត់ប្រណាំង​បំពាក់​សព្វាវុធ​តទៅទៀត​។​

​រូប៖​ប្រធានាធិបតី​សរ​អា Donald Trump

អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី លោកស្រី Maria Zakharova ចង្អុល​ឲ្យ​ឃើញថា ៖ អ្វីដែល​នាំ​ឲ្យ​ម៉ូស្គូ​ខ្វល់​មែនទែន គឺ គម្រោង​នេះ​របស់​ក្រុង​វ៉ាស៊ីនតោន គឺ “​ហេតុការណ៍​នាំ​ឲ្យ​រង្គោះរង្គើ​” ដល់​សន្តិសុខ​អន្តរជាតិ​។​

កាលពី​ខែមីនា លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​ថ្លែង​សុន្ទរ​កអួត​អាង​ពី​មី​ស៊ី​ល​នុយក្លេអ៊ែរ ធុន​ថ្មីៗ​ដែល “​គ្មានអ្វី​អាច​ទប់ស្កាត់​វា​ឡើយ​” សម្រាប់​ប្រឈម​នឹង​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​អាមេរិកាំង ដំឡើង​នៅ​អឺរ៉ុប​ខាងកើត និង នៅ​អាស៊ី​បូព៌ា​។​

ប្រទេស​រុស្ស៊ី សព្វថ្ងៃ​មាន​ទ័ព​អវកាស ដែល​អាស្រ័យ​នឹង​កង​អាកាស​។ តាម​វិមាន​ក្រេ​ម​ឡាំង​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ប្រធានាធិបតី​ទាំងពីរ បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ ហើយ​ចុះសម្រុង​គ្នា​ថា ស្រាក់​កម្លាំង​គ្នា “​កម្រិត​ការរត់​ប្រណាំង​បំពាក់​សព្វាវុធ​” ៕

សូយន

spot_img
×