Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី ប្តេជ្ញា​ជំរុញ​ទំនាក់ទំនង កម្ពុជា​ឥណ្ឌូណេស៊ី​ឲ្យ​ឈានដល់ ចំណុច​រីកចម្រើន​ថ្មី​ទៀត​

spot_img

​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​ប្រទេស​ឥណ្ឌូណេស៊ី ប្រចាំ​កម្ពុជា បាន​ប្តេជ្ញាចិត្ត​ក្នុង​ការខិតខំ​ប្រឹងប្រែង ឲ្យអស់​ពី​សមត្ថភាព ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ទំនាក់ទំនង នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​ឈានដល់ ចំណុច​រីកចម្រើន​ថ្មី​ទៀត តាមរយៈ​ការបង្កើន នូវ​កិច្ច​ស​សហប្រតិបត្តិការ យ៉ាង​ស្អិតល្មួត នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឥណ្ឌូណេស៊ី​។​

​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក តាន​ឆៃ​យ៉ា ស្រ៊ី​សុវណ្ណ អគ្គមេបញ្ជាការ​រង​ក​ង​ទ័ព​ថៃ រួម​មក សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ លោក Sudiman Haseng ដែល​ទើប​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក Sudima Haseng បាន​មានប្រសាសន៍​ជម្រាបជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា លោក​ពិតជា​មាន​ការរីក​រាយ ដែល​ត្រូវបាន​តែងតាំង ជា​ឯកអគ្គរដ្ឋទូត​នៃ​ឥណ្ឌូណេស៊ី ប្រចាំ​នៅ​កម្ពុជា​។ លោក Sudima បាន​ប្តេជ្ញាចិត្ត​ក្នុង​ការខិតខំ​ប្រឹងប្រែង ឲ្យអស់​ពី​សមត្ថភាព ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ទំនាក់ទំនង នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​ឈានដល់ ចំណុច​រីកចម្រើន​ថ្មី​ទៀត តាមរយៈ​ការបង្កើន នូវ​កិច្ច​ស​សហប្រតិបត្តិការ យ៉ាង​ស្អិតល្មួត នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឥណ្ឌូណេស៊ី​។ ទន្ទឹមនឹងនេះ គឺ​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ទាំង​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី ទាំង​ក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ​។​

​លោក Sudima បាន​មានប្រសាសន៍​ជម្រាបជូន សម្តេច​តេជោ ដែរ​ថា ពាក់ព័ន្ធ​ទៅនឹង​ការជំរុញ​ទំនាក់ទំនង រវាង​ប្រជាជន និង​ប្រជាជនពេលនេះ​មាន​ក្រុម ហ៊ុន​ឡាយ​អ៊ិន​អ៊ែរ មានបំណង​បើក​ជើងហោះហើរ​ត្រង់ (Direct flight)​មកកាន់​ប្រទេស​កម្ពុជា​។ លោក​នឹង​ខិតខំ​ជួយ​ជំរុញ ឲ្យមាន​ការហោះហើរ​ត្រង់ ឲ្យបាន​ឆាប់រហ័ស​បំផុត តាម​អ្វី​ដែល​អាច​ធ្វើទៅបាន នៅពេល​ខាងមុខ​។​

​សម្តេច​តេជោ ហ៊ុន សែន សម្តែង​នូវ​ការអបអរសាទរ​ចំពោះ លោក ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ថ្មី ដែល​ត្រូវបាន​តែងតាំង​ជា ឯកអគ្គរដ្ឋទូត វិសាមញ និង​ពេញ​សមត្ថភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ជា​ការពិត​ណាស់​ទំនាក់​ទំនង នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា -​ឥណ្ឌូណេស៊ី ពិតជា​មាន​ភាពល្អប្រសើ​រ​ខ្លាំងណាស់ ហើយ​ឆ្នាំ​២០១៨​នេះ​ទៀតសោត គឺជា​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំង​ពីរ ក្នុងន័យនេះ​យើង​គប្បី​ណា ពិនិត្យ​មើល​សកម្មភាព​ផ្សេងៗ ដើម្បី​ប្រារព្វ​ខួប​រួមគ្នា ក្នុង​ន័យ​ឆ្លុះបញ្ចាំង នូវ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ គឺ​មាន​សារសំខាន់​ខ្លាំងណាស់ ដោយ​សម្តេច​តេជោ បាន​ស្នើ​ឲ្យ​លោក​ឯកអគ្គរដ្ឋទូត ពិនិត្យមើល​លើ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​នៃ​វិស័យ​ទាំងអស់​នោះ និង​វិស័យ​ផ្សេងៗ​ទៀត ដែល​អាច​ផ្តល់​លទ្ធភាព​ជំរុញ កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ពាក់ព័ន្ធ​និង​ការហោះហើរ​ត្រង់ ពី​ប្រទេស​ឥណ្ឌូណេស៊ី មក​កម្ពុជា សម្តេច​ស្វាគមន៍ និង​ចាត់ទុកថា​វា គឺជា​ជ្រុង​មួយ នៃ​ការពង្រីក​វិសាលភាព នៃ​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឥណ្ឌូណេស៊ី ឲ្យបាន​កាន់តែ​រឹងមាំ​ថែម​ទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ លោក Sudiman Haseng ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ថ្មី ប្រចាំ​នៅ​កម្ពុជា ទទួលបាន​ជោគជ័យ នៅក្នុង​ដំណើរ​បំពេញភារកិច្ច ការទូត​នៅ​កម្ពុជា​៕ ​ដោយ​៖​កូឡាប​

  

spot_img
×