Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ល្បិច​ថ្មី ដើម្បី​ទារលុយ​ពី​ម្ចាស់​ឡាន ឃើញ​ហើយ​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត (​វីដេអូ​)

spot_img

​នេះ​ជា​ទង្វើ​ដ៏​ហួសចិត្ត​មួយ ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ិនធើរណេត​ស្អប់ខ្ពើម​ជាខ្លាំង ដែល​បុរស​ម្នាក់​បានធ្វើ​ល្បិច​ជា​ត្រូវ​រថយន្ត​គេ​កៀរ​ឲ្យ​គ្រោះថ្នាក់ ហើយ​ទាមទារ​សំណង​ពី​ម្ចាស់​រថយន្ត រួច​ដើរចេញ​យ៉ាង​ព្រងើយ ។​

​តាមរយៈ​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ​ដងផ្លូវ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ចំណាស់​ពាក់អាវ​យឺត​ពណ៌​ខៀវ ស្លៀកខោ​ខូវប៊យ បាន​ដើរ​សសៀ​ចិញ្ចើមផ្លូវ និង​បាន​ទៅ​ឈរ​អែប (​ពួន​) នឹង​បង្គោល​ភ្លើង​មួយ ដើម្បី​រង់ចាំ​មើល «​ឱកាសល្អ​» មកដល់ ។ ភ្លាមៗ​នោះ នៅពេល​ឃើញ​រថយន្ត​តូច​១​គ្រឿង​ចូលមក​កៀក បុរស​មាន​ល្បិច​ខូច​រូបនេះ បាន​ប្រញាប់​ប្រញាល់​​ដើរ​ចុះ​ផ្លូវ និង​ផ្តេកខ្លួន​ទៅ​ផ្ទប់​នឹង​ជញ្ជាំង​រថយន្ត ហើយ​ធ្វើជា​ដួល​ទៅនឹង​ដី ដោយ​បង្ហាញ​កាយវិការ​ហាក់ដូចជារ​ងរ​បួស​ជើង​ធ្ងន់ធ្ងរ​តែម្តង ។ បន្ទាប់​ហេតុការណ៍ «​បោកប្រាស់​» នេះ​កើតឡើង

​ភ្លាមៗ​នោះ ស្ត្រី​ជា​ម្ចាស់​រថយន្ត​នោះ ក៏បាន​ចុះមក​ពិនិត្យមើល និង​បាន​ជួយ​លើក​បុរស​នោះ​ទៅកាន់​លើ​ចិញ្ចើមថ្នល់ ខណៈ​បុរស​នេះ​នៅតែ​ធ្វើជា​ឈឺ​ចុកចាប់​នៅត្រង់​ជើង​របស់គាត់​យ៉ាងខ្លាំង ។

​ខណៈ​រថយន្ត​រថយន្ត​ជាច្រើន​ទៀត កំពុង​ស្ទះចរាចរណ៍​នៅ​ពីក្រោយ​រថយន្ត​របស់​នា​ង ជាហេតុ​ធ្វើ​ឲ្យ​នាងរង​សម្ពាធ​ត្រូវតែ «​ដោះស្រាយ​» ករណីនេះ​ជាបន្ទាន់ ។

​ស្ត្រី​នោះ​ត្រូវ​បានឃើញ​យក​អ្វី​ពី​ក្នុង​រថយន្ត និង​ហុច​វា​ទៅ​ឲ្យ​បុរស​នោះ ។ គេ​បាន​សន្ម​ត់​ថា ស្ត្រី​នោះ​ប្រាកដ​ណាស់​ជា​បាន​ដោះស្រាយ «​លុយ​ថ្លៃ​ព្យាបាល​» ឬក៏​សំណង​សម្រាប់​បុរស​នោះ មុនពេល​បើករថយន្ត​ចាកចេញ ។

​ជាការ​ពិតណាស់ បន្ទាប់​ទទួលបាន​សំណង​រួច បុរស​នេះ​ត្រូវ​បានឃើញ​អើត​ឆ្វេង​ស្តាំ ដើម្បី​សម្លឹង​រក​មធ្យោបាយ​ចាកចេញ ខណៈ​នៅតែ​ស្ទាប​ជើង​ហាក់ដូច​ពុំទាន់​បាត់​ឈឺ ។ ទោះយ៉ាងណា ប៉ុន្មាន​វិនាទី​ក្រោយមក បុរស​នេះ​ក៏បាន​រកឃើញ​មធ្យោបាយ​ធ្វើដំណើរ និង​លោត​ជើង​ម្ខាង​ឆ្លងផ្លូវ​ឡើង «​ទំ​» លើ​ម៉ូតូ​កង់​បី​១​គ្រឿង​ចាក​ចេញទៅ​យ៉ាង​រីករាយ ៕ ឧ​ត្ត​ម​

spot_img
×