Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​កង់​បី​១៧០​គ្រឿង ផលិត​នៅ​ឥណ្ឌា ត្រូវ​ប៉ូលិស​ឃាត់ ឲ្យ​ធ្វើ​ស្លាក​លេខ

spot_img

​ភ្នំពេញ​៖ ម៉ូតូ​កង់​បី​១៧០​គ្រឿង ផលិត​នៅ​ឥណ្ឌា ដែល​កងកម្លាំង​សមត្ថកិច្ច នគរបាល បានធ្វើ​ការឃាត់ យកមក​រក្សាទុក នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បំពេញ​សំណុំបែបបទ​ស្របច្បាប់ និង​ស្លាក​លេខ​ផងដែរ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់​មន្ត្រី​ជំនាញ​រៀបចំ​បំពេញបែបបទ ចុះបញ្ជី​ធ្វើ​ស្លាក​លេខ ជូន​ម៉ូតូ​កង់​បី​ទាំងអស់ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផ្ទាល់ ដោយ​ពុំមាន​ការផាកពិន័យ ចាប់ពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​តែម្តង​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១​ខែវិច្ឆិកា បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ម៉ូតូ​កង់​បី (​ផលិត​នៅ​ប្រទេស​ឥណ្ឌា​) ប្រមាណ​ជា ១៧០​គ្រឿង ដែល​កំពុង​ប្រកប​អាជីវកម្ម រត់​ឈ្នួល​នៅ​រាជធានី​ភ្នំពេញ ដោយ​ពុំបាន​ចុះបញ្ជី និង​ពុំមាន​ស្លាក​លេខ​សម្គាល់​ត្រឹមត្រូវ មក​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី បាន​បញ្ជាក់ថា “​ករណី​ខាងលើនេះ ដោយ​មើលឃើញ​ពី​ការខ្វះខាត​ជីវភាព របស់​ម្ចាស់​ម៉ូតូ​កង់​បី​មួយចំនួន ក៏ដូចជា ដើម្បី​សម្រួល​ការងារ​ដល់​បង​ប្អូន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់​មន្ត្រី​ជំនាញ រៀបចំ​បំពេញបែបបទ ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​ជូន​ម៉ូតូ​កង់​បី​ទាំងអស់ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផ្ទាល់ ដោយ​ពុំមាន​ការផាកពិន័យ ចាប់ពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​តែម្តង​។ ដូច្នេះ សូម​បងប្អូន​ម្ចាស់​ម៉ូតូ​កង់​បី កំពុង​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាំងអស់ ត្រៀម​ឯកសារ​ពាក់ព័ន្ធ និង​ទៅ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ ឱ្យបាន​ត្រឹមត្រូវ​ទាំងអស់គ្នា​។ ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូមបញ្ជាក់​ជូន​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ពុំមាន​ចេតនា​បង្ក​ការរំខាន ឬ​ធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរការ ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​របស់​បងប្អូន ម្ចាស់​ម៉ូតូ​កង់​បី​ខាងលើ​នេះឡើយ ផ្ទុយទៅវិញ នេះ​ជាការ​អនុវត្ត​ច្បាប់ ពិសេស​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ពង្រឹង​នីតិរដ្ឋ​តែប៉ុណ្ណោះ​”៕ ដោយ​៖​កូ​ឡាប​

spot_img
×