Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួប អគ្គមេបញ្ជាការ​រង​នៃ​កងទ័ព​ថៃ លើ​កិច្ចសហប្រតិបត្តិការ​យោធា​

spot_img

​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក តាន​ឆៃ​យ៉ា ស្រ៊ី​សុវណ្ណ​ ​អគ្គមេបញ្ជាការ​រង​ក​ង​ទ័ព​ថៃ​។​

​លោក​ឧត្តមសេនីយ៍ តាន​ឆៃ​យ៉ា ស្រ៊ី​សុវណ្ណ បាន​ជម្រាបជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ពេល​នេះ គឺ​ដើម្បី​សម្តែង​នូវ​ភាវរ​កិច្ច​ជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី រួម​ទាំង​រដ្ឋមន្ត្រី និង​មន្ត្រី​សំខាន់ៗ​​នៃ​ក្រសួង​ការពារជាតិ នៃ​ប្រទេស​កម្ពុជា បន្ទាប់ពី​រូបលោក ត្រូវបាន​ទទួល​បាន​តែ​ង​តាំង ជា​អគ្គមេបញ្ជាការ​រង​នៃ​កងទ័ព​ថៃ​។​

​ទន្ទឹមនឹងនេះ​ដែរ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង កាន់តែ​ល្អ រវាង​ព្រះរាជណាចក្រ​កម្ពុជា​​និង​ព្រះរាជាណាចក្រ​ថៃ ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែម​ទៀត​។​ កាលពី​ពេល​ថ្មីៗ​នេះ លោក​ឧត្តមសេនីយ៍ តាន​ឆៃ​យ៉ា ស្រ៊ី​សុវណ្ណ ក៏​បាន​ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​​លោក ប៉ុល សារឿ​ន លើ​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​ការពារជាតិ នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​លើកកម្ពស់​​និង​កិច្ចសហប្រតិបត្តិការ​យោធា ផ្លាស់ប្តូរ​បទពិសោធន៍​ផង និង​តាមរយៈ​ការផ្លាស់ប្តូរ ដំណើរ​ទស្សនកិច្ច​​រវាង​មន្ត្រី​នៃ​ក្រសួង​ទាំង​ពីរ​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បានលើកឡើង​ពី​ការរីកចម្រើន នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ល្អ​​រវាង​ក្រសួង​ការពារជាតិ នៃ​ប្រទេស​ទាំង​ពីរ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា នៅពេល​នេះ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​​បាន​កើនឡើង រហូត​ទៅ​ដល់​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ សម្តេច​តេជោ បាន​លើកទឹកចិត្ត និង​ជំរុញ​អោយ​ភាគី​ទាំងពីរ​​បន្ត​យកចិត្តទុកដាក់​គាំទ្រ និង​ជំរុញ​ធ្វើយ៉ាងណា ឲ្យ​កំណើន​ទំហំ​ពាណិជ្ជកម្ម​នេះ កាន់តែ​លូតលាស់ និង​រីកធំឡើង​ថែម​ទៀត ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ជ​ម្រាម​ជូន លោក​ឧត្តមសេនីយ៍ តាន​ឆៃ​យ៉ា ស្រ៊ី​សុវណ្ណ ផងដែរ​ថា កម្ពុជា​មាន​យុទ្ធសាស្ត្រ​សំខាន់ៗ​ពីរ​​ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍ ដល់​ប្រជាជាតិ នៃ​ប្រទេស​យើង​ទាំង​ពីរ គឺ ១) ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ជាពិសេស​នៅ​តាម​ព្រំដែន​ទាំងអស់ ឲ្យទៅជា​តំបន់​អភិវឌ្ឍន៍​។​ ២)​ប្រែក្លាយ​តំបន់ នៅតាម​ព្រំ​ដែល​ទៅ​ជា​តំបន់​សន្តិភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ ជាងនេះទៅទៀត​ ​គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ការតភ្ជាប់ ហេដ្ឋរចនាសម្ព័ន្ធ​ទាំង​ប្រជាជន និង​ប្រជាជន ដើម្បី​រក្សា​ឲ្យបាន​នូវ​សុខសន្តិភាព ស្ថិរភាព​​ពិសេស​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​៕ ​ដោយ​៖​កូឡាប​

 

spot_img
×