Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ផ្ញើ​សារ​ទៅ​ទូរស័ព្ទ​ជាង ៥​លាន​គ្រឿង ដើម្បី​ពន្យល់ អំពី​ការបោះឆ្នោត​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​សេវា​ព័ត៌មាន​សម្រាប់​ម្ចាស់​ឆ្នោត ដោយ​បញ្ជាក់​ថា គ​.​ជ​.​ប បាន​ផ្ញើ​សារ (SMS) សំខាន់ៗ​ជា​រៀងរាល់ថ្ងៃ ទៅកាន់​ទូរស័ព្ទដៃ​ចំនួន ៥​លាន​គ្រឿង​។ ម្ចាស់ឆ្នោត​បាននិងកំពុង​ទទួល​បាន​សារ ” NEC” ពី​គ​.​ជ​.​ប​។

​លោក​ស៊ិក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បាន​លើកឡើង​ថា ក្នុង​រឿង​បោះឆ្នោត តួអង្គ​ពីរ​ដែល​សំខាន់ ត្រូវ​ដើរ​ទន្ទឹម​គ្នា គឺ​ជា​ម្ចាស់ និង​គ​.​ជ​.​ប​។​

​ការផ្តល់​សេវា​ព័ត៌មាន​នេះ គឺ​មានន័យថា​ជា​អ្នកបម្រើ​សេវា​សម្រាប់​ម្ចាស់​ឆ្នោត ដែល​ជា​គោលការណ៍​មួយ ក្នុងចំណោម គោលការណ៍​ទាំង​៧ ដែល​ជា​ត្រីវិស័យ​របស់​គ​.​ជ​.​ប​។​ ដោយ​៖​កូឡាប​

ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​ប្រជាពលរដ្ឋ​៖

 

spot_img
×