Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន មាន​មោទនភាព​ចំពោះ​ការ​សម្ភោ​ធ​អាគារ​បឋមសិក្សា​ថ្មី​សម្រាប់​ជា​ថ្នាល​បណ្ដុះ​បណ្ដ​ល​ដល់​សិស្សានុសិស្ស​គ្រប់​ជំនាន់​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ការ​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​អាគារ​បឋមសិក្សា​សិក្សា​ថ្មីស្រឡាង​ដើម្បី​បំរើ​អោយ​វិស័យ​អប់រំ​ពិសេស​ជា​ថ្នាល​បណ្ដុះបណ្តាល​ដ៍​មាន​សារៈសំខាន់​បំផុត​សម្រាប់​សិស្សានុសិស្ស​ក្រេប​យក​ចំណេះដឹង​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​នូវ​ការ​សាទរ​និង​គាំទ្រ​បែបនេះ​ខណៈពេល​អញ្ជើញ​ជា​កិត្តិយស​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​អាគារ​បឋមសិក្សា​ហ៊ុន សែន​មុខដារ​នៅ​ស្ថិតនៅក្នុង​ភូមិ​ក្រញូង​ឃុំ​មុខ​ដារ​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់ លោកនាយ​ឧត្តមសេនីយ៍សៅ សុខា​និង​សហការី​ព្រមទាំង​សប្បុរសជន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​១១​កើត​ខែ​បឋមាសាឍ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣​ខែមិថុនា ឆ្នាំ​២០១៨​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខ​ទុក​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី ទាំងមូល​ផង​ដែរ​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏​បាន​បន្តទៀតថា ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ បាន​ដឹកនាំ​ប្រទេស​ឲ្យមាន​ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ទាំង​អាណាចក្រ និង​ពុទ្ធចក្រ ។ តួរ​យ៉ាង​ដូចជា​ពេលនេះ​ដែល​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​នៅ​ស្រុក​រមាស​ហែក​បញ្ជូន​កូនចៅ​មក​ក្រេប​យក​ចំណេះវិជ្ជា​ប្រកបដោយ​សុខដុមរមនា​ពិសេស​ក្រោម​ម្លប់​នៃ​សុខសន្តិភាព​។ ការកសាង​សាលាបឋមសិក្សា​ថ្មីស្រឡាង​នេះ ដែល​មាន​មួយ​ខ្នង​៥​បន្ទប់​គឺជា​ការជួយ​សម្រួល​ដល់​ការរៀនសូត្រ​របស់​សិស្សានុសិស្ស​សម្រាប់​ជា​ថ្នាល​បណ្តុះបណ្តាល​លើ​វិស័យ​អប់រំ​ធនធានមនុស្ស​ដែល​ជា​កូនចៅ​របស់ ប្រជាពលរដ្ឋ​ស្រុក​រមាស​ហែក​តែម្ដង​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោក​នាយ​ឧត្តមសេនីយ៍សៅរ៍ សុខា និង​សហការី​ដែល​បាន​កសាង​សមិទ្ធិផល​ខាងលើ​នេះ​ដែល​មាន​សារៈសំខាន់​សម្រាប់​ការរៀន​របស់​សិស្សានុសិស្ស​គ្រប់ៗ​ជំនាន់​ដែល​អស់​ថវិកា​ជាង​៥​មុឺន​ដុល្លារ​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៍បាន​សំណូមពរ​ចំនុច​សំខាន់ៗ​ដូចជា​

១. ត្រូវ​រួមគ្នា ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ថែរក្សា​ស្ថេរភាព​នយោបាយ ថែរក្សា​ការពារ​នូវ​សមិទ្ធិផល​ដែល​បាន​ពី​កា រ​ខិតខំ​របស់​រាជរដ្ឋភិបាល កម្ពុជា​។​

២. ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេល​ខាងមុខឲ្យ បាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាន​កម្ពុជា​លេខ​រៀង​ទី​២០​ដើម្បី​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅ​អាណត្តិ​ទី​៦ និង​អណត្តិ​ក្រោយៗ​បន្តបន្ទាប់ ដើម្បី​រក្សា​សុខ​សន្តិភាព កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​បន្ថែម​ជាងនេះទៀត​៕ វ៉ៃកូ​

   

spot_img
×