Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ស្ត្រី​ម្នាក់​ផឹក​ស្រវឹង​ចូល​បង្គន់ មានអី ស្រាប់តែ​រអិល​ជើង​ធ្លាក់​ជាប់​នឹង​ប្រហោង​ចាន​បង្គន់ យំ​ខ្មាស់​គេ​មិន​ស្ទើរ (​វីដេអូ​)

spot_img

​​នេះ​ជាហេតុ​ការណ៍​ដ៏​ភ្ញាក់ផ្អើល និង​អស់​គួរ​ឲ្យ​អស់សំណើច​មួយ ខណៈដែល​ស្ត្រី​ម្នាក់​ត្រូវ​ជាប់ជើង​ម្ខាង​នៅក្នុង​ចាន​បង្គន់​ក្នុងស្ថានភាព​បែបនេះ បន្ទាប់ពី​ចូលទៅ «​ប​ន្ទូ​រ​» ភាព​តានតឹង ។​

​ក្រុម​ពន្លត់អគ្គីភ័យ Yulin បានទទួល​ការហៅ​ដ៏​ចម្លែក​មួយ កាលពី​ថ្ងៃ​អង្គារ ដើម្បី​ស្នើ​ឲ្យ​ពួកគេ​ជួយ​ស្ត្រី​ស្រវឹងស្រា​ម្នាក់ ដែល​ជើង​របស់​នាង​កំពុង​ត្រូវបាន​ជាប់​នៅក្នុង​ចាន​បង្គន់ នៅក្នុង​ផ្ទះ​របស់​នាង ស្ថិតក្នុង​ទីក្រុង Yulin តំបន់​ស្វយ័ត​ក្វាង​ស៊ី ប្រទេស​ចិន ។​

​ស្ត្រី​រូបនេះ​បាន​រអិល​ជើង និង​ធ្លាក់​ចូលក្នុង​ចាន​បង្គន់ ហើយ​ជើង​ស្តាំ​របស់​នាង​ក៏ត្រូវ​ជាប់​ក្នុង​ប្រហោង​ចាន​បង្គន់​ដក​ពុំរួច​តែម្តង ។ គ្រូ​សារ​របស់​នាង ក៏បាន​ព្យាយាម​រំដោះ​ជើង​របស់​នាង​ចេញ​ផងដែរ ប៉ុន្តែ ពុំ​អាចទៅរួច​ទេ ។ ពួកគេ​បានសម្រេច​ខ​ល​ហៅ​សេវា​សង្គ្រោះបន្ទាន់​នៅវេលា​ម៉ោង ៣ និង ៣៨ នាទី​ព្រឹក​ថ្ងៃ​អង្គារ ដើម្បី​ជួយ​នាង ។​

​យោងតាម​កាសែត Daily Mail បាន​ឲ្យ​ដឹងថា ក្រុម​សង្គ្រោះបាន​មកដល់​កន្លែង​កើតហេតុ ក្នុង​រយៈពេល ៦ នាទី​ក្រោយមក ហើយ​ពួកគេ​បាន​ប្រញាប់​ជួយសង្គ្រោះ​ស្ត្រី​ស្រវឹង​នេះ ដែល​កំពុង​ស្រែកយំ​ជាខ្លាំង ខណៈ​ជើង​របស់​នាង​ពុំ​អាច​ដកចេញ​បែបនេះ ។​

Beiing Youth បាន​រាយការណ៍​ថា មុនពេល​កើតហេតុ សមាជិកគ្រួសារ​របស់​នាង បាន​ព្រមាន​នាង​មិន​ឲ្យ​ប្រើប្រាស់​បង្គន់​អង្គុយច្រហោង​នេះ ខណៈពេល​ស្រវឹង​ទេ ប៉ុន្តែ នាង​មិន​ស្តាប់​ការណែនាំ​របស់​ពួកគេ​នោះទេ និង​ទីបំផុត ក៏​ជួប​ស្ថានភាព​ដ៏​អាម៉ាស់​មួយ​នេះ​ទៅ ។​

​ក្នុង​វីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម​ចិន ក្រុម​សង្គ្រោះបាន​ប្រើ​ឧបករណ៍​ជាច្រើន ដើម្បី​បំបែក​ចាន​បង្គន់​ប៉​សឺ​ឡែ​ន​នេះ ដើម្បី​រំដោះ​ជើង​របស់​នាង ។ ស្ត្រី​នេះ​គ្រាន់តែ​រងរបួស​ស្រា​លប​ន្តិ​ច​បន្តួច​ប៉ុណ្ណោះ ពី​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ហួសចិត្ត​នេះ ៕ ចន្ទី​

spot_img
×