Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​រតនគិរី​និង​ខេត្តព្រះវិហារ រួមគ្នា​ដាំ​ដើមឈើ​គគីរ​និង​កូន​ធ្នង់ ដើម្បី​ការពារ​ថែរក្សា​ដើមឈើ

spot_img

​ព្រះវិហារ​៖ អាជ្ញាធរ​ខេត្តរតនគិរី និង​ខេត្តព្រះវិហារ រួម​ជាមួយនឹង​មន្ត្រីរាជការ បាន​ដាំ​កូនឈើ កូន​គគីរ ៦០​ដើម និង​ឈើ​ធ្នង់​ដែល​ដឹក​មកពី​ខេត្តព្រះវិហារ ចំនួន ៥០​ដើម សរុប​ចំនួន ១១០​ដើម កាលពី​ព្រឹក​ថ្ងៃទី​១១ វិច្ឆិកា ឆ្នាំ​២០១៧​នេះ ដើម្បី​រិត​ចំណងមិត្តភាព រវាង​ខេត្តរតនគិរី និង​ខេត្តព្រះវិហារ និង​ចង់បង្ហាញ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ ចេះ​ស្រឡាញ់​បរិស្ថាន និង​ការពារ​ថែរក្សា​ដើមឈើ​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដែល​អមដំណើរ​អភិបាលខេត្ត​ព្រះវិហារ ដាំ​កូនឈើ​បានឱ្យដឹងថា​៖ ពិធី​ដាំ​កូនឈើ​មិត្តភាព​ខាងលើនេះ ប្រារព្ធ​ឡើង​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្តរតនគិរី ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​ខេត្តរតនគិរី និង​ខេត្តព្រះវិហារ ក្រោម​វត្តមាន លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី លោក​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ក្រុម​កាយ​រិ​ទ្ធ ក្រុម​កាកបាទក្រហម ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចំនួន​ជាង​២០០​នាក់​ផងដែរ​។​

​លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់ដែរថា​៖ “​ការដាំ​ដើមឈើ​ជា​មិត្តភាព​នាពេលនេះ ចង់បង្ហាញ​ឱ្យ​កូនចៅ ឬ​យុវជន​ជំនាន់​ក្រោយ ចេះ​ស្រឡាញ់​បរិស្ថាន និង​ការពារ​ថែរក្សា​ដើមឈើ និង​ការពា​ព្រៃ និង​ជាការ​សហការគ្នា រវាង​អាជ្ញាធរខេត្ត​និង​ខេត្ត​ព្រំដែន បង្កើន​ជម្រក​ពណ៌​បៃតង ឱ្យបាន​ច្រើន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×