Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ លី​អូ ប្រគល់​រង្វាន់​ម៉ូតូ SCOOPY i និង​បន្តោង​ខ្សែក​មាស លើក​ទី​2​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 43 គូ ក្នុង​កម្មវិធី​ចំណងដៃ​សុភមង្គល​អាពាហ៍ពិពាហ៍ ឆ្នាំ 2018

spot_img

​ភ្នំពេញ​៖ ស្រា​បៀរ លី​អូ បានប្រគល់​រង្វាន់​ជា​ច្រើន​ជា​ចំណងដៃ​សុភមង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី ចំនួន 43 គូ ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​សុភមង្គល​អាពាហ៍ពិពាហ៍​របស់ ស្រា​បៀរ លី​អូ សម្រាប់​ការចាប់​រង្វាន់​លើក​ទី​2​ក្នុង​ឆ្នាំ​2018 នៅក្នុង​កម្មវិធី “Leo Surprise” របស់​ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដោយ​ប្រព្រឹត្តទៅ កាលពី​ថ្ងៃ​ទី 23 ខែមិថុនា ឆ្នាំ 2018 កន្លងទៅនេះ​។​

​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 4 គូ បាន​ឈ្នះ​រង្វាន់​ធំ​ម៉ូតូ SCOOPY i និង 15 គូ​បានឈ្នះ​បន្តោង ខ្សែក​មាស 5 ជី ខណៈ​ដែល 24 គូ​ផ្សេងទៀត​បាន​ឈ្នះ​បន្តោង​ខ្សែក​មាស 2 ជី ដែល ពួកគាត់​បាន​មក​ពី​ទូទាំង​ប្រទេស មាន​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​។​

​គូ​ស្វាមីភរិយា​ថ្មី​មួយគូ លោក សោម សាយ និង លោកស្រី ម៉េត ស្រីនេត មកពី ស្រុក ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ម្ចាស់​រង្វាន់​ម៉ូតូ SCOOPY i បានឲ្យដឹងថា “​យើង​ទាំង​ពីរ នាក់​ពិតជា​រំភើប​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេល​ឮ​គេ​ប្រកាស​ឈ្មោះ​របស់​ខ្លួន​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​កាលពី​ថ្ងៃ​ទី 23 ខែ មិថុនា កន្លងទៅ​។ នេះ​ជា​ចំណងដៃ​ដ៏​អស្ចារ្យ បំផុត សម្រាប់​ពួកយើង​” ។​

​លោក រិន សុវណ្ណារ៉ា អ្នកតំណាង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ស្រា​បៀរ លី​អូ បាន ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា “​ជា​រៀងរាល់ឆ្នាំ ស្រា​បៀរ លី​អូ តែង​មាន​កម្មវិធី​ចំណង ដៃ​សុភមង្គល​អាពាហ៍ពិពាហ៍ ដើម្បី​ជា​កិច្ច​ថ្លែងអំណរគុណ​ដល់ អតិថិជន​ដ៏​មានតម្លៃ របស់​យើង ដែល​បាន​ជ្រើសរើស​ស្រា​បៀ​រលី​អូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ ហើយ យើង​ក៏​សង្ឃឹម​ថា​អតិថិជន​នៅតែ​បន្ត​គាំទ្រ​ស្រា​បៀ​រ លី​អូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់តែ​មាន​ភាពសប្បាយ​រីករា​យ​”​។​

​នេះ​ជា​ការចាប់​រង្វាន់​លើក​ទី 2 សម្រាប់​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ផ្តល់​ចំណងដៃ សុភមង្គល​អាពាហ៍ពិពាហ៍​ឆ្នាំ 2018 នេះ​។ សូម​ជាវ ស្រា​បៀរ លី​អូ សម្រាប់​ទទួល​ភ្ញៀវ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​អ្នក ពីព្រោះ​នៅ​មាន​រង្វាន់​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត កំពុង​រង់ចាំ​លោក​អ្នក​។​

​ស្រា​បៀ​រលី​អូ ជា​ស្រា​បៀរ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​កម្មវិធី​ពិធី​អាពាហ៍ពិពាហ៍ របស់​លោក​អ្នក​។ ដូច្នេះ សូម​កុំ​ភ្លេច​ជាវ​ស្រា​បៀ​រ លី​អូ សម្រាប់​ថ្ងៃ​ពិសេស​របស់​លោក អ្នក ដើម្បី​ទទួលបាន​ចំណងដៃ​សុភមង្គល​អាពាហ៍ពិពាហ៍​ដ៏​អស្ចារ្យ​ពី​ស្រា​បៀរ លី​អូ ។ ស្រា​បៀរ លី​អូ កាន់តែ​រីករាយ លើស​ពី​ក្តី​ប្រាថ្នា ៕​ ដោយ​៖​កូឡាប​

     

spot_img
×