Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន សម្ពោធ​សួនសត្វ​ភ្នំពេញ​សា​ហ្វារី​

spot_img

​ភ្នំពេញ​ ៖ ​នៅ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ សួនសត្វ​ភ្នំពេញ​សា​ហ្វារី (Phnom Penh World Safari) ដែល​ជា​សួនសត្វ​ដ៏​ធំ​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ។​

​សួនសត្វ​ភ្នំពេញ​សា​ហ្វារី គឺជា​ព្រៃ​កម្សាន្ដ​ភ្នំពេញ​ទី​១​ដ៏​ធំ​ជាងគេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា វិនិយោគ​សាងសង់​ដោយ អិល វ៉ា​យ ភី គ្រុប (LYP Group) ដែលមាន លោក​ឧកញ៉ា លី​យ៉ុង ផាត់​ជា ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។​

​សួនសត្វ​នេះ វិនិយោគ​អស់​ទឹកប្រាក់​ជាង ១០​លាន​ដុល្លារ​អាមេរិក ដែល​ជា​សួនសត្វ​ដ៏​ធំ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​បាន​សាងសង់​នៅលើ​ផ្ទៃ​ដី​ជាង ៦០​ហិតា​ក្នុង​ជំហាន​ទី​១​។ សួនសត្វ​នេះ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​រចនាបថ​ដ៏​សម្បូរបែប​លំនាំ​តាម​សម័យអង្គរ ទាំង​ក្នុង និង​ក្រៅ អម​ជាមួយ​ព្រៃឈើ​រាប់សិប​ហិកតា ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​សម្រាកលំហែ​កាយ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មាន​មោទនភាព នឹង​អបអរសាទរ ចំពោះ​ក្រុមហ៊ុន អិល វ៉ា​យ ភី គ្រុប ដែល​ពេល​នេះ​បាន​បង្កើត​នូវ​សួនសត្វ​ដ៏​ធំ​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ទីនេះ​នឹង​ក្លាយជា​កន្លែង​ទាកទាញ​ទេសចរណ៍​កម្សាន្ត សម្រាកលំហែ​ល​កាយ និង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយៗ​សិស្សានុសិស្ស​បាន​មក​កំសាន្ត និង​សិក្សា​អំពី​ជីវិត​រស់នៅ​នៃ​សត្វ​ដ៏​កម្រ​របស់​កម្ពុជា​យើង​។ សួនសត្វ​នេះ ក៏​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​បងប្អូន​ដែល​រស់​នៅ​ជាប់​តំបន់​នេះ​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​លើកទឹកចិត្ត​ឲ្យ ក្រុមហ៊ុន លោក លី​យ៉ុង​ផាត់ ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ បន្ថែម​ទៀត​ពិសេស​ផ្លូវថ្នល់​ដើម្បី​បម្រើ​ឲ្យបាន​គ្រប់គ្រាន់​នៅ​ក្នុង​តំបន់​នេះ​ឲ្យ​កាន់តែ​ងាយស្រួល​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅ​តំបន់​នេះ​ក្រៅពី​សួន​សត្វសា​ហ្វារី​ថ្មី​ក៏​មាន​នូវ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ទីលាន​វាយកូនគោល​ទំនើប ពហុ​កីឡដ្ឋាន​ជាតិ និង​វិមាន​ឈ្នះ​-​ឈ្នះ​ដែល​កំពុង​សាសង​សង់​ជិត​រួចរាល់​ហើយ​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់សារ​ជា​ថ្មី​អំពី​ការបង្កើត​វិមាន​ឈ្នះ​-​ឈ្នះ នេះ​គឺ ដែល​ជា​ទីកន្លែង​ប្រវត្តិសាស្ត្រ​មួយទៀត​ដើម្បី​ប្រជាពលរដ្ឋ និង​កូនក្មួយ​យុវជន បាន​សិក្សា​ស្វែង​យល់​នឹង ចង់ចាំ​អំពី​កម្ពុជា​ដែល​បាន​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​ក្នុង​រយៈពេល ២០​ឆ្នាំ​ដោយសារ​ស្នាដៃ​កូន​ខ្មែរ និង​ដោយសារ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ ជោ ហ៊ុន សែន​។ វិមាន​ឈ្នះ​-​ឈ្នះ​នេះ​នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៩ ធ្នូ ២០១៨ ខាងមុខនេះ ដែល​ពិធី​នេះ​នឹង​ធ្វើឡើង​យ៉ាង​ឧឡា​រឹក​បំផុត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ទាំង​វិស័យ​រដ្ឋ និង​វិស័យ​ក​ជន​ពិត​បាន​ចូលរួមចំណែក យ៉ាង​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ ទន្ទឹមនឹងនោះ​ដែរ គឺ​គ្រប់​វិស័យ​ឯកជន​ទាំងអស់​ក៏​បាន​បង់​ប្រាក់​ពន្ធ​ឲ្យ​រដ្ឋ ដើម្បី​រដ្ឋ​មាន​លទ្ធភាព​គ្រប់គ្រាន់​បើក​ជា​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ក្នុង​ការបម្រើ​សេវា​នានា​ជូន​ពលរដ្ឋ​។​

​សម្តេច​តេជោ​បានបញ្ជាក់​សារ​ជា​ថ្មី​ថា​ក្រោយ​ពី​ប្រទេស​ទទួលបាន​នូវ​សន្តិភាព​ពេញលេញ​ហើយ គឺ​យើង​បាន​ជំរុញ​ការកសាង​ប្រទេសជាតិ ដែល​បាន​កំណត់​ទិសដៅ​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​អោយ​ក្លាយទៅជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូ​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​មាន​មហិជ្ជតា​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

     

spot_img
×