Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខេត្ត​ស្វាយរៀង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​រួម​និង​កាំភ្លើង AK47 គ្រាប់ ៥៦

spot_img

ខេត្ត​ស្វាយរៀង ៖ ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​កម្លាំ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​ធ្វើ​ការឃាត់ខ្លួន​ពី​បទ​កាន់កាប់​ឬ​ដឹក​ជញ្ជួន​អាវុធ​ដោយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញត្ត​និង​ដកហូត​បាន​កាំង​AK47​មួ​យ​ដើម​។​ករណី​ចុះ​បង្ក្រាប​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត ត្រង់​ចំណុច​ភូមិ បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បានឲ្យដឹងថា​៖​ដោយ​ទទួលបាន​ព័ត៌មាន​រាយការណ៍​ថា​នៅ​ចំនុច​ខាងលើ​មាន​ករណី​រក្សាទុក​អាវុធ​ខុសច្បាប់​នោះ​ឯកឧត្តម​ឧត្តមសេនី​យ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បានដាក់​បញ្ជា​យ៉ាង​មឺុងម៉ាត់​ឲ្យ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេ​បញ្ញា​ការរង​ទទួល​ផែន​យុត្តិធម៌​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​និង​ឃាត់់់់់ខ្លួន​ជនសង្ស័យ​និង​មាន​ការសម្របសម្រួល​ពី​លោក គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា​នៃ​អយក្យ​ការអម​សាលា​ដំបូងខេ​ត្ត​ស្វាយរៀង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់់​ជា​ជនជាតិ​វៀតណាម​ដែល​មានឈ្មោះ ទ្រឿង មិញ​ថុង ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​កម្មករសំណង់​មាន​ទីលំនៅ​ភូមិ ៥ សង្កាត់ តឹង​ហៀ​ប ក្រុង​ធូ​យូ​វ ខេត្ត​ប៊ិន​យឿ​ង ប្រទេស​វៀតណាម​។​

​តាម​ការឆ្លើយរ​បស់​ជនសង្ស័យ​កាំភ្លើង​នេះ​គេ​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​នៅ​ក្រុង​បាវិត​។ វត្ថុតាង​ដែល​សមត្ថកិច្ច​យើង​ដក​ហូត​បាន​រួម​៖​ទី​១.​កាំភ្លើង AK47 មួយ ដើម ទី​២.​បង់​ចំនួន​២​បង់ ទី​៣.​គ្រាប់​៥៦​គ្រាប់ ទី​៤.​សឺ​មែ​ល​១ ទី​៥.​សាង​សម្រាប់​ដាក់​គ្រាប់​១​ខ្សែ ទី​៦.​ពិល​១ ទី​៧.​ឡាស៊ែ​ដាក់​ជាប់​កាំភ្លើង​១

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​ឃាត់ខ្លួន​រួម​និង​វត្ថុតាង​ដើម្បី​កសាង​សំណុំរឿង​បញ្ជួនបន្ត​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ វ៉ៃកូ​

 

spot_img
×