Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចោរប្លន់​ប្រដាប់អាវុធ​ជនជាតិ​ចិន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ប្លន់​កក្រើក​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មាន​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ​ជនជាតិ​ចិន បាន​ចេញ​ធ្វើ​សកម្មភាព​ប្លន់​ដោយ​ប្រើ​មធ្យោបាយ​រថយន្ត​ទំនើប​ម៉ាក​Rolls Royce និង​អាវុធខ្លី​ម៉ាក​រ៉ូឡូ​។​

ករណីនេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កម្លាំង​នគរបាល​លោក​បាន​ចាប់ខ្លួន​ជន​សង្សយ័​ជនជាតិ​ចិន​ម្នាក់ ទៅ​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ពី​បទ​ប្លន់​ប្រដាប់អាវុធ​។​

លោក​បន្តថា កាលពី​យប់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​ប​យប់ ការិយាល័យ​ជំនាញ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ឈ្មោះ គង់ ទី​ប៉ោ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រត់​រថយន្ត​ឈ្នួល មាន​ទីលំនៅ​សង្កាត់​ដង្កោរ រាជធានី​ភ្នំពេញ ពី​បទ​ប្លន់​ដោយ​អាវុធខ្លី​ម៉ាក​រ៉ូឡូ វេលា​ម៉ោង ៨ និង​៤០​នាទី នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

លោក ជួន ណា​រិន្ទ បញ្ជាក់ថា ជនសង្ស័យ​មាន​គ្នា​៤​នាក់ ជនជាតិ​ចិន បាន​ផ្ញើ​សារ​តាម វី​ឆាត ” Wechat ” ហៅ​ជនរងគ្រោះ​មក​យក​លិខិតឆ្លងដែន​ទៅ​បន្ត​ទិដ្ឋាការ ឲ្យ​ពួកគេ​។ ហើយ​សម្ភារៈ​បាត់​បង់រួម​មាន​៖ លុយ​ចំនួន​៥០០​ដុល្លារ​អាមេរិក​- បណ្ណ័បើកបរ​១​សន្លឹក -​បណ្ណ័​សំគាល់​រថយន្ត​១​សន្លឹក និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​។​

បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​រួច និង​ចូលរួម​សម្របសម្រួល​នីតិវិធី​ច្បាប់​ពី​ព្រះ​រាជ្ញា​រងអម​សាលា​ដំបូងខេ​ត្ត​ព្រះសីហនុ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង ប៉ុស្តិ៍ និង​កង​អន្តរាគមន៍​ពិសេស បាន​ចុះ​ស្រាវជ្រាវ រហូតដល់​ម៉ោង​២៣:០០​នាទី ទើប​កម្លាំង​ជំនាញ បានកំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​ម្នាក់ ដែល​កំពុង​ផឹកស៊ី​នៅ​ក្លឹប​កំសាន្ត CASA ស្ថិតក្នុង​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

លោក ជួន ណា​រិន្ទ បន្តថា កម្លាំង​ជំនាញ​បាន​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ Ly Ker Xing ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បើក​បររថ​យន្ត​កាស៊ីណូ​។​

វត្ថុតាង​ចាប់​យក​បាន​៖ លុយ​ដុល្លា ៥០០​ដុល្លា (​របស់​ជនរងគ្រោះ​)​។ អាវុធខ្លី​១​ដើម ម៉ាក​រ៉ូឡូ លេខ​38.SWPL មាន​គ្រាប់ ៣​គ្រាប់ ផលិត​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់ និង រថយន្ត​ម៉ាក Rolls Royce ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ ២BP-៦៦៦៦ សម្រាប់​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ប្លន់​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បានឲ្យដឹងថា ជនសង្ស័យ ៣​នាក់​ទៀត​ជា​ជនជាតិ​ចិន ដូច​គ្នា​ពេល​នេះ កម្លាំង​ជំនាញ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ ក្នុង​បទល្មើស​ប្លន់​ប្រដាប់អាវុធ​ខាងលើ​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​បំពេញ​នីតិវិធី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​តាម​ផ្លូវច្បាប់​៕ ដោយ ៖ ដែនសីមា

 

spot_img
×