Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហួសចិត្ត​! អ្នករាយការណ៍​ព័ត៌មាន​រូប​ស្អាត ត្រូវ​បុរស​ម្នាក់​ឆ្មក់​យាយី​កេរ្តិ៍ខ្មាស ខណៈ​កំពុង​ផ្សាយ​ផ្ទាល់ World Cup (​វីដេអូ​)

spot_img

​អ្នករាយការណ៍​ព័ត៌មាន​ឆ្លើយឆ្លង​ស្រី​សញ្ជាតិ​កូ​ឡុំ​ប៊ី​ស្រស់ស្អាត​ម្នាក់ នៅឯ​ព្រឹត្តិការណ៍​ប្រកួត World Cup ក្នុងប្រទេស​រុស្ស៊ី ត្រូវបាន​បុរស​ម្នាក់​រំលោភបំពាន​កេរ្តិ៍ខ្មាស់ ខណៈ​នាង​កំពុង​ផ្សាយ​បន្ត​ផ្ទាល់ និង​បង្ហោះ​វីដេអូ​នៃ​ហេតុការណ៍​គួរ​ឲ្យ​អាម៉ាស​នេះ នៅលើ​បណ្តាញ​សង្គម ។​

​នាង Julieth González Therán បាន​កំពុង​រាយការណ៍​ព័ត៌មាន​ពី​ទីក្រុង Saransk សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ព័ត៌មាន Deutsche Welle’s Spanish កាលពី​ថ្ងៃ​សុក្រ នៅពេលនោះ ស្រាប់តែ​នាង​ត្រូវបាន​យាយី​ដោយ​បុរស​ម្នាក់ ដែល​បាន​រត់ចេញ​យ៉ាង​លឿន ។​

​អ្នករាយការណ៍​ព័ត៌មាន​អាជីព​រូប​ស្រស់​នេះ បាន​កំពុងនិយាយ​ដាក់​កាមេរ៉ា នៅពេលនោះ ក៏​ស្រាប់តែ​បុរស​ម្នាក់​បានមក​ចាប់​ក្រសោប​សុដន់​ខាងឆ្វេង និង​ថើប​ថ្ពាល់​នាង​យ៉ាង​លឿន ។​

​ទោះយ៉ាងណា González Therán នៅតែ​រក្សា​ភាពស្ងប់ស្ងាត់ និង​បន្ត​រាយការណ៍​ព័ត៌មាន​រហូត​ចប់ ។​

​នាង​បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​អាល្លឺម៉ង់ Deutsche Welle ថា​៖ «​ខ្ញុំ​ស្ថិតនៅ​កន្លែងកើតហេតុ អស់​រយៈពេល​២​ម៉ោង ដើម្បី​រៀបចំ​សម្រាប់​ការចាក់ផ្សាយ ហើយ​មិនមាន​ការរំខាន​ទេ ។ ប៉ុន្តែ នៅពេល​យើង​កំពុង​ផ្សាយ​បន្ត​ផ្ទាល់ ស្រាប់តែ​បុរស​ម្នាក់​ឆ្លៀតឱកាស ធ្វើ​រឿង​មិន​សមរម្យ​នេះ​មកលើ​រូបនាង​ខ្ញុំ​តែម្តង​» ។​

​បន្ទាប់ពី​បង្ហោះ​វីដេអូ​នេះ​នៅលើ​គណនី Instragram របស់​នាង González Therán បាន​អំពាវនាវ​មនុស្ស​ឲ្យ​មានការ​គោរព​បន្ថែម ចំពោះ​អ្នកកាសែត​ស្រី​ដូចជា​រូបនាង ។​

​នាង​សរសេរថា​៖ «​យើង​មិន​សម​នឹង​ទទួល​ការ​ព្យាបាទ​នេះ​ទេ ។ យើង​មាន​វិជ្ជាជីវៈ មាន​សេចក្តីថ្លៃថ្នូរ​របស់​យើង ក្នុងការ​ខ្ញុំ​ចែករំលែក​ភាព​រីករាយ​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក ប៉ុន្តែ យើង​ត្រូវ​កំណត់ព្រំដែន​រវាង​ក្តី​ស្រលាញ់ និង​ការរំខាន​» ។​

​ទោះយ៉ាងណា បុរស​ដែល​យាយី González Therán មិនទាន់​ត្រូវបាន​កំណត់​អត្តសញ្ញាណ​នៅឡើយ ៕ ចន្ទី​

spot_img
×