Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់ ត្រូវ​ចាប់ខ្លួន​ដោយសារ​តេ​ទៅ​សង្សារ​ចាស់​ជិត ៨០.០០០​ដង ក្នុង​មួយអាទិត្យ​

spot_img

​​ស្ត្រី​អា​មេ​រិច ម្នាក់​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង Albuquerque រដ្ឋ New Mexico ដោយសារ​តែ​តេ​ទៅ​រំខាន អតីត​សង្សារ​របស់​ខ្លួន​ចំនួន ៧៧.៦៣៩​ដង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។​

​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលីស ស្ត្រី​ឈ្មោះ Linda Murphy វ័យ ២៨​ឆ្នាំ​រូប​នោះ​មិន​ត្រឹមតែ​ធ្វើការ តេ​រំខាន​សង្សារ​ចាស់​ទេ នាង​ថែម​ទាំង​ផ្ញើ​អ៊ី​ម៉ែ​ល​ចំនួន ១.៩៣៧​ដង ផ្ញើ​សារ ៤១.២២៩​ដង សារ​សម្លេង​ចំនួន ២១៧ និង​ផ្ញើ​សំបុត្រ​ចំនួន ៦៤៧ ក្នុង​រយៈពេល​មួយ​អាទិត្យ​។​

​នាង​បាន​បែកបាក់​ជាមួយ​មិត្ត​ប្រុស​ឈ្មោះ William Ryans បន្ទាប់ពី​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​​បាន​រយៈពេល ៣​សប្តាហ៍​។​

​នាង​ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រើប្រាស់​ទូរស័ព្ទ​ចំនួន ៣​គ្រឿង​ក្នុង​ពេល​តែមួយ ដើម្បី​ធ្វើ​ការតេ​​ទៅកាន់​ទូរស័ព្ទ​ផ្ទាល់ខ្លួន ទូរស័ព្ទ​នៅ​ផ្ទះ និង​ទូរស័ព្ទ​នៅ​កន្លែង​ធ្វើការ​របស់​សង្សា​រ​ចាស់​នាង​។​

​ប៉ូលីស​បញ្ជាក់ថា ស្ត្រី​ខាងលើ​ប្រហែល​ជា​ផឹក​ភេសជ្ជៈ​ជាច្រើន​ដើម្បី​កុំឲ្យ​ងងុយគេង និង​មិន​ដេក​​អស់​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​ធ្វើការ​តេ​ទៅ​កាន់​សង្សារ​ចាស់​រយៈពេល ២៤​ម៉ោង​។​

​មេធាវី​របស់ លោក William Ryans បាន​និយាយថា “​កូនក្តី​របស់​ខ្ញុំ​អា​ឡូ​វ​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល​ខ្លាំង នៅពេល​ដឹងថា មិត្តស្រី​ចាស់​គាត់​ត្រូវ​គេ​ចាប់ខ្លួន​”​។​

“​កូនក្តី​របស់​ខ្ញុំ​មិន​បាន​ដេក មិន​បាន​ធ្វើការ និង​មាន​ជីវិត​អាប់អួរ​អស់​ជាង ១​សប្តាហ៍​”៕ សុភ័ក្ត្រ

​ប្រភព​៖ World News Daily Report

spot_img
×