Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​មិន​ជឿ​កុំ​ប្រមាថ ៖ រឿង​ចម្លែក​កើតឡើង​ក្នុង​គ្រួសារ​ប្តី​ប្រពន្ធ​សិល្បៈករ​កូរ៉េខាងត្បូង ២​នាក់ ក្រោយពេល​សុនក​សម្លាញ់​ចិត្ត​របស់​ពួកគេ​ស្លាប់​ចោល​ទៅ​ (មានវីដេអូ)

spot_img

​មាន​រឿងរ៉ាវ​ជាច្រើន​ក្នុង​ឆាកជីវិត របស់​មនុស្ស​មួយចំនួន​ដែល​គេ​ហៅថា បាតុភូត​សង្គ្រោះ​សត្វ សត្វ​សងគុណ​វិញ ។ ខាងក្រោម​គឺជា​រឿង​ពិត​របស់​ប្តី​ប្រពន្ធ​សិល្បៈ​កូរ៉េខាងត្បូង ៖ Kang Won Rae និង Kim Song ដែល​ពួកគេ​ទាំងពី​ពុំ​មាន​កូន មានតែ​ឆ្កែ​មួយ​ក្បាល​ឈ្មោះ Doldol ដែល​កំដរ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ ។​

​តាំងពី​ឆ្នាំ ២០១១​មក Doldol ត្រូវបាន​ពេទ្យ​វិនិច្ឆ័យ​ថា វា​កើត​ជំងឺមហារីក​ឈាម ។​

​ពួកគេ​ទាំង​ពី​បាន​ខ្លោចចិត្ត​សម្លឹងមើល Doldol ជា​ទី​ស្រឡាញ់​របស់ខ្លួន​ឈឺចាប់​នឹង​ការវាយប្រហារ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។ ពួកគេ​ក៏​សម្រេចចិត្ត​ធ្វើ​នូវ​អី្វៗ​ដែល​នៅ​ក្នុង​កំឡុង​ពេល​វា​រស់​នៅ​ជាមួយ​ពួកគេ​តែង​ចូល​ចិត្ត​ជា​អាទិ៍​ថតរូប​ជាមួយគ្នា ដើរ​លេង​តាម​មាត់សមុទ្រ ពិសេស​ទៅ​រំអិល​ព្រិល ។​

​ក្នុង​ដំណើរ​ដើរលេង​ចុងក្រោយ​នេះ​រួច វា​បាន​សន្លប់​រួច​មិន​អាច​ដឹងខ្លួន​ជា​រៀងរហូត ។​

២​ខែក្រោយ ការស្លាប់​របស់​ដុល​ដុល ហេតុការណ៍​ដែល​គូ​ស្វាមី​ពីរ​នាក់​នេះ​មិន​នឹកស្មាន​ដល់​គឺ នាង​ជា​ភរិយា​បាន​មានគភ៌​និង​កើត​បាន​កូន​ម្នាក់ ។​

​មិន​ថា​ប្តី​ប្រពន្ធ​សិល្បករ​ពីរ​នាក់​នេះ​ទេ សូម្បី​មិត្តភក្តិ​សាច់ញាតិ​ក៏​និយាយថា កូន​នេះ​ប្រហែល​ជា​ដុល​ដុល​មក​ចាប់ជាតិ​ដើម្បី​ជា​កិច្ច​តបស្នង​គុណ​ចំពោះ​ការ​មើលថែ​របស់​គូ​ស្វាមីភរិយា​ទាំង​ពីរ​រូប​នេះ ៕ ចន្ទ្រា​

spot_img
×