Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មាន​អ្នក​ជំពាក់​លុយ​ហើយ​មិន​សង ទើប​អ្នកនាង យក់ ថិ​ត​រដ្ឋា ផ្ញើ​សារ​ទៅជូន​បែបនេះ

spot_img

​ថ្មីៗ​នេះ ខណៈដែល​លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​ចេញទៅ​ប្រទេស​បារាំង​ដើម្បី​បំពេញការងារ​ផ្ទាល់ខ្លួន អ្នកនាង យក់ ថិ​ត​រដ្ឋា ដែលជា​ភរិយា​បាន​បង្ហើរ​ពេ​ក្យ​ពេជន៍​នឹករឭក​ប្ដី តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​នោះ គឺ​នៅ​ឃ្លា​ចុងក្រោយ​នៃ​សំនេរ​របស់​ម្ចាស់​បទ «​ទឹកភ្នែក​ហូរ​គ្មាន​អ្នក​ជូត​» រូបនេះ និយាយ​ពី​អ្នក​ជំពាក់​លុយ​មិន​ព្រម​សង ។

​នៅក្នុង​សំណេរ​ផ្ញើជូន​លោក ឃុំ ប៉ុណ្ណា​ដែ​ត ដែល​កំពុង​នៅ​ឆ្ងាយ និង​ឆ្លៀត​ផ្ញើជូន​អ្នក​ជំពាក់​លុយ​មិន​ព្រម​សង​នោះ អ្នកនាង យក់ ថិ​ត​រដ្ឋា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​នឹក​ខ្លាំងណាស់​រក​ពាក្យ​និយាយ​មិន​ចេញ​ទេ​តែ​……….​ពិតជា​នឹក​ណាស់ honey សូមអោយ​ក្តី​ប្រាថ្នា​របស់​honey មិន​ថា​ការងារ ! គឺ​គ្រប់យ៉ាង​ដែល​បង​គិត​គឺជា​ចិត្ត​របស់​អូន​ទាំងអស់​សូម​បានសំរេច​គ្រប់​រឿង​តែ​អ្វីដែល​សំខាន់​គឺថា​អ្នក​ជំពាក់​លុយ​ទាំងអស់​សូម​មេ​តា្ត​សង​វិញ​ឆាប់ៗ​ផង​ពួក​ខ្ញុំ​មិនមែន​អ្នកមាន​ទេ​អោយ​ខ្ចីលុយ​សង្ឃឹម​ការប្រាក់​តែបើ​មិន​សង​គឺ​សុ​ី​សៀង​ហើយ មនុស្ស​ធ្វើ​ល្អ​ព្រះ​តាម​ជួយ​ណា​បង !» ។

​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​១ ហើយ ដែល​មហាជន​បានឃើញ​អ្នកនាង យក់ ថិ​ត​រដ្ឋា បង្ហោះ​សារ​ធ្ងន់ៗ បង្ហាញ​ពី​បញ្ហា​ផ្ទាល់​ខ្លួ​នៅ​ហ្វេ​ស​ប៊ុ​ក​ដូចនេះ ៕ សាវុធ​

spot_img
×