Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​បារាំង​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​លើ​បណ្តាញ​សង្គម​ជុំវិញ​រឿង​កាត់​ក្រញាំ​ជើង​ក្រោយ​របស់​ឆ្កែ​ចិញ្ចឹម​ងាយស្រួល​នឹង “​រំលោភ​” បម្រើ​តណ្ហា​ឆ្កួត​វង្វេង​ (មានវីដេអូ)

spot_img

តាម​នោះ​សាក្សី​ម្នាក់​ដែល​ស្នាក់នៅ​អគារ​ជាប់​គ្នា​នោះ​បាន​ឮ​សូរ​សម្រែក​ឆ្កែ​ញី​មួយ​ក្បាល ហើយ​ក្រោយ​ពេល​បបួលគ្នា​លួច​មើល​តាម​ចម្រឹង​បង្អួច ទើប​ដឹង​ថា​សម្រែក​ដ៏​ឈឺចាប់​របស់​ឆ្កែ​ញី​នេះ អាស្រ័យ​ដោយ​បុរស​ឆ្កួត​វង្វេង​នឹង​តណ្ហា​សញ្ជាតិ​បារាំង ចាប់​សង្កត់​វា​ដើម្បី​បម្រើ​តណ្ហា​ឆ្កួត​លីលា​របស់ខ្លួន​រៀងរាល់ថ្ងៃ ហើយ​ថែមទាំង​បាន​កាត់​ក្រចកជើង​ក្រោយ​របស់​វា​ចេញ ដើម្បី​ងាយ​ប្រព្រឹត្ត​ទង្វើ​អាក្រក់​ជាង​សត្វ​តិរច្ឆាន​ទៅទៀត​!!! ក្រុមមនុស្ស​ទាំងនោះ​បាន​នាំគ្នា​ទៅប្តឹង​ប៉ូលិស​សង្កាត់ តែ​វា​ថា​វា​និយាយ​តែ​ជាមួយ​អ្នក​ចេះ​ភាសា​អង់គ្លេស​ប៉ុណ្ណោះ ។​

​វា​បាន​បង្ហាញ​លិខិតបញ្ជាក់​ថា​ឆ្កែ​នេះ​ជា​របស់​វា វា​ថា​វា​មិន​ឲ្យ​យក​ឆ្កែ​នេះ​ទៅ​ណា​ទាំងអស់ ហើយ​ចាប់ពី​ពេលនេះ​ទៅដល់​ព្រឹកស្អែក​ពួក “​អ្នកឯង​” នឹង​មិន​ឮសូ​សម្រែក​វា​ទៀត​ទេ ព្រោះថា​ស្អែក​វា​នឹង​រើ​ផ្ទះ​ហើយ​នាំ​ឆ្កែ​នេះ​ទៅ​ជាមួយ ។ តាម​សំណេរ​ក្នុង​បណ្តាញ​សង្គម​ក៏​បាន​បញ្ជាក់ថា ឆ្កែ​នេះ​ស្ទើរ​គ្មាន​កម្លាំង​នឹង​កម្រើក ហើយ​នៅ​គូទ​របស់​វា​គេ​ឃើញ​ហើម និង​មាន​ខ្ទុះ ។​

​ឃ្លីប​និង​រូបភាព​ទាំងឡាយ​ត្រូវបាន​ចែករំលែក​ក្នុង​ល្បឿន​យ៉ាង​លឿន ពិសេស​នៅ​វៀតណាម​។​

​អ្នកជិតខាង​និង​សាក្សី​ព្រមទាំង​សមត្ថកិច្ច​មាន​វត្តមាន​នៅ​កន្លែងកើតហេតុ ។ នេះ​ជា​បុរស​មាន​តម្រេក​តណ្ហា​បែប​ឆ្កួត​លី​លា ។​

​ក្រុម​អ្នកដាក់ពាក្យ​ប្តឹង​បាន​ផ្តល់​ព័ត៌មាន​បន្ថែម​ថា ក្រោយ​ពេល​សមត្ថកិច្ច​មិន​អាច​ដោះស្រាយ​បាន​បញ្ហា​អ្វី​នោះ យុវជន​មួយ​ក្រុម​ដែល​ស្ថិតនៅ​ក្រុម​អភិរក្ស​សត្វ​បាននាំគ្នា យ៉ាង​កុះករ​ក៏​ជួប​បុរស​សញ្ជាតិ​បារាំង​នេះ​ដើម្បី​ចរចា ។​

​បុរស​រូបនេះ​បាន​សុខចិត្ត​ប្រគល់​ឆ្កែ​ញី​មួយ​ក្បាល​នេះ ហើយ​វា​បាន​ស្រ​វ៉ា​ឱប​ឆ្កែ​ហាក់ដូចជា​ស្រឡាញ់​ណាស់​មុន​ពេល​ប្រគល់​ឲ្យ​ក្រុម​អភិរក្ស​សត្វ ។ វា​នៅ​បាន​ងាក​មក​និយាយ​ឌឺដង​ថា ៖ “​ខ្ញុំ​ពិតជា​ស្មាន​មិន​ដល់​ថា វៀតណាម​ជា​ប្រទេស​និយម​ស៊ី​សាច់​ឆ្កែ​ខ្លាំងណាស់ តែ​បែរជា​មាន​អ្នក​មក​ការពារ​ឆ្កែ​បែបនេះ​សោះ​” ។​

​ចុង​ក្រោយ​ក្រុម​អភិរក្ស​បាន​នាំ​យក​សត្វ​ឆ្កែ​នេះ​ទៅ​ព្យាបាល​នៅ​ពេទ្យសត្វ ។ សូ​យ​ន​

spot_img
×